អ្នកភូមិផ្សារតូច ចោទអាជ្ញាធរចង់ ពង្រីកកំណាត់ផ្លូវលេខ ៤៥ ជាអំពើឃុប ឃិតជាមួយឈ្មួញ

8/01/2014 0 Comments A+ a-


CH-01574ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង ១០គ្រួសារ  រស់នៅតាមបណ្ដោយផ្លូវលេខ ៤៥និង ផ្លូវ លេខ៦០ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បាននាំគ្នាចោទមន្ដ្រីអាជ្ញាធរ ជំនាញ រាជធានីភ្នំពេញ ដែលរៀបចំ គម្រោងពង្រីកកំណាត់ផ្លូវលេខ ៤៥ថា គឺជា ល្បិចឃុបឃិតគ្នារវាងមន្ដ្រីជំនាញ និង ឈ្មួញដើម្បីប្រមូលទិញផ្ទះ និងដីរបស់ពួក គាត់ក្នុងតម្លៃថោកៗ ។
បានជាពួកគាត់ហ៊ានធ្វើការចោទប្រកាន់ បែបនេះ ដោយសារតែពួកគាត់យល់ថា ការពង្រីកកំណាត់ផ្លូវលេខ ៤៥ ដែលមន្ដ្រី អាជ្ញាធរគ្រោងធ្វើនេះ វាមិនមានភាពចាំ បាច់ ដែលត្រូវតែពង្រីកនោះឡើយ ព្រោះ ប្រសិនបើអាជ្ញាធរពង្រីកកំណាត់ផ្លូវនេះវា មិនបានជួយសម្រួលការកកស្ទះចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥ ពីខាងជើង គល់ស្ពានជ្រោយចង្វារ ទៅជិតដល់អតីត រោងចក្រទឹកដោះគោនោះទេ តែវាបានបង្ក ផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជាង១០គ្រួសារ ដែលរស់នៅតាមបណ្ដោយ ផ្លូវនេះ ព្រោះផ្ទះថ្មរបស់ពួកគាត់នឹងត្រូវ វាយកម្ទេចចោល ដោយផ្ទះខ្លះនឹងនៅសល់ តែ ២ ទៅ៣ម៉ែត្រប៉ុណ្ណោះ ។
សូមបញ្ជាក់ថា កាលពីកំឡុងខែមេសា, ឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ មន្ដ្រីអាជ្ញា ធរជំនាញ បានយកគម្រោងប្លង់ពង្រីកកំ ណាត់ផ្លូវលេខ ៤៥នេះទៅបិទបង្ហាញប្រជាពលរដ្ឋ ទើបធ្វើឱ្យពួកគាត់នាំគ្នាប្រតិកម្ម ព្រោះប្រសិនបើផ្លូវនេះនឹងត្រូវធ្វើការពង្រីក ឱ្យបានទទឹង ៣០ម៉ែត្រមែននោះ វានឹងធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែងរបស់ពួកគាត់ ដែលផ្ទះខ្លះមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ទៅហើយ ។ ក្នុងនោះប្រជាពលរដ្ឋក៏នាំគ្នា ធ្វើការចោទប្រកាន់ថា គម្រោងពង្រីកផ្លូវ ខាងលើឱ្យបានទទឹង ៣០ម៉ែត្រវាមិនមែន ជាយុទ្ធសាស្ដ្រចាំបាច់ ដើម្បីសម្រួលឬ បញ្ចៀសការកកស្ទះចរាចរណ៍នោះឡើយ តាមពិតវាជាល្បិចឃុបឃិតគ្នា រវាងមន្ដ្រី និងឈ្មួញដែលចង់ទិញដីរបស់ពួកគាត់ដើម្បីបើកមុខ ឬបំពេញក្បាលដីរបស់ពួកគេតែ ប៉ុណ្ណោះ ព្រោះប្រសិនបើមិនយកលេស ពង្រីកផ្លូវដើម្បីឱ្យដី និងផ្ទះត្រូវបានវាយចោល  ឬកាត់ឱ្យនៅខ្លីទេ ពលរដ្ឋមិនព្រម លក់ ឬលក់ក្នុងតម្លៃថ្លៃ ។
