ប្រវត្តិសាស្ត្រ​ ៖​ ឯករាជ្យ​បរិបូរ​នៃ​កម្ពុជា​ពុំ​មែន​ បាន​ពី​សន្និសីទ​អន្តរជាតិ​ នៃ​ហ្សឺ​ណែវ​ក្នុង​ឆ្នាំ​១៩៥៤​នោះ​ទេ

7/11/2014 0 Comments A+ a-


ភ្នំពេញ​ ៖​ អត្ថបទ​នេះ​ជា​ព្រះ​សំ​ណេ​រ​ផ្ទាល់​ព្រះ​ហស្ត​ដោយ​ព្រះករុណា​ព្រះបាទ​ សម្តេចព្រះ​នរោត្តម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ ឯករាជ្យ​បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​ «​ព្រះ​បរម​រតន​កោដ្ឋ​»​ កាលពី​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០០៦​ មាន​ដូច​តទៅ​ ៖
I-​ ថ្ងៃនេះ​(​អង្គារ​ ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០០៦)​ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ​ក្នុង​សារព័ត៌មាន​ ”​ Cambo​ dia​ Daily​ “​ មាន​ចំណងជើង​ថា​ ”​ គេ​បាន​និយាយ​ល្អ​ពី​តា​ម៉ុ​ក​ ក្នុង​ឱកាស​ដុត​សព​គាត់​ ”​ អត្ថបទ​តាក់​ តែង​ដោយ​ PHANN​ ANA​ និង​ ADAM​ PIORE​ ។​
​នៅ​ក្នុង​អត្ថបទ​នេះ​គេ​បាន​សរសេរ​ថា​ “សន្និសីទ​ហ្សឺ​ណែវ​ក្នុង​ឆ្នាំ​១៩៥៤​បាន​បញ្ចប់​អាណា​និគម​និយម​បារាំងសែស​”​។​
បើ​យើង​និយាយ​ពី​ប្រទេស​វៀតណាម​ខាងត្បូង​ និង​ប្រទេស​លាវ​ សន្និសីទ​អន្តរជាតិ​ប្រជុំ​នៅ​ ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វី​ស​ ក្នុង​ឆ្នាំ​១៩៥៤​ បាន​ផ្តល់​ឯករាជ្យ​បរិបូរណ៍​ឲ្យ​ប្រទេស​ទាំង​ពីរ​នេះ​ពិត​ មែន​។​ ចំណែក​កម្ពុជា​យើង​វិញ​ពី​ មហាក្សត្រ​ រាជរដ្ឋាភិបាល​ខ្មែរ​ដែល​មាន​សម្តេច​ ប៉ែន​ នុ​ត​ ជានា​យក​ និង​ប្រជាជាតិ​ខ្មែរ​ ប្រជារាស្ត្រ​ជីវពល​ នារីក្លាហាន​សីហ​នុ​និយម​ ដែល​ជា​អ្នក​បាន​កសាង​ បាន​សមិទ្ធិ​ពី​ដើម​ដល់​ចុង​នូវ​ឯករាជ្យ​ជាតិ​ ដោយ​ខ្លួនឯង​ គ្មាន​បរទេស​ណា​ជួយ​ខ្មែរ​យើង​បន្តិចបន្តួច​ សោះឡើយ​។​
ភ័ស្តុតាង​គ្រប់លក្ខណៈ​ទាំងអស់​ដែល​មាន​ជា​ឯកសារ​ស្របច្បាប់​និង​តាម​ប្រវត្តិសាស្ត្រ​បរិសុទ្ធ​ មាន​ដូច​តទៅ​នេះ​
II-​ តាម​ច្បាប់​អន្តរជាតិ​ ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ទាត់​ចោល​អាណានិគមនិយម​ បារាំងសែស​ជា​ដាច់ខាត​ ហើយ​ឡើង​ទៅ​កាន់​ឋានៈ​ ជា​ប្រទេស​ឯករាជ្យ​ឡើង​វិញ​ ចាប់ពី​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​១៩៤៩​ គឺ​ថ្ងៃ​ដែល​មហាក្សត្រ​ខ្មែរ​ មាន​ស្តេច​ក្រុមហ្លួង​ ស៊ី​សុវត្ថិ​ មុនី​ពង្ស​ ជា​រាជ​តំណាង​ ចុះហត្ថលេខា​ជា​ផ្លូវការ​ជាមួយនឹង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំងសែស​ នៅ​រដ្ឋធានី​ប៉ា​រី​ស​ លើ​សន្ធិសញ្ញា​ថ្មី​។​ សន្ធិសញ្ញា​ចុះ​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​១៩៤៩​ នេះ​ដែល​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ សាធារណរដ្ឋ​បារាំងសែស​ ឲ្យ​សច្ចាប័ន​ដ៏​ឧឡា​រិ​ក​ ចែង​ដ៏​ច្បាស់លាស់​ណាស់​ថា​ សាធារណរដ្ឋ​បារាំងសែស​ទទួល​ ស្គាល់​ជា​ផ្លូវច្បាប់​នូវ​ឯករាជ្យ​នៃ​រាជាណាចក្រ​កម្ពុជា​ ហើយ​ទុកជា​មោឃៈ​អំ​ណិះ​តទៅ​នូវ​សន្ធិសញ្ញា​ បារាំង​-​ខ្មែរ​នៃ​ឆ្នាំ​១៨៦៣​ ព្រមទាំង​អនុសញ្ញា​បារាំង​ -​ខ្មែរ​នៃ​ឆ្នាំ​១៨៨៤​។​
​ក្រោយ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​១៩៤៩​ មហា​ប្រទេស​ចំនួន​ប្រាំមួយ​ គឺ​សហរដ្ឋអាមេរិក​ រាជាណាចក្រ​អង់គ្លេស​ អ៊ី​តា​លី​ កា​ណា​ដា​ រាជាណាចក្រ​ថៃ​ និង​សាធារណរដ្ឋ​ តួ​ក​គី​ (Turquie)​ ដែល​សុទ្ធតែ​ជា​ប្រទេស​ធំៗ​ ទទួលស្គាល់​ជា​ផ្លូវការ​ និង​ផ្លូវ​រដ្ឋ​យ៉ាង​ ឆាប់រហ័ស​នូវ​ ឯករាជ្យ​នៃ​ រាជាណាចក្រ​កម្ពុជា​យើង​។​ មុន​ឆ្នាំ​១៩៥២​ ដែល​ជា​ឆ្នាំ​ខ្ញុំ​ចាប់ផ្តើម​រាជ​បូ​ជ​និ​យ​កិច្ច​ដើម្បី​ ឯករាជ្យ​ពេញទី​នៃ​កម្ពុជា​ ប្រទេស​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ឯករាជ្យ​ នៃ​កម្ពុជា​យើង​បូក​សរុប​ទៅ​មាន​ចំនួន​ ៣៥​។​ យើង​និង​គេ​ក៏​បាន​ទាក់ទង​គ្នា​លើ​វិស័យ​ទូត​ ដោយ​ទូត​មាន​ឋានៈ​ ខ្ពស់​បំផុត​ គឺ​ឯកអគ្គរាជទូត​ និង​ឯកអគ្គរដ្ឋទូត​។​
III-​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ បារាំងសែស​បាន​ផ្ទេរ​ថ្វាយ​មហាក្សត្រ​នូវ​ខេត្ត​បន្តបន្ទាប់​ដែល​ខ្ញុំ​ និង​រាជការ​ខ្មែរ​យើង​កាន់កាប់​ មាន​អំណាច​លើ​គ្រប់​វិស័យ​ ហើយ​បារាំង​ក៏​ត្រូវ​អស់​មាន​អំណាច​លើ​ វិស័យ​ទាំងនោះ​។​
ក្នុង​ឆ្នាំ​១៩៤៩​ បារាំង​ផ្ទេរ​ថ្វាយ​ខេត្តសៀមរាប​ និង​កំពង់ធំ​។​ ក្នុង​ឆ្នាំ​១៩៥១​ បារាំង​ផ្ទេរ​ថ្វាយ​ នូវ​មហា​ខេត្តបាត់ដំបង​។​ ខេត្តសៀមរាប​-​អង្គរ​ កំពង់ធំ​ និង​បាត់ដំបង​ក៏​ទៅ​ជា​ភាគ​ឯករាជ្យ​បរិបូរណ៍​ នៃ​រាជាណាចក្រ​កម្ពុជា​។​ ខ្ញុំ​ក៏​ត្រូ​ត​កងទ័ព​ខ្លួនឯង​ ដោយ​ក្នុង​ខេត្ត​ឯករាជ្យ​ទាំង​បី​នេះ​ អស់​មាន​ទ័ព​ បារាំង​ហើយ​។​ ក្នុង​សម័យ​នោះ​ សារព័ត៌មាន​ធំ​នៃ​រាជាណាចក្រ​ថៃ​ ដូច​ជា​ STNDARD​ Magazine​ ដែល​បាន​សង្កេតការណ៍​ដោយ​ផ្ចិតផ្ចង់​ បាន​សរសេរ​ថា​ ”​ មហាក្សត្រ​ នរោត្តម​ សីហ​នុ​ ដឹកនាំ​ប្រជារាស្ត្រ​ រួម​ជាតិ​លោក​ ដោយ​សុភនិច្ឆ័យ​ សន្តិវិធី​ មាន​សម្បជញ្ញៈ​ ទទួលខុសត្រូវ​ល្អ​ ហើយ​ដឹកនាំ​ប្រទេស​លោក​ ឆ្ពោះទៅ​ឯករាជ្យ​ពេញលេញ​”​។​
