សុះ ម៉ាច សោកស្ដាយខ្លាំង ពេលមិនបាន ចូលរួមដង្ហែព្រះបរមអដ្ឋិ
ភ្នំពេញៈ ប្រធានសមាគមសិល្បករខ្មែរ
លោក សុះ ម៉ាច បានបង្ហើបឲ្យដឹងថា លោកមានការសោកស្តាយខ្លាំងណាស់
ដែលមិនបានដឹកនាំ ក្រុមសិល្បករ-សិល្បការិនី ចូលរួមដង្ហែព្រះបរមអដ្ឋិ
“ព្រះបរមរតនកោដ្ឋ” សម្តេចឪ សម្តេចតា សម្តេចតាទួត
ប៉ុន្តែទោះបីជាខ្លួនលោកក៏ដូចជា អ្នកសិល្បៈជាច្រើនទៀត មិនបានចូលរួម
សម្រាប់ទឹកចិត្ត គឺបានចូលរួមដង្ហែ រួចជាស្រេចហើយ ។
ពាក្យសម្តីពោលចេញ ពីក្រអៅបេះដូង របស់លោក សុះ
ម៉ាច នេះ គឺធ្វើឡើងនៅក្នុងជំនួប តាមទូរស័ព្ទ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤
ដោយប្រាប់ទាំងសំលេងសោកសៅថា លោកមានការសោកស្តាយខ្លាំងណាស់ ដែលមិនបាន
ចូលរួមដង្ហែព្រះបរមអដ្ឋិ “ព្រះបរមរតនកោដ្ឋ” សម្តេចឪ សម្តេចតា ។ តាមពិតទៅលោក
និងអ្នកសិល្បៈទាំងអស់ គឺមានបំណងចង់ចូលរួមដង្ហែគ្រប់ៗគ្នា ប៉ុន្តែ
ដោយសារលោកមិនបានធ្វើ លិខិតដាក់ទៅខាង ព្រះបរមរាជវាំង ទើបមិនបានចូលរួមដង្ហែ។
ប្រធានសមាគមសិល្បករខ្មែរ បានប្រាប់ឲ្យដឹងទៀតថា
“ខ្ញុំមានការសោកស្តាយ ខ្លាំងណាស់ រកពាក្យអ្វីនិយាយ មិនចេញទេ
ម្យ៉ាងដោយសារតែខ្ញុំ មានបញ្ហារឿងផ្ទាល់ខ្លួន ទើបមិនអាចរៀបចំ ទាន់ពេលវេលា
បើទោះជាយ៉ាងណា ក្នុងនាមខ្ញុំ ក៏ដូចជាអ្នកសិល្បៈដទៃទៀត បើទោះមិនបានចូលរួម
ក្នុងពិធីដង្ហែ ព្រះបរមអដ្ឋិ “ព្រះបរមរតនកោដ្ឋ”
ប៉ុន្តែសម្រាប់ទឹកចិត្តពួកខ្ញុំ គឺបានចូលរួមដង្ហែជាស្រេចហើយ
ទំហំទឹកចិត្តស្រឡាញ់ គោរពសម្តេចឪ សម្តេចតា គឺមានជាប់ជានិច្ច
នៅក្នុងទឹកចិត្តកូនខ្មែរ “៕
____________
ផ្តល់សិទ្ទិដោយ៖looking today