ប្រធានក្រុមជម្រើសជាតិ បារាំងតកិច្ចសន្យាថ្មី៥ឆ្នាំទៀតជាមួយ Spurs
អ្នកចាំទីនិង
ជាប្រធានក្រុមជម្រើសជាតិបារាំង Hugo Lloris
បានស៊ីញេលើកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំទៀតជាមួយក្រុមមាន់ខ្នាយ
មាស Tottenham Hotspur។
កីឡាករវ័យ
២៧ឆ្នាំរូបនេះដែលនឹងធ្វើការជាមួយអ្នកចាត់ការថ្មី Mauricio
Pochettino សម្រាប់រដូវកាលថ្មី និយាយថា៖ “ការមកដល់របស់ Mauricio
Pochettino គឺជារឿងសំខាន់។ ខ្ញុំមានអារម្មណ៍ល្អជាមួយគាត់
គាត់មានមហិច្ឆតាខ្ពស់។
អ្វីៗមានភាពច្បាស់លាស់ក្នុងក្បាលរបស់ខ្ញុំ
ហើយការណ៍ដែលខ្ញុំចុះកិច្ចសន្យាថ្មីគឺពីព្រោះខ្ញុំទុកចិត្តក្លឹប
ហើយខ្ញុំច្បាស់ក្នុងចិត្តថាពួកយើងនឹងរីកចម្រើនទៅមុខយ៉ាង
វិជ្ជមាន”។
អតីត
យុវជនក្លឹប Nice ខាងលើត្រូវលោក Andre Villas Boas ទិញពី Lyon
ក្នុងតម្លៃ៨លានផោនកាលពីរដូវក្ដៅឆ្នាំ២០១២
ហើយមកទល់ពេលនេះចូលលេងឱ្យ Spurs បាន៧៨ប្រកួតហើយ៕
ប្រែសម្រួល៖ យ៉ុង ម៉ុងហាក់ប្រភព&រូបថត៖ tottenhamhotspur