IV-​ ដោយ​សាធារណរដ្ឋ​បារាំង​ចេះ​តែ​ពន្យារពេល​ដែល​ត្រូវ​ផ្ទេរ​នូវ​អំណាច​ផ្សេងៗ​ មក​ជូន​ កម្ពុជា​ ដែល​មាន​លក្ខន្តិកៈ​ជា​រដ្ឋ​ឯករាជ្យ​ចាប់តាំងពី​ខែវិច្ឆិកា​ ឆ្នាំ​១៩៤៩​ នោះ​មក​ ខ្ញុំ​ក៏​បាន​បង្កើត​ ឡើង​ក្នុង​ឆ្នាំ​១៩៥២​ នូវ​ល​ច​នា​រាជ​បូជនីយកិច្ច​ដើម្បី​ឯករាជ្យ​ពេញទី​នៃ​កម្ពុជា​ ដែល​ប្រជាជាតិ​ទាំង​ មូល​ ព្រះសង្ឃ​ និង​ប្រជារាស្ត្រ​សីហ​នុ​និយម​ជាដើម​ ទាំង​បុរស​ ទាំង​ស្ត្រី​ ទាំង​ក្មេង​ ទាំង​ចាស់​ លោក​ គាំទ្រ​ អបអរសាទរ​យ៉ាង​ខ្លាំង​ និង​យ៉ាង​សកម្ម​ជា​អតិបរមា​។​ មាន​ចលនា​ជីវពល​ នារីក្លាហាន​ និង​ទា​ ហាន​ខ្មែរ​រត់​ចោល​ មេទាហាន​បារាំង​ មក​នៅ​ជាមួយ​មហាក្សត្រ​ ក្នុង​តំបន់​រំដោះ​កំពង់ធំ​ សៀមរាប​ បាត់ដំបង​។​ ដោយ​ឃើញ​ថា​ខ្លួន​អាច​ពើបប្រទះ​នូវ​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​ ប្រទេស​ខ្មែរ​ បន្ថែម​ ទៅ​លើ​ការ​លំបាក​បំផុត​ ជិត​បរាជ័យ​១០០%​ ហើយ​លើ​វិស័យ​សង្គ្រាម​នៅ​ដៀ​ន​បៀ​ន​ហ្វូ​ (Dien​ Bien​ Phu)​ វៀតណាម​ខាងជើង​ បារាំង​ក៏​ដ​យល់ព្រម​ធ្វើការ​ជាមួយនឹង​ខ្មែរ​ ដើម្បី​ផ្ទេរ​ថ្វាយ​មហាក្សត្រ​រាជា​ ណា​ចក្រ​កម្ពុជា​ យើង​នូវ​អំណាច​ និង​សមត្ថកិច្ច​ លើ​វិស័យ​ណា​ដែល​ខ្លួន​មិន​ទាន់​បាន​ផ្ទេរ​មក​ជូន​ កម្ពុជា​ ឯករាជ្យ​នៅឡើយ​។​
​លោក​ Risterucci​ តំណាង​សាធារណរដ្ឋ​បារាំង​ ឯកឧត្តម​ សម្តេច​ ប៉ែន​ នុ​ត​ តំណាង​រាជា​ណា​ ចក្រ​កម្ពុជា​ ព្រមទាំង​ឥស្សរជន​ និង​អ្នក​ជំនាញការ​សំខាន់​បារាំង​ និង​ខ្មែរ​ បាន​ខិតខំ​ធ្វើការ​ចរចា​ ដ៏​ត្រឹមត្រូវ​នៅ​រាជធានី​ភ្នំពេញ​ រហូត​ដល់​ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣​ ទើបបាន​លទ្ធផល​ដែល​ជាទី​ពេញចិត្ត​ នៃ​ភាគី​ខ្មែរ​ ។​ លទ្ធផល​នោះ​មាន​ដូច​តទៅ​៖
-​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​១៩៥៣:​ រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង​ ផ្ទេរ​មក​ជូន​រាជរដ្ឋាភិបាល​ កម្ពុជា​នូវ​សមត្ថកិច្ច​ទាំងអស់​គឺ​ ១០០%​ លើ​វិស័យ​តុលាការ​ វិស័យ​ប៉ូលិស​ និង​សន្តិសុខ​ នៅ​លើ​ទឹកដី​ កម្ពុជា​ទាំងមូល​។​
