តំលៃភ្លើងថ្លៃកុងទ័រ ដើរលឿនពេល ប្រជាពលរដ្នតវ៉ា ព្រមានផ្ដាច់ភ្លើងចោល
កំពង់ធំ៖ប្រជាពលរដ្នបាននិយាយថា រាប់ពាន់គ្រួសារនៅខាងស្រុកស្ទោងក្នុងខេត្តតកំពង់ធំនេះបានផ្ទុះកំហឹង
រឿងភ្លើងអគ្គិសនីដែលមានតំលៃថ្លៃ
កុងទ័រដើរលឿនខុសប្រក្រតីមិនសមាមាត្រទៅនិងការប្រើប្រាស់ជាប្រចាំ
ថ្ងៃមិនតែប៉ុណ្ណោះពេលប្រជាពលរដ្នរអូរទាំ
មេភ្លើងបានគំរាមផ្ដាច់ភ្លើងចោលធ្វើអោយបងប្អូនមានការភ័យខ្លាចមិន
ហ៊ានតវ៉ាព្រោះខ្លាចអត់ភ្លើងប្រើ
នេះក៏ដោយសារតែភ្លើងក្នុងស្រុកស្ទោងត្រូវបានថៅកែក្រុមហ៊ុនភ្លើង
អគ្គិសនីបានទិញផ្ដាច់អស់ទៅហើយទើបបានជាមានអំណាចបែបនេះ។
តាមប្រភពព័តមានពីប្រជាពលរដ្នដែលរស់នៅតាមបណ្ដោយថ្នល់មាន មុខរបរលក់ដូរ តាមភោជនីយ៍ដ្ឋាន និងកន្លែងលក់ដូរតិចតួចបានប្រាប់អោយដឹងថា កាលពីរមុន១គឺឡូវ៉ាត់តំលៃ៣០០០រៀល តែឥឡូវ១គឺឡូតំលៃ២៨០០រៀល តែកុងទ័រដើរលឿនជាងមុនបើគិតទៅអស់ថ្លៃច្រើនជាងកាលនៅតំលៃ៣០០០ រៀលទៅទៀត ក្នុង១ខែៗគ្រាន់តែចំណាយលុយភ្លើងអស់រាប់សិបលានរៀលតាមភោជនីយ៍ហ ដ្ឋាននិងផ្ទះសំណាក់ តែចំពោះអ្នកលក់ដូរតិចតួចនិងចាស់ជរាដែលគ្មានរបរ បានប្រាប់ថាទោះគាត់អត់ប្រើសោះក៏អស់ជាង១០ម៉ឺនក្នុង១ខែ ក្នុងករណីនេះហើយដែលពួកគាត់ខឹងសំបារព្រោះតែកុងទ័រដើរខុសប្រក្រតី។
លោក ហ៊ុងហ៊ុកស៊ី់ន ម្ចាស់ភ្លើងនៅក្នុងស្រុកស្ទោងនេះបានប្រាប់អោយដឹងថា ក្នុងករណីដែលប្រជាពលរដ្នតវ៉ាថាកុងទ័រដើរលឿននោះគឺ លោកបានប្រាប់អោយចេញមកតវ៉ាចំពោះមុខ ងាយស្រួលយក កុងទ័រទៅថ្លឹង ឯការថ្លឹងកុងទ័រត្រូវយកទៅថ្លឹងនៅក្រុងភ្នំពេញដែលជាកន្លែងថ្លឹង ភ្លើងរបស់រដ្ន ព្រោះកន្លែងគាត់គ្មានឧបករណ៍ថ្លឹងទេ ធ្វើបែបនេះងាយស្រួល កុំអោយចេះតែនិយាយមួលបង្កាច់ខុសការពិត លោកបានបន្ដថាចំពោះប្រជាពលរដ្នដែលបាននិយាយថាគំរាមចង់ផ្ដាច់ ភ្លើងនោះគឺធ្វើចំពោះបុគ្គលណាដែលយឺតយ៉ាវមិនមកបង់ភ្លើងតាម កាលកំណត់ឬហួសរយះពេល១ខែឈានចូល២ខែបើទោះបីរបានចេញក័យវិប័ត្រ រួចរាល់ហើយក្ដី រហូតដល់ពេលផ្ដាច់ភ្លើងទើបយកមកបង់ ព្រោះលោកបានទុកពេលអោយរយះពេល២ខែឯណេះសំរាប់ការបង់ភ្លើងនេះ។
ប្រជាពលរដ្នបានសំណូមពរអោយអាជ្ញាធរស្រុក ខេត្តកំពង់ធំមេត្តាជួយសំរួលតំលៃភ្លើងនិងរៀបចំបណ្តាញភ្លើងដោយ ប្រើប្រាស់ឧបករណ៍ណាដែលមានភាពសមាមាត្រទៅនិងការប្រើប្រាស់តាម មូលដ្ឋានអោយបានត្រឹមត្រូវជៀសវាងអត់ប្រើសោះកុងទ័រដើរអត់ឈប់ឈរ ធ្វើអោយប៉ះពាលជីវភាពប្រជាពលរដ្ន ជាពិសេសជនដែលមានវ័យចំចាស់ ពុំអាចរកថវិការមកបង់ថ្លៃភ្លើងបាន៕