Google បង្កប់ខ្សែកាបអុបទិក ក្រោមបាតសមុទ្រល្បឿន អ៊ីនធឺណិតដល់ទៅ ៦០Tb ក្នុងមួយវិនាទី
ក្រុមហ៊ុន
Google បានបោះទុនយ៉ាងច្រើនក្រាស់ក្រែល ៣០០
លានដុល្លារទៅលើគម្រោងបង្កប់ខ្សែកាបក្រោមបាតសមុទ្រពីជប៉ុនទៅ
អាមេរិក។
ខ្សែកាបក្រោមបាតសមុទ្រនេះនឹងជួយពន្លឿនល្បឿនអ៊ីនធឺណិតនៅទូទាំង
ពិភពលោកជាពិសេសគឺជប៉ុន និងអាមេរិក
ហើយខ្សែកាបដ៏ធំមហិមានោះអាចបញ្ជូនទិន្នន័យ
(តាមរយៈខ្សែកាបអុបទិក៦គូផ្គុំគ្នា) បានរហូតដល់ទៅ ៦០Tb
ក្នុងមួយវិនាទី (60 Terabit per second)។
Google
គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងទាំង៦ (China Mobile
International, China Telecom Global, Global Transit, Google, KDDI និង
Singte)ដែលបានចូលរួមសហការទៅលើគម្រោងមួយនេះ។
ខ្សែកាបអុបទិកនឹងភ្ជាប់ពីពីតំបន់ Chikura និង Shima
ប្រទេសជប៉ុនទៅទីក្រុង Los Angeles, San Francisco, Portland និង
Seattle សហរដ្ឋអាមេរិក។
លោក Woohyong Choi ដែលមានតួនាទីជាប្រធានគណៈកម្មាធិការប្រតិបត្តិគ្រប់គ្រងគម្រោង Faster (គម្រោងបង្កប់ខ្សែកាបអុបទិកក្រោមបាតសមុទ្រ) បានឲ្យដឹងថាខ្សែកាបដែលអុបទិកនោះនឹងផ្ដល់ផល់ចំណេញដល់អ្នក ប្រើប្រាស់នៅជុំវិញពិភពលោកក្នុងការប្រើប្រាស់អ៊ីនធឺណិតដ៏មាន ល្បឿនលឿន ហើយគម្រោងនេះនឹងចប់សព្វគ្រប់នៅត្រីមាសទី២ក្នុងឆ្នាំ ២០១៦៕

ចុចអាន៖ ដាណឺម៉ាកផលិតបច្ចេកវិទ្យាអ៊ីនធឺណិតផ្លេកបន្ទោរមានល្បឿនរហូតដល់ ៤៣ Tb ក្នុងមួយវិនាទី
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ theinquirer
ប្រភព៖ theinquirer