-​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​១៩៥៣:​ រដ្ឋាភិបាល​សា​ធា​ណ​រដ្ឋ​បារាំង​ផ្ទេរ​មក​ជូន​រាជរដ្ឋាភិបាល​ កម្ពុជា​ នូវ​សមត្ថកិច្ច​ទាំងអស់​លើ​វិស័យ​យោធា​។​ រាជរដ្ឋាភិបាល​នៃ​មហាក្សត្រ​រាជាណាចក្រ​កម្ពុជា​ មាន​អធិបតេយ្យភាព​ពេញទី​ និង​សមត្ថកិច្ច​ទាំងអស់​លើ​ទឹកដី​រាជា​ណ​ចក្រ​កម្ពុជា​។​
-​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣:​ លោក​អគ្គមេបញ្ជាការ​សេនាធិការ​ ព្រមទាំង​កងទ័ពជើងគោក​ ជើង​អាកាស​ ជើង​ទឹក​បារាំង​ និង​សហភាព​បារាំង​ថ្វាយបង្គំ​លា​មហាក្សត្រ​កម្ពុជា​ ហើយ​ចាកចេញ​ ជា​ដាច់ខាត​ ដោយ​មិន​វិល​ត្រឡប់​មក​រាជាណាចក្រ​កម្ពុជា​វិញ​ឡើយ​។​
ទន្ទឹម​នឹង​នេះ​ ខ្ញុំ​ក៏​បាន​សម្រេច​ជា​ផ្លូវការ​ ហើយដោយ​លាយ​ល័​ក្ខ​អក្សរ​ សរសេរ​ជា​ផ្លូវការ​ ទៅ​រដ្ឋ​បារាំង​ថា​ ចាប់ពី​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣​ នេះ​ទៅ​ រាជាណាចក្រ​កម្ពុជា​ ក្នុង​ឋានៈ​ខ្លួន​ជា​ ប្រទេស​ឯករាជ្យ​ពេញទី​ ឈប់​ធ្វើ​ជា​សមាជិក​នៃ​ហស​ភាព​បារាំង​ហើយៗ​មាន​អធិបតេយ្យភាព​ពេញ​ ទី​លើ​វិស័យ​កិច្ចការ​ និង​សមត្ថកិច្ច​ទូត​ទាំងឡាយ​។​ ដូច្នេះ​ចាប់ពី​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣​ នេះ​ទៅ​ ប្រទេស​ខ្មែរ​យើង​មាន​ឋានៈ​ស្មើនឹង​សាធារណរដ្ឋ​បារាំង​ គឺ​មាន​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ​ពេញទី​។​ ចាប់ពី​ ពេល​នោះ​មក​ខ្មែរ​ និង​បារាំង​ក៏​ស្រឡាញ់​រាប់អាន​គ្នា​ ជា​មហាមិត្ត​ដ៏​ស្មោះ​ដរាប​តរៀង​ទៅ​។
V-​ទស្សនាវដ្តី​មាន​មហា​ ប្រិយភាព​ក្នុង​សាធារណរដ្ឋ​បារាំងសែស​ឈ្មោះ​ PARIS​ MATCH​ ធ្លាប់តែ​ស្អប់​ខ្ញុំ​ណាស់​។​ ការ​ដែល​ PARIS​ MATCH​ ទទួល​សារភាព​នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣​ ថា​ ខ្ញុំ​បាន​កសាង​នូវ​ឯករាជ្យ​បរិបូរណ៍​ជូន​កម្ពុជា​ ព្រមទាំង​បាន​បណ្តេញ​កងទ័ព​បារាំង​អស់​ឲ្យ​ចាកចេញ​ ជា​ដាច់ខាត​អំពី​ដែនដី​កម្ពុជា​នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣​នោះ​ ជា​សក្ខីកម្ម​មាន​តម្លៃ​បំផុត​ ជា​ចម្លើយ​ ប្រវត្តិសាស្ត្រ​ឆ្លើយ​ទៅ​អ្នក​ដែល​អះអាង​ដោយ​អសុទ្ធិ​ចិត្ត​ ទុច្ចរិត​ថា​ សន្និសីទ​ហ្សឺ​ណែវ​ ឆ្នាំ​១៩៥៤​ ទេ​ ដែល​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ឯករាជ្យ​បរិបូរណ៍​។​
