បុរសម្នាក់លោត ទឹកទន្លេបង្ហាញភាព ស្មោះស្នេហ៍ឡើង គោកវិញនារីជា សង្សារទះ៣ កំផ្លៀង
ភ្នំពេញ: ដោយខ្លាចសង្សារ មិនជឿចិត្តស្មោះស្នេហ៍ បុរសម្នាក់
កំពុងតែបើកម៉ូតូដឹកសង្សារ ក៏ឈប់ម៉ូតូនៅកណ្តាលស្ពានជ្រោយចង្វា
ហើយលោតចូលក្នុងទឹកទន្លេ។ ក្រោយពីហែលឡើងគោកវិញ
ត្រូវនារីជាសង្សារទះ ៣ កំផ្លៀង រួចឱបគ្នាជាប់
បន្ទាប់មកក៏នាំគ្នាឡើងម៉ូតូបើកចេញទៅបាត់
ទោះបីជាសមត្ថកិច្ចហៅដើម្បីសាកសួរ ក៏មិនព្រមឈប់ដែរ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅម៉ោងជាង ១២ រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ នៅលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចយាមនៅគល់ស្ពានជ្រោយចង្វា បានឲ្យដឹងថា មុនពេលកើតហេតុ អ្នក ដំណើរ បានឃើញបុរសស្ត្រីមួយគូ ទំនងជាគូស្នេហ៍នឹងគ្នា បានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G 9479 មួយគ្រឿង ឌុបគ្នា ដោយមានការសារសង មើលទៅដូជាផ្អែមល្ហែម ជិះឆ្លងស្ពានជ្រោយចង្វា ពីលិចទៅកើត។ មកដល់ពាក់កណ្តាលស្ពាន ស្រាប់តែបុរស ជាអ្នកបើកម៉ូតូ បានឈប់ម៉ូតូអែបនឹងបង្កាន់ដៃ ស្ពាន ហើយក៏លោតចូលទឹកគ្រាំ ធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវ នាំគ្នាឈប់ចោមរោមមើល ភ័យស្លន់ស្លោគ្រប់គ្នា។ ចំណែកនារីម្នាក់នោះ នៅអង្គុយលើម៉ូតូ ហាក់ដូចជាអត់មានរឿងអ្វីកើតឡើងចំពោះនាង។
បើតាមការបង្ហើបពីនារីជាសង្សារ ដែលមិនបានប្រាប់ឈ្មោះ បានឲ្យដឹងថា ពួកគេជាគូសង្សារនឹងគ្នា ហើយមុនពេលកើតហេតុ បានឌុបគ្នាដើរលេង ហើយបុរសជាសង្សារ បានសួរនាងថា “អូនឯងស្រឡាញ់ បងឬទេ ហើយអូនជឿចិត្តបងទេ បងនឹងចូលស្តីដណ្តឹងតាមប្រពៃណី”។ ពេលនោះ នាងប្រាប់ថា នាងនៅក្មេង មិនទាន់គិតគូររឿងហ្នឹងទេ។ បន្ទាប់មក បុរសជាសង្សារ បាននិយាយទៀតថា “បើអូនមិនជឿចិត្តបង អូនជឿថាបងលោតទឹកស្ពានជ្រោយចង្វានេះទេ”។ នាងជាសង្សារ ក៏តបវិញថា “គិតអីឆ្កួតៗបែបនេះ”។ ស្រាប់តែបុរស ជាសង្សារ បានឈប់ម៉ូតូ ហើយហក់លោតចូល ទៅក្នុងទឹកគ្រាំតែម្តង ធ្វើឲ្យមានមនុស្សម្នា រោមមើលភ័យស្លន់ស្លោ គ្រប់គ្នាខ្លាចស្លាប់បាត់ទៅហើយ។
ដោយឡែក នារីជាសង្សារ នៅអង្គុយលើម៉ូតូ ធ្វើមិនដឹង ដោយនាងដឹងច្បាស់ថា សង្សាររបស់នាង ចេះហែលទឹក។ បន្ទាប់មក ស្រាប់តែបុរស ជាសង្សារបានហែលទឹក មកដល់មាត់ច្រាំង ហើយរត់ឡើងទៅរកសង្សារវិញ ទាំងទាញអាវ ហើយត្រូវនាងទះ ៣ កំផ្លៀង ហើយនិយាយថា “បងឯងធ្វើឲ្យខ្ញុំខ្មាសគេ រួចហើយអ្នកទាំងពីរបានឱបគ្នា” ។
ខណៈនោះ ទោះបីជាសមត្ថកិច្ច ខំប្រឹងចាប់ប្រទាញប្រទង់ ហៅទៅធ្វើការសាកសួរក៏ដោយ ក៏ប៉ុន្តែគូសង្សារមួយគូរនេះ មិនព្រមឲ្យសមត្ថកិច្ច ឃាត់ខ្លួនសាកសួរទេ ខំប្រឹងជិះម៉ូតូទៅមុខ សុខចិត្តឲ្យនារីជាសង្សារដើរ ទៅតាមក្រោយ ហួសកន្លែងគេចោមរោម ទើបឈប់ដឹកគ្នាចេញទៅបាត់៕
ប្រភពពី CEN