ប្រជាពលរដ្ឋ ឡោមព័ទ្ធចាប់ចោរ វាយ យកគ្រឿងអលង្កា ពីក្មេងស្រី នៅសង្កាត់បឹង ទំពុន
សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋបានឱ្យដឹងថា
ក្មេងស្រីម្នាក់ ត្រូវបានជនសង្ស័យ វាយយកគ្រឿង អលង្កាពីខ្លួន រួចហើយរត់
ចូលទៅបឹងកំប្លោក ប៉ងគេចខ្លួន ប៉ុន្ដែត្រូវបាន ប្រជាពលរដ្ឋដឹងទាន់
ក៏នាំគ្នាចុះទៅឡោម ព័ទ្ធបឹងកំបោ្លក រួមជាមួយសមត្ថកិច្ចដើម្បី តាមប្រមាញ់មុខ
សញ្ញារូបនេះ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា
ជនរងគ្រោះដែលត្រូវជនសង្ស័យ មានគ្នាតែ ម្នាក់ឯងឡើងវាយយកលុយនិង
គ្រឿងអលង្កាដល់លើផ្ទះនោះ ឈ្មោះស៊ុត យ៉ាវឌី អាយុជិត២០ឆ្នាំ
មុខរបរជាអ្នករកស៊ី បេះត្រកួន រស់នៅជាមួយម្ដាយឈ្មោះហេង សុខជា អាយុ៤៥ឆ្នាំ
ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ហើយ នៅពេលកើតហេតុនោះ
ជនរងគ្រោះនៅផ្ទះ តែម្នាក់នោះទេ ខណៈដែលស្ដ្រីជាម្ដាយចេញ ទៅក្រៅ ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុជន
រងគ្រោះងូតទឹកនៅក្រោមផ្ទះ កាលពីវេលា ម៉ោង១០និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា
ឆ្នាំ២០១៤ ហើយក្រោយពីងូតទឹករួចជនរង គ្រោះ បានឡើងទៅលើផ្ទះ ពេលនោះជន
សង្ស័យឆ្លៀតឱកាសបានឡើងទៅតាមក្រោយ ក៏ខ្ទប់ទ្វារសំឡុត ជនរងគ្រោះនិងវាយពីរបី
ដៃ ប្លន់យកលុយអស់ចំនួន៤៧០ដុល្លារនិង គ្រឿងអលង្កាមួយចំនួន
ប៉ុន្ដែមិនដឹងប៉ុន្មាន នៅឡើយទេ ។
បើតាមសមត្ថកិច្ចក្រោយវាយជនរងគ្រោះ
និងប្លន់យកទ្រព្យសម្បត្ដិរួចហើយ ជនសង្ស័យ រូបនេះបាន រត់គេចខ្លួនបាត់
ធ្វើឱ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចអាជ្ញា ធរមូលដ្ឋាន
ចុះទៅកាន់ កន្លែងកើតហេតុភ្លាមៗ ហើយនាំគ្នាឡោមព័ទ្ធនិងរាវរកនៅក្នុងបឹង
កំបោ្លក ដោយគិតថា ជនសង្ស័យបាន ពួននៅ ទីនោះ ប៉ុន្ដែអស់រយៈពេលជាច្រើនម៉ោងមិន
បានរកឃើញជនសង្ស័យនោះឡើយ ។