មហា​ទស្សនាវដ្តី​ PARIS​ MATCH​ ច្បាប់​លេខ​ ២៤៤​ ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣​ បាន​សរសេរ​ថា​ “​ជា​ការ​គួរ​ឲ្យ​ព្រួយ​ស្រពោន​ក្នុង​ចិត្តគំនិត​ពេក​ណាស់​ ដែល​ ឃើញ​មហាក្សត្រ​ នរោត្តម​ សីហ​នុ​ គំនាប់​បារាំងសែស​ ដែល​ត្រូវ​ចាក​ចេញពី​កម្ពុជា​។​ នរោត្តម​ សីហ​នុ​ មាន​ឥរិយាបថ​ ធ្វើ​ដូច​មហាក្សត្រ​ ហង់​រី​ ទី​៤​ (Henri​ IV)​។​ ព្រះ​អង្គ​គំនាប់​ពូជ​ សាសន៍​អេ​ស្ប៉ា​ ញ៉ុ​ល​ ដែល​លោក​ចេះ​ធ្វើ​ឲ្យ​គេ​ចាក​ចេញពី​ប្រទេស​បារាំង​ វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ​ របស់​ខ្លួន​វិញ​។​ នរោត្តម​ សីហ​នុ​ នេះ​ជា​មនុស្ស​គ្មាន​តម្លៃ​ដូច​ មហាក្សត្រ​ ហង់​រី​ ទី​ ៤​ (Henri​ IV)​ នោះ​ ទេ​ ។​ សី​ហ​នុ​ និង​ខ្មែរ​ដែល​ដើរ​តាម​លោក​ជឿជាក់​ថា​ ការ​ដែល​កម្ពុជា​បាន​ជោគជ័យ​ បណ្តេញ​ បារាំង​ និង​អំណាច​នៃ​បារាំងសែស​ឲ្យ​ចេញពី​កម្ពុជា​ទៅ​នោះ​ ជា​ការ​បើកទ្វារ​ឲ្យ​ប្រទេស​ជាតិ​ ហើយនឹង​រាស្ត្រ​ខ្មែរ​ពើបប្រទះ​ និង​សមិទ្ធិ​បាន​នូវ​យុគ្គសម័យ​មាស ។ ​ប៉ុន្តែ​យើង​បារាំងសែស​អាច​ទាយ​បាន​ថា​ សម័យ​មាស​របស់​ សីហ​នុ​និង​ខ្មែរ​ដែល​ដើរ​តាម​លោក​នេះ​ពុំ​អាច​មាន​អាយុ​យឺនយូរ​ហួស​ពី​៤​ ឆ្នាំ​ទេ​ ហើយ​៤​ឆ្នាំ​នេះ​ទៀត​បើ​ ព្រះពុទ្ធ​និង​ហូ​ជី​មិ​ញ​(​ HO​ CHI​ MINH​ )​ លោក​ព្រះពុទ្ធ​មេត្តា​។​ ”​ មហា​ទស្សនាវដ្តី​ PARIS​ MATCH​ នេះ​ខឹងសម្បារ​នឹង​ឯករាជ្យ​បរិបូរណ៍​របស់​យើង​ពេក​ទៅ​ រហូត​ដល់​ទៅ​ប្រទេចផ្តាសា​កម្ពុជា​យើង​ថា​ ឯករាជ្យ​បរិបូរណ៍​និង​យុគ្គសម័យ​មាស​ នៃ​ប្រទេស​ជាតិខ្មែរ​យើង​ មិន​មាន​អាយុ​ជាង​៤​ឆ្នាំ​ទេ​។​ តែ​ ឯករាជ្យ​បរិបូរ​ជាតិ​យើង​ និង​យុគ្គសម័យ​មាស​ នៃ​ខ្មែរ​ឯករាជ្យ​យើង​ ត្រូវ​អស់​ជីវិត​នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​១៩៧០​ ដោយសារ​ស្នាដៃ​ខ្មែរ​ឈ្មោះ​ លន់​ ណុ​ល​ ,​ សិរិ​មៈតៈ​ ,​ ស៊ី​ម​ វ៉ា​ ,​ ទ្រិ​ញ​ វ៉ា​ញ​ ,​ ចេ​ង​ ហេង​ ទៅ​តាម​ទំនាយ​ និង​ការ​ប្រទេចផ្តាសា​ នៃ​មហា​ទស្សនា​វ​ដ្ឋី​ PARIS​ MATCH​ នេះ​ ។​វា​ខុស​តែ​ចំនួន​ឆ្នាំ​ប៉ុណ្ណោះ​គឺ​ ១៧​ ឆ្នាំ​ មិនមែន​ ៤​ ឆ្នាំ​ទេ​ ។​
​អំពី​សកម្មភាព​នៃ​ការ​ស្ថាបនា​ជូន​កម្ពុជា​យើង ​ នូវ​ឯករាជ​បរិបូរ​បាន​សម្រេច​ច្រើន​ខែ​មុន​ សន្និសីទ​អន្តរជាតិ​ហ្សឺ​ណែវ​ឆ្នាំ​១៩៥៤​ ខ្ញុំ​មាន​កិត្តិយស​ជូន​ជ្រាប​នូវ​ សក្ខីកម្ម​ដ៏​សំខាន់​ចំនួន​៣​ ទៀត​–​ សក្ខីកម្ម​ទី​១:​ សារព័ត៌មាន​វៀតណាម​ខាងត្បូង​ឈ្មោះ​ DAN-TA​។​ របប​សាធារណរដ្ឋ​ វៀតណាម​ខាងត្បូង​នេះ​ គេ​មិន​ស្រឡាញ់​ខ្ញុំ​ទេ​។​ តែ​សារព័ត៌មាន​ DAN-TA​ នៅ​ខែមីនា​ ឆ្នាំ​១៩៥៤​ បាន​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្ញុំ​ ដោយ​សរសេរ​ថា​ ៖​ យើង​ត្រូវ​តែ​ទទួលស្គាល់​ថា​ មហាក្សត្រ​ នរោត្តម​ សីហ​នុ​ ជា​រាជា​មហា​ភ្លឺស្វាង​ ដែល​គេ​រាល់គ្នា​គួរ​គោរព​។​ គេ​រាល់គ្នា​ក្នុង​សម័យ​មុន​នេះ​ មិន​នឹក​ស្មាន​ទាល់តែ​សោះ​ថា​ ហ្លួង​ក្មេង​ដែល​ធ្លាប់តែ​ស្មោះ​ ចំពោះ​ប្រទេស​បារាំងសែស​ អាច​ប្រែក្លាយ​នា​សម័យ​បច្ចុប្បន្ន​នេះ​ ទៅ​ជា​អ្នក​ហ៊ាន​ប្រឆាំង​ហ្នឹង​បារាំងសែស​យ៉ាង​ស្វិតស្វាញ​ និង​ដោយ​ថាមពល​ គួរ​ឲ្យ​គេ​ រាល់គ្នា​កោតសរសើរ​ ។​ លោក​ប៉ិន​ប្រសប់​ដ៏​ប្លែក​អស្ចារ្យ​ ក្នុង​ការ​ដែល​លោក​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង​ ចុះចាញ់​បន្តិច​ម្តងៗ​ ។​
-​ សក្ខីកម្ម​ទី​២​ :​ លោក​ Wilfred​ BURCHETT​ ជនជាតិ​អូស្ត្រាលី​ ក្នុង​សៀវភៅ​ ”​ ធ្វើ​ដំណើរ​ ទៅ​តាម​ផ្លូវទឹក​ទន្លេមេគង្គ​ ឡើង​ពី​ត្បូង​ឆ្ពោះទៅ​ជើង​ ”​ (​ បោះពុម្ព​នៅ​រដ្ឋធានី​ហាណូយ​ក្នុង​ឆ្នាំ​១៩៥៧)​ គាត់​បាន​សរសេរ​ ថា​ ”​ សីហ​នុ​ ចង់បាន​ឯករាជ្យ​ពេញលេញ​ជូន​កម្ពុជា​ ។​ ច្បាស់​ណាស់​ថា​ គ្មាន​អ្នក​ណា​មន្ទិល​សង្ស័យ​ទេ​ ចំពោះ​ សីហ​នុ​ ដែល​ជា​អ្នក​ស្នេហា​ជាតិ​ ដ៏​ធំ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ដ៏​បរិបូរ​ជូន​ប្រទេស​គាត់​។​ គាត់​បាន​បញ្ចេញ​ដោយ​ចំហ​នូវ​ឥរិយាបថ​ដ៏​រឹងប៉ឹង​ហើយ​គាត់​ ឱហាត​ ចចេស​ រហូត​បាន​ឯករាជ្យ​ពេញលេញ​គ្រប់លក្ខណៈ​ជូន​មាតុភូមិ​គាត់​ ។​
-​ សក្ខីកម្ម​ទី​៣​ :​ លោក​សាស្តាចារ្យ​ KLAUS​ MEHNERT​ ជនជាតិ​អា​ល្លឺ​ម៉​ង់​ (​ សាធារណរដ្ឋ​សហព័ន្ធ​អា​ ល្លឺ​ម៉​ង់​ )​ នៅ​ក្នុង​ទស្សនាវដ្តី​ ”​ OST​ EUROPA​ “​ បាន​សរសេរ​ថា​ ”​ ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ សីហ​នុ​ ទ្រង់​ប្រ​ សូត្រ​នៅ​ក្នុង​ឆ្នាំ​១៩២២​។​ លោក​បាន​ឡើង​គ្រងរាជ្យ​ នៅ​ក្នុង​ឆ្នាំ​១៩៤១​។​ បារាំងសែស​ម្នាក់​បាន​និយាយ​ ប្រាប់​ខ្ញុំ​ថា​ រដ្ឋាភិបាល​អាណានិគម​បារាំងសែស​ នឹក​ស្មានថា​ បារាំង​អាច​ធ្វើ​ឲ្យ​សីហ​នុ​ ទៅ​ជា​ហ្លួង​ បាវ​ដាយ​ (BAO​ DAI​ )​ ទី​២​។​
