លី អ៊ីវ៉ាធីណា ចំណងស្នេហ៍ នៅតែស្ថិតក្នុង ស្ថានភាពរង្គោះរង្គើ

8/25/2014 0 Comments A+ a-

thyna
ភ្នំពេញ៖ ស្របពេលអាជីពសិល្បៈ ហាក់កំពុងមានភាពស្ងប់ស្ងាត់ តារាចម្រៀងកូនកាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា ថ្មីៗនេះ លេចឮព័ត៌មានល្ហៀងៗថា ចំណងស្នេហ៍រវាងនាង និងបុរសគូដណ្តឹងជាមន្រ្តី កំពុងស្ថិតក្នុងស្ថានភាព មិនប្រក្រតី ដែលអាចឈានដល់ការ ចែកផ្លូវគ្នា។ ប៉ុន្តែមកដល់ពេលនេះ គេមិនបានដឹងទេថា តើចំណងស្នេហ៍ ពួកគេទាំងពីរ អាចនឹងមានផ្លូវផ្សះផ្សា ឈានទៅរកដំណោះស្រាយរួចរាល់ ឬយ៉ាងណានោះទេ?
ជាការកត់សម្គាល់ នេះមិនមែន ទើបតែជាលើកទី១នោះទេ ដែលតារាចម្រៀងរបស់ផលិតកម្ម ថោន កញ្ញា លី អ៊ីវ៉ាធីណា បានជួបប្រះរឿងរ៉ាវអាស្រូវ ស្នេហាជុំវិញព័ត៌មានរង្គោះរង្គើស្នេហ៍ ជាមួយបុរស គូដណ្តឹងដែលបាន ភ្ជាប់ពាក្យស្របច្បាប់ អស់រយៈពេលជាងពីរឆ្នាំ មកហើយនោះ តែពុំទាន់មានតម្រុយ ផ្លូវការណាមួយ នៃការរៀបចំពិធី មង្គលការច្បាស់លាស់ នៅទ្បើយទេ។
ទោះបីជាយ៉ាងណាក្តី ថ្មីៗនេះ មានមជ្ឈដ្ឋានអ្នកគាំទ្រ មួយចំនួន បានចោទជាសំណួរថា តារាចម្រៀង លី អ៊ីវ៉ាធីណា ហេតុអ្វីបានជា មួយរយៈនេះ នាងហាក់បាត់មុខបាត់មាត់ ពីសិល្បៈ ? មិនតែប៉ុណ្ណោះ គេក៏បាននិយាយថា រាល់ពេលបានឃើញវត្តមាន របស់នាង ក្នុងកម្មវិធីអ្នកសិល្បៈ មិត្តរួមអាជីពម្តងៗ តារារូបនេះតែងបង្ហាញពី ទឹកមុខស្រពាប់ស្រពោនហាក់ដូចជា កំពុងមានវិបត្តិផ្លូវចិត្ត ដោះស្រាយមិនរួច ។
ដោយទ្បែក បើផ្អែកតាមប្រភព លេចឮពីចង្កោមអ្នកសិល្បៈ បាននិយាយស្រដៀងគ្នាថា កញ្ញា អ៊ីវ៉ាធីណា មួយរយៈពេលចុងក្រោយនេះ នាងហាក់មានទឹកមុខ ពុំសូវសប្បាយចិត្តទាន់តែសោះ។ ម្យ៉ាងទៀតពេលនេះ លី អ៊ីវ៉ាធីណា ពុំសូវបង្ហាញវត្តមានច្រើន នៅតាមបណ្តា កម្មវិធីប្រគំតន្រ្តីនានា ដូចកាលពីគ្រាមុនៗនោះទេ ពោលគឺ ចាប់តាំងពីមានដំណឹងថា នាងមានបញ្ហា រកាំរកូសទាស់ ពាក្យសម្តីគ្នា ជាមួយគូដណ្តឹងមកនោះ។
ប្រភពខាងលើ បានបន្តថា រហូតមកដល់ពេលនេះ កញ្ញា លី អ៊ីវ៉ាធីណា នៅតែមិនទាន់បង្ហាញ ពីអារម្មណ៍សប្បាយចិត្តណាមួយ ដើម្បីឲ្យមហាជនអ្នគាំទ្រ បានឃើញនូវទ្បើយទេ ខណៈរាល់ថ្ងៃនេះ កញ្ញា លី អ៊ីវ៉ាធី ត្រូវបានគេទម្លាយថា ហាក់សំងំពូន នៅតែក្នុងផ្ទះមិនសូវអើពើ ពីរឿងអ្វីក្រៅតែពីការពិបាក ចិត្តនោះ។
LookingTODAY កាលពីពេលថ្មីៗនេះ មិនអាចសុំការបំភ្លឺដោយផ្ទាល់ពី កញ្ញា លី អ៊ីវ៉ាធីណា បាននៅទ្បើយទេ ខណៈលេខទូរស័ព្ទ របស់នាង ពេលខលចូលត្រូវបានស្រីម្នាក់ ទទួលជំនួសហើយអះអាងថា ជាប្អូនស្រីរបស់កញ្ញា លី អ៊ីវ៉ាធីណា និងបាននិយាយដោយខ្លីថា “គាត់ (ធីណា)មិននៅទេ ចេញក្រៅបាត់ហើយ និង មិនបានយកទូរស័ព្ទទៅជាមួយទេ.. ” រួចចុចផ្ដាច់តែម្ដង៕