ឯកឧត្តម ហង់ ជួនណារ៉ុន អ្នកលេងហ្វេសប៊ុកម្នាក់ ស្នើប្រកួតសមត្ថភាព ជាសាធារណៈ
ភ្នំពេញ៖ ក្រោយពីរឹតបន្តឹងទៅលើ ការប្រឡងបាក់ឌុបឆ្នាំនេះ យើងសង្កេតឃើញ ថា នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានវែកញែក ទៅលើការប្រឡង ដ៏តឹងរឹងនេះ ដោយមានមិតស្រប និង មតិប្រឆាំង ។
លទ្ធផល ប្រឡងឆ្នាំនេះ បានចេញជាផ្លូវការរួចរាល់ហើយ ដោយមានចំនួនអ្នកជាប់តែ ១០ ភាគរយតែប៉ុណ្ណោះ ពោលគឺធ្លាក់រហូតដល់ទៅ ៩០ ភាគរយ ខណៈដែលស្ថានភាពប្រឡងឆ្នាំនេះ តឹងរឹង និង មិនមានបែកធ្លាយ សំណៅឯក សារ ព្រុយយ៉ុង ណាមួយ ក្នុងពេលប្រឡង ។
តែទោះជាយ៉ាងណា ថ្មីៗនេះដែរ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានថ្លែងឲ្យដឹងថា “រដ្ឋាភិបាលនឹងផ្តល់ឱកាសម្តងទៀតសម្រាប់ សិស្សានុសិស្ស ដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០១៣-២០១៤នេះ។ “
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យន័រតុនចំនួន២ ៥០១នាក់នៃសាកលវិទ្យាល័យន័រតុន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រថា ចំនួនបេក្ខជនដែលបានប្រ ឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានចំនួនមិនខ្ពស់ដូចបណ្ដា ឆ្នាំមុនៗដែលមានរហូតដល់ជាង៨០%នោះទេ។ សម្ដេចតេជោបានសម្ដែងនូវ ការគាំទ្រចំពោះសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលត្រៀម រៀបចំឱ្យមានការប្រឡងជាលើកទី២ សម្រាប់បេក្ខជនដែលមិនបានប្រឡងជាប់ លើកទី១នោះ ក្នុងរយៈពេល១ខែ ឬ១ខែកន្លះខាងមុខ។
ការរឹតបន្តឹងនេះដែរ ខាង រដ្ឋាភិបាល និងក្រសួងអប់រំ ចង់បាន សមត្ថភាពពិតៗ ស្វែងរកធនធានមនុស្ស ដែលអាចជួយដល់ការអភិវឌ្ឈន៍សង្គម ក៏ប៉ុន្តែការរឹតបន្តឹងភ្លាមៗនេះ វាបានក្លាយទៅជាចំណុចអវិជ្ជមានខ្លះៗ របស់មនុស្សមួយចំនួនធំ ។
ទន្ទឹមជាមួយនឹងការរឹតបន្តឹងនេះ ស្រាប់តែ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានកាត់តរូបភាពខ្លួន និង ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដោយភ្ជាប់ជាមួយនឹងអក្សេរថា “Ny Nak-iMan ស្នើប្រកួតសមត្ថភាព ជាសារធារណៈ” ។ ត្រង់ចំណុចនេះ យើងមិនដឹងថា អ្នកលេងហ្វេសប៊ុករូបនេះ កើតទុក្ខ មិនសុខចិត្ត លើចំណុចអ្វីនោះទេ បានជាហាន ដល់ថ្នាក់ បបួល ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ប្រកួត សមត្ថភាពបែបនេះ ឬ ក៏ខឹង នឹងការរឹតបន្តឹង ប្រឡងបាក់ឌុបឆ្នាំនេះ ?
តែទោះជាយ៉ាងណា ជុំវិញ នៃការប្រឡងនេះដែរ គ្រូៗមួយចំនួន ដែលចូលមកកែ ការប្រឡងឆ្នាំនេះ បានថ្លែងថា “ធាតុពិត ប្រឡងឆ្នាំនេះ សំនួរប្រឡង មិនតឹងដូចឆ្នាំមុនៗឡើយ តែសិស្សខ្លួនឯង ដែលមិនខំរៀន និងមិនខំធ្វើ ដោយបេក្ខជនខ្លះ សរសេរតែឈ្មោះ លេខបន្ទប់ រួចទុកចោល នេះហើយជាហេតុផលដែលធ្វើឲ្យខ្លួនធ្លាក់” ៕