បារាំងសែស​នោះ​បាន​បន្ថែម​បាន​សេចក្តី​ថា​ «​ យើងខ្ញុំ​បារាំង​គិតស្មាន​ខុសស្រឡះ​អំពី​ សីហ​នុ​ គឺ​ភាន់ច្រឡំ​យ៉ាង​ធ្ងន់​ »​ ។​ ធម្មជាតិ​ពិតប្រាកដ​នៃ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ សីហ​នុ​ គឺ​លោក​មាន​ចរិត​មាំទាំ​ រឹងប៉ឹង​បំផុត​ មិន​អាច​កាច់​ពត់​គាត់​បាន​ទេ​ ។​ សីហ​នុ​ ខុសស្រឡះ​ពី​ឥស្សរ​ជនជាតិ​សាសន៍​នានា​ ដែល​ចំណុះ​ប្រទេស​បារាំង​ ។​ ដោយសារ​ការ​ខិតខំ​ផ្ទាល់​ និង​ដោយសារ​រាជ​បូជនីយកិច្ច​របស់​ នរោត្តម​ សីហ​នុ​ នេះ​ហើយ​ ទើប​កម្ពុជា​បាន​ទទួល​ពី​ប្រទេស​បារាំង​សែ​លម​ក​វិញ​នូវ​អធិបតេយ្យភាព​ពេញទី ​ ហើយ​សមិទ្ធិ​ឯករាជ្យ​បរិបូរ​នេះ​ទៀត​ ក៏​សីហ​នុ​ ចេះ​ធ្វើ​បាន​ដោយ​ពុំ​មាន​ចម្បាំង​សង្គ្រាម​អ្វីមួយ​ឡើយ​។​
VI-​នៅ​ទី​បញ្ចប់​ខ្ញុំ​សូម​និយាយ​អំពី​សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​(​ប្រទេស​ស្វី​ស​)​នា​ឆ្នាំ​១៩៥៤​ ។​
​ក​-​ ពួក​ខ្មែរឥស្សរៈ​ ទាំង​កងទ័ព​ ទាំង​មេទ័ព​ បាន​ស្ម័គ្រចិត្ត​ចុះចូល​ជាមួយនឹង​ខ្ញុំ​ ហើយនឹង​រាជរដ្ឋាភិបាល​គ្រប់​ក្រុម​អស់​ទៅ​ហើយ​។​ ក្រុម​ខ្លះ​បាន​ចូល​តាំងពី​ខេត្តសៀមរាប​ និង​កំពង់ធំ​ បាន​ឯករាជ្យ​ ពេញទី​នៅ​ក្នុង​ឆ្នាំ​១៩៤៩​ ហើយ​ក្រុម​ខ្លះ​នៅ​ឆ្នាំ​១៩៥១​ នៅ​ពេល​ដែល​បារាំង​ផ្ទេរ​ខេត្តបាត់ដំបង​ថ្វាយ​មហាក្សត្រ​វិញ​។​
កងទ័ព​ខ្មែរឥស្សរៈ​ ដែល​នៅ​សេសសល់​បាន​ចុះចូល​នៅ​ក្នុង​ឆ្នាំ​១៩៥២​ ជាមួយនឹង​ខ្ញុំ​ នៅ​ពេល​ដែល​ខ្ញុំ​ចាង់​ផ្តើម​រាជ​បូជនីយកិច្ច​ ដើម្បី​ឯករាជ្យ​បរិបូរ​នៃ​កម្ពុជា​ ។​
ដូច្នេះ​ជា​ច្រើន​ឆ្នាំ​ ច្រើន​ខែ​ មុន​សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ខ្មែរ​គ្រប់​ក្រុម​ពេញចិត្ត​ ចំពោះ​ឯករាជ្យ​បរិបូរ​នៃ​ប្រទេស​ជាតិ​ខ្លួន​ ហើយ​ពុំ​បាន​ផ្ញើ​សេចក្តី​សង្ឃឹម​របស់​ខ្លួន​លើ​សន្និសីទ​ អន្តរជាតិ​នាទី​ក្រុង​ហ្សឺ​ណែវ​ នៅ​ក្នុង​ឆ្នាំ​១៩៥៤​នោះ​ទេ​ ។​
ខ្ញុំ​ក៏​បញ្ជូន​វរជន​ ឥស្សរជន​ខ្មែរ​មួយ​ចំនួន​ ឲ្យ​ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ នា​ឆ្នាំ​១៩៥៤​នោះ​ដែរ​ ដើម្បី​ឲ្យ​សន្និសីទ​នោះ​ដឹង​ថា​ ភារកិច្ច​របស់​ខ្លួន​គឺ​ត្រូវ​រវល់​តែ​នឹង​បញ្ហា​ វៀតណាម​ខាងត្បូង​និង​ប្រទេស​លាវ​។​ ចំណែក​កម្ពុជា​វិញ​ ខ្មែរ​ទីពឹង​ខ្មែរ​ ហើយ​បាន​ទទួល​ជោគជ័យ​ សព្វគ្រប់​អស់ហើយ​ ក្នុង​ការ​សមិទ្ធិ​ឯករាជ្យ​ដ៏​បរិបូរ​ជូន​ជាតិ​មាតុភូមិ​ ព្រមទាំង​បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិ​ ។​
