គោហែលឆ្លងព្រែក ទឹកកួចចូលដាយ ងាប់៩ក្បាល
លោកវរសេនីយ៍ត្រី សំ ណាល់
អធិការនគរបាលស្រុកបាធាយបានប្រាប់ឱ្យដឹងថា
ក្រុមក្មេងៗឃ្វាលគោជាច្រើន
នាក់បានដឹកគោចេញពីលំនៅឋានរបស់ខ្លួនដើម្បីយកទៅត្រង់ចំណុចវាល
មួយឱ្យគោស៊ីកាលពីព្រឹកថ្ងៃខាងលើរហូតដល់
ពេលល្ងាចទើបនាំគ្នាត្រឡប់មកវិញ
ដោយគោត្រូវហែលឆ្លងទឹកព្រែកប្រវែងប្រហែល៥០ម៉ែត្រ ។
លោកបន្ដថា ក្នុងពេលដែលគោទាំង
ហ្វូងហែលឆ្លងព្រែកដែលមានព្រំប្រទល់ ស្រុកបាធាយ-ស្រុកមុខកំពូល
ខេត្ដ
កណ្ដាលដោយប៉ះនឹងខ្សែដាយក៏ហូរចូលទៅក្នុងដាយបណ្ដាលឱ្យឈ្លក់ទឹក
ងាប់ជា បន្ដបន្ទាប់រហូតដល់ទៅ៩ក្បាលឯណោះ។
ប៉ុន្ដែក្រុមក្មេងឃ្វាលគោទាំងនោះ
មិនមាននរណាម្នាក់ស្លាប់បាត់បង់អាយុ ជីវិតនោះទេ
ហើយបាននាំគ្នាហែលឆ្លង ផុតមកត្រើយម្ខាងទៀត។ ពេលដែល
ទទួលបានសេចក្ដីរាយការណ៍ពីលោក
នាយប៉ុស្ដិ៍រដ្ឋបាលឃុំតាំងក្រាំងរូបលោកនឹងលោកអភិបាលស្រុកបាធាយ
បានចុះ
ទៅដល់កន្លែងកើតហេតុផ្ទាល់សហការជាមួយនឹងប្រជាពលរដ្ឋនាំគ្នាកាត់
ខ្សែ ដាយដើម្បីយកគោពីក្នុងទឹកឡើងដាក់
លើគោកទំរាំតែរួចរាល់រហូតដល់ជិត
កណ្ដាលអាធ្រាត្រនិងបានប្រគល់គោទាំងនោះឱ្យទៅម្ចាស់ដែលមានគ្នា
ចំនួន៤ នាក់យកទៅកាន់ផ្ទះរៀងៗខ្លួន ។
គោដែលងាប់ទាំងនោះបានឈ្លក់ទឹកផឹកឡើងប៉ោង
ពោះការងាប់នេះដោយ
សារតែគោហែលកាត់ព្រែកប៉ះចំខ្សែទឹកហូរនិងប៉ះខ្សែដាយទើបបណ្ដាល
ឱ្យហូរ
កួចចូលទៅក្នុងដាយដាក់ត្រីនោះតែគេមិនទាន់ដឹងថាឧបករណ៍នេសាទ
ល្មើស ច្បាប់នេះជារបស់អ្នកណានៅឡើយទេ ។
រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែសីហា ប្រជាពលរដ្ឋម្ចាស់គោទាំងនោះបាននាំ គ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលឃុំតាំងក្រាំងដើម្បីឱ្យ ជួយអន្ដរាគមន៍ ស្រាវជ្រាវវែកមុខម្ចាស់ដាយនោះ ។
រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែសីហា ប្រជាពលរដ្ឋម្ចាស់គោទាំងនោះបាននាំ គ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលឃុំតាំងក្រាំងដើម្បីឱ្យ ជួយអន្ដរាគមន៍ ស្រាវជ្រាវវែកមុខម្ចាស់ដាយនោះ ។
លោកគង់ ពុទ្ធារិទ្ធ នាយខណ្ឌរដ្ឋបាល
ជលផលខេត្ដកំពង់ចាមប្រាប់ថា ក្រោយ ពីទទួលបានព័ត៌មានខាងលើថា មាន
ដាយ១មាត់នៅស្រុកបាធាយដាក់ចាប់យកត្រីតែបែរជាប់គោទៅវិញនៅ
ព្រឹក ថ្ងៃទី២៩ ខែសីហា លោកបាន
ចាត់ឱ្យមន្ដ្រីក្រោមឱវាទចុះទៅអង្កេតផ្ទាល់ផងដែរ៕
ប្រភពពី នគរវត្ត