ឃើញប្ដីនាង ទៅឆ្លុះសត្វ ឆ្លៀតឱកាស យកកាំបិតគំរាម ចាប់រំលោភ បានសម្រេច
កំពង់ចាម ៖ យុវជនល្មោភតណ្ហាម្នាក់ត្រូវ
ជាប់ខ្នោះ ក្រោយពីចាប់ប្រពន្ធគេរំលោភបាន សម្រេច ពេលដឹងថា ប្ដីរបស់នាងចេញទៅ
ឆ្លុះសត្វ និងកង្កែបទុកឱ្យ នាងដេកតែម្នាក់ឯង ក្នុងរោងចាំចំការកៅស៊ូ ។
ជនល្មោភកាមរូបនេះ ត្រូវបានកម្លាំង
នគរបាលស្រុកស្ទឹងត្រង់ខេត្ដកំពង់ចាម ចាប់ ខ្លួន
កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ក្រោយពីនារី
រងគ្រោះបានដាក់ពាក្យបណ្ដឹងទៅនគរបាលប៉ុស្ដិ៍អូរម្លូ ដោយចោទប្រកាន់ជននេះឡើង
ចាប់រំលោភនាងរហូតបានសម្រេច ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាន
នគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា យុវ ជនល្មោភកាមរូបនេះ ឈ្មោះរឿន រិទ្ធ
អាយុ ១៩ឆ្នាំ ស្នាក់នៅរោងចំការ កៅស៊ូដែលមាន
ចម្ងាយប្រហែល២០០ម៉ែត្រពីរោងចំការស្នាក់ នៅរបស់នារីរងគ្រោះ នៅឃុំអូរម្លូ
ស្រុកស្ទឹង ត្រង់ ខេត្ដកំពង់ចាម ។
មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថាមុន
ពេលកើតហេតុ នារីរងគ្រោះឈ្មោះ ប ស ជ អាយុ១៨ឆ្នាំ
ស្នាក់នៅក្នុងរោងចាំចំការកៅស៊ូ តែម្នាក់ឯង ក្រោយពីប្ដី របស់នាងបានចេញ
ទៅឆ្លុះសត្វនិងឆ្លុះកង្កែប ។
ពេលនោះនៅ វេលាម៉ោងប្រមាណ៩និង៣០នាទីយប់ថ្ងៃទី ៣១
ខែកក្កដា ឆ្នាំ២០១៤ ដោយឃើញនារី រងគ្រោះនៅដេកតែម្នាក់ឯងនៅក្នុងរោងចាំ
ចំការកៅស៊ូ ភូមិអូរកាប់មាន់នោះ យុវជន រូបនេះ បានឡើងទៅបើកមុង ដោយយក
កាំបិតភ្ជង់គំរាមសម្លាប់ បង្ខំចាប់រំលោភរហូត បានសម្រេចក៏ចុះត្រឡប់ទៅវិញ
រត់គេចខ្លួន បាត់ទៅ ។
មន្ដ្រីនគរបាលបានបន្ដថា ក្រោយពីប្ដីរបស់
នាងឈ្មោះយ៉ាន់ សុជាតិ ត្រឡប់មកវិញ នារីជាភរិយា បានរៀបរាប់ពី ដំណើររឿង
នេះប្រាប់ប្ដី លុះព្រឹកឡើងពួកគេ ទាំងពីរនាក់
បានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍ អូរម្លូ ដើម្បីជួយរកយុត្ដិធម៌និង
តាមចាប់ យុវជនរូបនេះ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍អូរម្លូរបានបន្ដទៀត ថា
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្ដី ប្រពន្ធទាំងពីរនាក់រួចមក អធិការនគរបាល
ស្រុកស្ទឹងត្រង់ បានរាយការណ៍ ជូនស្នងការ នគរបាលខេត្ដ
ដើម្បីសុំការអនុញ្ញាតនិងគោល ការណ៍ណែនាំតាមចាប់ជនសង្ស័យយកមក
ផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ក្រោយពីមានការណែនាំពីសំណាក់ស្នងការនគរបាលខេត្ដ
និងមានការអនុញ្ញាតផ្នែក ផ្លូវច្បាប់ពីតំណាងអយ្យការអមសាលាដំបូង
ខេត្ដកំពង់ចាមផងនោះ នាយនគរបាលប៉ុស្ដិ៍ អូរម្លូរ លោកអនុសេនីយ៍ទោ សំ ចាន់ថន
បាន ដឹកនាំមន្ដ្រីនគរបាលប៉ុស្ដិ៍មួយចំនួនចុះ ទៅស្រាវជ្រាវ ហើយឈានទៅដល់ការ
ឃាត់ខ្លួន យុវជនរឿន រិទ្ធមកសួរនាំ ហើយ បញ្ជូនបន្ដទៅអធិការដ្ឋាននគរបាលស្រុក
ស្ទឹងត្រង់ ចាត់ការបន្ដតាមផ្លូវច្បាប់៕
