ពលរដ្ឋ​ជាង​២០​នាក់ ​បិទ​បាំង​ឱ្យ​ស្ដ្រី​ម្នាក់​ឆ្លង ទន្លេ​នៅ​កណ្ដាល​ស្ពាន​

8/29/2014 0 Comments A+ a-

on the bridgeចិត្ដ ​មនុស្សធម៌​របស់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ស្ដ្រី​មាន​ផ្ទៃះ​ពោះ​ម្នាក់​ដែល​ឆ្លង​ ទន្លេ​នៅ​កណ្ដាល​ស្ពាន​ប្រកបដោយ​ជោគ​ ជ័យ​ដោយសារ​តែ​មានការ​ជួយ​ជ្រោ​ម​ ជ្រែង​ពី​ពលរដ្ឋ​ជាង​២០​នាក់​ ។​
​សារព័ត៌មាន​ចិន​បាន​ផ្សព្វផ្សាយ​ថា​ ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់​ស្រាប់តែ​ឈឺពោះ​ ឆ្លងទន្លេ​នៅ​ក្នុង​កណ្ដាល​ស្ពាន​ Nanmun​ ខេត្ដ​ស៊ី​ន​ជាំ​ង​ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ឈរ​ ធ្វើ​ជា​រនាំង​បិទ​ជុំវិញ​ ជួយ​ស្ដ្រី​ដែល​មាន​ ផ្ទៃពោះ​ឆ្លងទន្លេ​ប្រកបដោយ​ជោគជ័យ​ ។​
​កាម​រ៉ោ​សុវត្ថិភាព​ដែល​ដាក់​លើ​ស្ពាន​ នោះ​បាន​ផ្ដិត​យក​ទិដ្ឋភាព​ទាំងស្រុង​ពី​ការ​ បង្កើតកូន​នៅ​លើ​ស្ពាន​ក្នុង​ពេល​ដែល​ មាន​ភ្លៀង ​ខ្យល់​ខ្លាំង​ទៀត​ផង​ ។​ នាង​ Luo​ Runzhen​ កំពុង​តែ​ពពោះ​គ្រប់​ខែ​ ហើយ​ ធ្វើ​ដំណើរ​ជាមួយ​កូនស្រី​តូច​ម្នាក់​ទៅ​កាន់​ មន្ទីរពេទ្យ​ ដើម្បី​ត្រួតពិនិត្យ​ផ្ទៃពោះ​ ជា​ប្រចាំ​ ប៉ុន្ដែ​នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ ពាក់កណ្ដាល​ស្ពាន​ Nunmun​ នាង​ស្រាប់​ តែ​ឈឺពោះ​យ៉ាង​ខ្លាំង​ មិន​អាច​ធ្វើ​ដំណើរ​ រួច​។​ ពេល​នោះ​នាង​អង្គុយ​ឱប​ពោះ​ហើយ​ ទឹកភ្លោះ​ក៏​បែក​ទៀត​ កូនស្រី​តូច​ដែល​ ធ្វើ​ដំណើរ​ជាមួយ​បាន​ស្រែក​សុំ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ជួយ​ដល់​ម្ដាយ​របស់​ ខ្លួន​ផង​ ។​ ភ្លាមៗ​នោះ​ អ្នកដំណើរ​ក៏​មិន​ អាច​មើល​ រំលង​ទិដ្ឋភាព​បែប​នេះ​ ក៏​នាំ​គ្នា​មក​ជួយ​ ដល់​នាង​ អ្នកខ្លះ​បាំងឆត្រ​ អ្នកខ្លះ​ជួយ​រឹត​ ពោះ​ ហើយ​អ្នក​ដែល​មិន​អាច​ធ្វើ​អ្វី​បាន​ ក៏​ឈរ​ឡោម​ព័ទ្ធ​ធ្វើ​ជា​រនាំង​បិទ​បាំង​ ។​ ពលរដ្ឋ​ដែល​នៅ​ទីនោះ​ក៏​បាន​ហៅ​គ្រូពេទ្យ​ មក​កាន់​កន្លែង​ដែល​នាង​ឈឺពោះ​ដោយ​ មិន​អាច​បញ្ជូន​ទៅ​ពេទ្យ​ទាន់​ពេល​នោះ​ឡើយ​ ។​ ទីបំផុត​នាង​ក៏​សម្រាល​បានកូន​ ស្រី​យ៉ាង​ទ្រលុកទ្រលន់​ ក្រោយមក​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ថែទាំ​ ។​
​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា​ ដោយសារ​តែ​ការ​សម្រាល​មុន​ពេល​កំណត់​ ទើប​ទារក​មាន​ទម្ងន់​២,៣​គីឡូក្រាម​ប៉ុណ្ណោះ​ ហើយ​ គ្រូពេទ្យ​ចាំបាច់​ត្រូវ​តែ​មើលថែ​ឱ្យ​បាន​ ដិត​ដល់​បំផុត​ ៕
_________________
ប្រភពពីនគរវត្ត