ប្រទះឃើញសព ជនជាតិបារាំង ដេកស្លាប់ ក្នុងសណ្ឋាគារ Le Royal
ភ្នំពេញ ៖ សពបុរសជនជាតិបារាំងម្នាក់
ត្រូវបានបុគ្គលិក របស់សណ្ឋាគារ លំដាប់ផ្កាយ ៥ ឡឺរ៉ូយ៉ាល់
ស្ថិតនៅសង្កាត់វត្ដភ្នំ ខណ្ឌដូន ពេញ ប្រទះឃើញ កាលពីវេលាម៉ោងជាង១
រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤នេះ ប៉ុន្ដែមិនពីមូលហេតុ
ពិតប្រាកដនៃការស្លាប់ របស់ជនបរទេសនេះឡើយ ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា សពជនរងគ្រោះ
ត្រូវបានប្រទះឃើញដេក ស្លាប់ នៅក្នុងបន្ទប់ លេខ២៧៧ ក្នុងសណ្ឋាគារ
បង្កឱ្យមានការភ្ញាក់ផ្អើលដល់ បុគ្គលនិងអ្នកស្នាក់នៅ ក្នុងសណ្ឋាគារ រួចសព
ជនរងគ្រោះ ត្រូវបានដឹកចេញយកទៅតម្កល់ទុកនៅមន្ទីរ ពេទ្យកាល់ម៉ែត
ដើម្បីរង់ចាំការធ្វើ កោសល្យវិច័យពីសំណាក់ មន្ដ្រីនគរបាលបច្ចេកទេស
និងមន្ដ្រីរបស់ស្ថាន ទូតបារាំងផងដែរ។
___________________________
ផ្តល់សិទ្ធិដោយ៖DAP
ផ្តល់សិទ្ធិដោយ៖DAP