មូលហេតុដែលពួកគាត់ហ៊ានចោទដូច្នេះ ព្រោះកំណាត់ផ្លូវដែលត្រូវពង្រីកមានប្រវែង តែជាង ១០០ម៉ែត្រប៉ុណ្ណោះ មិនតភ្ជាប់ទៅ កាន់ផ្លូវធំៗផ្សេងៗទៀត ដែលអាចឱ្យរថយន្ដ តូច-ធំ បើកឆ្លងកាត់តាមកំណាត់ផ្លូវនេះ បានឡើយ ក្រៅពីមានផ្លូវលំពីរបីដែលជិះ បានត្រឹមតែម៉ូតូ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៥ ចំណុចមុខប៉ុស្ដិ៍នគរបាលទួលសង្កែ និងផ្លូវ លំក្រវេចច្រវៀន ឆ្ពោះទៅកាន់ផ្លូវលេខ ៩៣ក្បែររោងចក្រអគ្គិសនីនោះ ។ ក្នុងនោះគេថា បើមន្ដ្រីអាជ្ញាធរជំនាញមានបំណង ពង្រីកផ្លូវលេខ៤៥នេះ ដើម្បីសម្រួលការ ធ្វើចរាចរណ៍កុំឱ្យកកស្ទះចរាចរណ៍ នៅកំ ណាត់ផ្លូវជាតិលេខ ៥ ចាប់ពីគល់ស្ពាន ជ្រោយចង្វារទៅជើងមែននោះ ទាល់តែ ទម្រុះផ្លូវលេខ ៤៥នេះ ឱ្យធ្លាយទៅដល់ផ្លូវ ជាប់ខាងជើងឃ្លាំងសាំង សូគីម៉ិចឯណោះ ទើបអាចសម្រួលចរាចរណ៍បាន តែការធ្វើ បែបនេះគឺមិនអាចទៅរួចឡើយ ។ ប៉ុន្ដែ គេ អះអាងថា បើអាជ្ញាធរចង់សម្រួលការកក ស្ទះចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៥ គឺ គេអាចពង្រីកកំណាត់ផ្លូវលេខ ៩៣ វាត្រូវ តាមលក្ខណៈបច្ចេកទេស និងយុទ្ធសាស្ដ្រ ជាងពង្រីកកំណាត់ផ្លូវលេខ ៤៥ ។
ប្រជាពលរដ្ឋដែលនឹងរងគ្រោះ ដោយ គម្រោងពង្រីកកំណាត់ផ្លូវលេខ ៤៥ បាន សំណូមពរសូមឱ្យអភិបាលរាជធានីភ្នំពេញ ធ្វើការពិចារណាឡើងវិញ ពាក់ព័ន្ធគម្រោងពង្រីកកំណាត់ផ្លូវលេខ ៤៥ មានប្រវែង ជាង ១០០ម៉ែត្រខាងលើនេះផង ព្រោះពួកគាត់ រស់នៅដោយស្របច្បាប់ជាង ៣០ឆ្នាំមក ហើយ ហើយផ្ទះខ្លះក៏មានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)ទៀតផង។មិនតែប៉ុណ្ណោះបច្ចុប្បន្ន ខណៈពួកគាត់ធ្វើការជំទាស់គម្រោងពង្រីក ផ្លូវនេះ ហើយពេលដែលពួកគាត់ទៅស្នើសុំ ធ្វើប័ណ្ណកម្មសិទ្ធិ បែរជាមន្ដ្រីជំនាញមិនព្រមចេញឱ្យនោះឡើយ ។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាង លើ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនឹងព្យាយាមធ្វើការទាក់ទងសួរនាំទៅកាន់មន្ដ្រីជំនាញ ដើម្បីឱ្យមានការពន្យល់ពីផលខាត និងផលចំណេញពីគម្រោង ពង្រីកផ្លូវខាងលើ ហើយគម្រោងពង្រីកផ្លូវនេះ តើវាជាគម្រោង ពិតប្រាកដ ឬមួយគ្រាន់តែជាគម្រោងគំរាម ដើម្បីប្រមូលទិញដីក្នុងតម្លៃថោកៗដូចការ ចោទប្រកាន់មែន៕
________________________
ផ្តល់សិទ្ធិដោយ៖ DAP