ខ​-​ នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ហ្សឺ​ណែវ​នា​ ឆ្នាំ​១៩៥៤​ មាន​មហាអំណាច​បរទេស​មួយ​ចំនួន​ បាន​ខិតខំ​បែងចែក​កម្ពុជា​ជា​ពីរ​ភាគ​ ដូច​គេ​បែងចែក​ប្រទេស​លាវ​ និង​ប្រទេស​វៀតណាម​។​ ប៉ុន្តែ​ មហា​ប្រទេស​នោះ​ត្រូវ​ទទួល​បរាជ័យ​១០០%​ ដោយសារ​ប្រទេស​ខ្មែរ​ យើង​បាន​តស៊ូ​នឹង​កងទ័ព​វៀត​មិ​ញ​ ហើយនឹង​បរិវារ​គាត់​គឺ​ ខ្មែរវៀតមិញ​ មិន​ឲ្យ​លទ្ធភាព​ តែងតាំង​រដ្ឋការ​បាន​នៅ​លើ​ ដែនដី​កម្ពុ​ជាមួយ​ភាគ​ណា​ទេ​។​ ដូច្នេះ​សន្និសីទ​អន្តរជាតិ​នៅ​ទី​ ក្រុង​ហ្សឺ​ណែវ​ នា​ឆ្នាំ​១៩៥៤​ មាន​លទ្ធភាព​បែងចែក​៖
-​ប្រទេស​លាវ​ជា​ពីរ​ភាគ​ ដោយ​មួយ​ភាគ​បាន​ទៅ​ពួក​កុម្មុយនីស្ត​លាវ​ (​ Pathet​ Lao​ Neo​ Lao​ Haksat​ )​ មួយ​ភាគ​ទៀត​បាន​ទៅ​រដ្ឋាភិបាល​លាវ​ វៀង​ច័ន្ទ​ ។​
-​ ប្រទេស​វៀតណាម​ជា​ពីរ​ ៖​ មួយ​ភាគ​ជា​ភាគ​ឯករាជ្យ​ពេញទី​ គឺ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ខាងជើង​។​ មួយ​ភាគ​ទៀត​ គឺ​វៀតណាម​ ខាងត្បូង​ ដែល​រណប​សហរដ្ឋអាមេរិក​។​ ពួក​វៀត​កុង​(​រណសិរ្ស​រំដោះជាតិ​វៀតណាម​ខាងត្បូង​ )​ បាន​តស៊ូ​ និង​មាន​សមត្ថភាព​ពង្រីកពង្រឹង​ ជា​បន្តបន្ទាប់​នូវ​ទឹកដី​តំបន់​រំដោះ​ក្នុង​វៀតណាម​ខាងត្បូង​។​
ចំណែក​កម្ពុជា​វិញ​ សន្និសីទ​អន្តរជាតិ​ហ្សឺ​ណែវ​ នា​ឆ្នាំ​១៩៥៤​ ទទួល​សារភាព​ថា​ រាជរដ្ឋាភិបាល​ខ្មែរ​មាន​អធិបតេយ្យភាព​ពេញទី​លើ​ដែនដី​ខ្មែរ​ទាំងស្រុង​ ដូច្នេះ​ក្រុម​ប្រជាជន​ គឺ​ ខ្មែរវៀតមិញ​ ត្រូវ​សុខចិត្ត​ចូល​ទៅ​ក្នុង​សហគមន៍​ខ្មែរ​ ហើយ​មាន​លក្ខន្តិកៈ​ជា​គណបក្ស​នយោបាយ​ខ្មែរ​មួយ​ក្នុង​ចំណោម​គណបក្ស​ខ្មែរ​ នានា​ (​ គណបក្ស​សេរីនិយម​របស់​ព្រះ​អង្គ​ ម្ចាស់​នរោត្តម​ នរិន្ទ​ដេ​ត​ –​ គណបក្ស​ប្រជាធិបតេយ្យ​ -​គណបក្ស​បុ​ន​ក្ការ​របស់​លោក​ លន់​ ណុ​ល​-​ទ្រង់​សិរិ​មៈតៈ​ ជាដើម​ )​ ។​ រីឯ​សន្ធិសញ្ញា​យុទ្ធសន្តិភាព​បញ្ចប់​ចំបាំង​នៅ​ឥណ្ឌូចិន​ វិញ​គឺ​ ឯកឧត្តម​ ញឹក​ ជូ​ឡុ​ង​ ទេ​ ដែល​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​យុទ្ធសន្តិភាព​ ជាមួយ​ នឹង​ឯកឧត្តម​ Ta​ Quang​ Buu​ (​ តំណាង​ វៀតណាម​ ខាងជើង​ )​ ត្បិត​កម្ពុជា​ជា​ប្រទេស​ ឯករាជ្យ​មុន​សន្និសីទ​ក្រុង​ហ្សឺ​ណែវ​ ។​ រីឯ​លាវ​និង​វៀតណាម​ខាងត្បូង​ ដែល​មិន​ទាន់​បាន​ ឯករាជ្យ​បរិបូរ​គឺ​ លោក​ឧត្តមសេនីយ៍​បារាំងសែស​ ឈ្មោះ​ Delteil​ ជា​អ្នក​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​យុទ្ធសន្តិភាព​ជាមួយនឹង​ឯកឧត្តម​ Ta​ Quang​ Buu​ (​ តំណាង​វៀតណាម​ខាងជើង​ )៕
ប្រភពពី នគរវត្ត