ប្លែកអារម្មណ៍ ជាមួយនាឡិកា Samsung Gear S និងកាស Bluetooth Samsung Gear Circle

8/30/2014 0 Comments A+ a-

ភ្នំពេញ៖ ក្រុមហ៊ុន Samsung Electronics បានដាក់បង្ហាញនូវផលិតផលថ្មី Samsung Gear S ដែលជាបច្ចេកវិទ្យាជំនាន់ចុងក្រោយនៃនាឡិកាឆ្លាតវៃដើម្បីពង្រីកបទពិសោធនៃស្មាតហ្វូននៅលើកដៃនិងកាស Bluetooth Samsung Gear Circle កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ។
លោក JK Shin នាយកប្រតិបត្តិនិងប្រធានផ្នែកព័ត៌មានវិទ្យានិងទំនាក់ទំនងទូរស័ព្ទចល័តរបស់ ក្រុមហ៊ុន Samsung Electronics បានឱ្យដឹងថា៖ "ក្រុមហ៊ុន Samsung កំពុងតែនាំមុខនិងអភិវឌ្ឍយ៉ាងឆាប់រហ័សតាមរយៈការបង្កើតថ្មីជាមួយក្តីរីករាយលើបច្ចេកវិទ្យានាឡិកានេះ។ បន្ថែមពីលើនេះលោកក៏បានឱ្យដឹងទៀតថា “នាឡិកា Samsung Gear S សម្រិតសម្រំាងដាក់បញ្ចូលនូវគំនិតដ៏ឆ្លាតវៃនិងវិធីទំនាក់ទំនងចល័តដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទទួលបានជីវិតនៃការភ្ជាប់ទំនាក់ទំនងយ៉ាងពិតប្រាកដបានគ្រប់ទីកន្លែងគ្រប់ពេលវេលា"។
សូមបញ្ជាក់ថា Samsung គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្ដល់ លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរក្រុមហ៊ុនកំពុងតែផ្លាស់ប្ដូរឱ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍, ស្មាតហ្វូន, កុំព្យូទ័រផ្ទាល់ខ្លួន, កុំព្យូទ័រលើតុ, ម៉ាស៊ីនថតរូប, ឧបករណ៍ផ្ទះបាយ, ម៉ាស៊ីនថតចម្លង, ប្រព័ន្ធ LTE, ឧបករណ៍វេជ្ជសាស្ត្រ, ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនីនិងដំណោះស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED៕