ប៉ូលីស​ក្រុង​តាខ្មៅ បង្ក្រាប​កន្លែង​កត់​ឆ្នោត​តូចតាច ឃាត់ខ្លួន​ស្រីៗ ៣​នាក់ ឲ្យធ្វើកិច្ចសន្យា

7/11/2014 0 Comments A+ a-


Wat-10073​ ខេត្តកណ្តាល ៖ កម្លាំង​​សមត្ថ​កិច្ច​​នគរ​បាល​ ​ក្រុង​​តា​ខ្មៅ បាន​​ចុះ​ប​ង្ក្រាប​​ទី​តាំង កត់​​កន្ទុយ​លេខ និង​​លេង​​ល្បែង​ស៊ី​សង​​ខុស​ច្បាប់ មួយ​ក​ន្លែង និង​​ឃាត់​ខ្លួន​​មេ​​កត់​កន្ទុយ​លេខ ចំនួន ៣​​នាក់ ដោយ​បាន​​រឹប​អូស យក​​វត្ថុ​តាង​​មួយ​ចំ​នួន កាល​ពី​​ល្ងាចថ្ងៃទី ​៩ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​តាខ្មៅ​ចាស់ ភូមិ​សង្កាត់​តាខ្មៅ និង​ផ្សារ​តាខ្មៅ​ថ្មី ភូមិ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​ទាំង ៣​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន  រួមមាន ទី​១-​ឈ្មោះ នី ភានុ​ត អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន មុខរបរ​កត់​កន្ទុយ​លេខ និង​ធ្វើ​ក្រចក ទី​២-​ឈ្មោះ ឡុង គឹម​ស្រ៊ាង អាយុ ៤៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​-​សង្កាត់ តាខ្មៅ មុខរបរ​កត់​កន្ទុយ​លេខ និង​ទី​៣-​ឈ្មោះ តាត ណី អាយុ ២៦​ឆ្នាំ ស្រុកកំណើត ភូមិ​កំពង់​វាង ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ មាន​ទីលំនៅ បច្ចុប្បន្ន​ផ្ទះជួល ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ មុខរបរ​កត់​កន្ទុយ​លេខ​។​
​សមត្ថកិច្ច​ក៏បាន​ដកហូត វត្ថុតាង​មួយចំនួន ក្នុងនោះ​មាន ក្រដាស់​លទ្ធផល​ឆ្នោត ៦​ដុំ ក្រដាស់​សម្រាប់​កត់​កន្ទុយ​លេខ គ្មាន​លេខ ២​ដុំ ក្រដាស់​សម្រាប់ កត់​កន្ទុយលេខ មាន​លេខ ៥​ដុំ ម៉ាស៊ីន​គិត​លេខ​ចំនួន ២​គ្រឿង របស់របរ​មួយចំនួនទៀត​។ មេ​កន្ទុយលេខ​ទាំង ៣​នាក់ ត្រូវបាន​សមត្ថកិច្ច យកទៅ​អប់រំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា ជាមួយ​សមត្ថកិច្ច ឈប់​ប្រព្រឹត្ត​ល្បែងស៊ីសង បែបនេះ​ទៀត បើ​មិន​ដូច្នេះ​ទេ នឹង​ចាត់ការ​តាមច្បាប់​៕
Wat 10073