មនុស្សប្រុសស្រី ពី២នាក់បានស្លាក់ ដោយសារម៉ូតូបុកគ្នា ជាមួយរទេះលក់បាញ់ឆែវ
ភ្នំពេញ: មនុស្សប្រុសស្រីពី២នាក់បានស្លាក់នៅក្នុងគ្រោះថ្នាក់
ចរាចរម៉ូតូបុកគ្នាជាមួយម៉ូតូសណ្តោងរទេះលក់បាញ់ឆែវក្រឡាប់សង្កត់
លើគ្នា ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី៣១ ខែសីហា
ឆ្នាំ២១០៤នៅតាមផ្លូវលេខ២៧១ ខាងមុខស្ថានីយប្រេងឥន្ធនៈតូតាល់
ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា
អ្នកបើកម៉ូតូហុងដាឌ្រីមមានឈ្មោះ ខន កញ្ញា អាយុ២៨ឆ្នាំ
ជាចុងភៅនៅសណ្ឋាគារណាហ្គាវើល ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ
ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិព្រៃតាហ៊ូ ឃុំព្រៃតាហ៊ូ
ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (ស្កាប់នៅកន្លែងកើតហេតុ) ។
ចំណែកស្ត្រីជាបើកម៉ូតូរទេះលក់បាញ់ឆែវមានឈ្មោះ សេក វឿង អាយុ២៨ឆ្នាំ មុខរបរលក់បាញ់ឆាវ ស្នាក់នៅផ្ទះជួលភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិស្វាយសាក់ ឃុំបាទី ស្រុកស៊ីន្ធរកណ្តាល ខេត្តព្រៃវែង មានប្តីឈ្មោះ ហ៊ាន ទិត្យ អាយុ៣៥ឆ្នាំ ជារៀងរាល់ថ្ងៃដើរលក់បាញ់ឆេវជាមួយគ្នា ប៉ុន្តែជារៀងរាល់ព្រឹកប្រពន្ធតែងភ្ញាក់ពីព្រឹកទៅ ទិញសណ្តែកបណ្តុះយកមកទុកចាក់បាញ់ឆែវលក់ ហើយមកដល់ចំណុចខាងលើបានចូលចាក់សាំង។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើកម៉ូតូសង់កូរ៉េសណ្តោងរទេះលក់ បាញ់ឆែវ ដែលទើបនឹងត្រឡប់មកពីទិញសណ្តែកបណ្តុះនៅផ្សារដើមគ ធ្វើដំណើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងចូលចាក់សាំង ភ្លាមនោះស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1R.7324 បើកបរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងលឿនបានបុកគ្នាពេញជាមួយម៉ូតូ សណ្តោងរទេះលក់បាញ់ឆែវបត់ចូលចាក់សាំងបណ្តាលក្រឡាប់រទេះសង្កត់លើ ម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូនឹងរួមដំណើរទាំងពីរនាក់ដួលបោកក្បាលទៅលើ ថ្នល់ផុងលលាដ៍ស្លាប់ទាំងពីរនាក់នៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូ វៀតបានទៅដល់កន្លែងកើតហេតុប្រាប់ថាបានស្លាប់ទាំង២នាក់ទៅហើយ ។
ចំណែកម៉ូតូ និងរទេះលក់បាញ់ឆាវត្រូវបានសមត្ថកិច្ចចំនាញចរាចរចុះវាស់វែងយកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោករងចាំដោះស្រាយគ្នាជាក្រោយ ៕S

ទិដ្ឋភាពរួមនៅកន្លែងកើតហេតុ
រូបជនរងគ្រោះដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ
ប្រភពពី CEN