ស្កាត់ពីស្រុក កណ្ដាល មកលួចគោ នៅ សង្កាត់កន្ទោក ត្រូវជាប់ខ្នោះ របស់នគរបាល
ភ្នំពេញ ៖ ជនសង្ស័យដែលជាប់ពាក់ព័ន្ធ
និងសកម្មភាពលួចគោរបស់ប្រជាពលរដ្ឋស្កាត់ មកពីស្រុកកណ្ដាលស្ទឹង
ខេត្ដកណ្ដាលមក ដល់សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ ក៏
ត្រូវបានជាប់ខ្នោះរបស់កម្លាំងនគរបាលមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ខណៈដែលជន
សង្ស័យរូបនេះ កំពុងតែធ្វើសកម្មភាព ។
មន្ដ្រីនគរបាលប៉ុស្ដិ៍កន្ទោកបាននិយាយ ថា
មុនពេលកើតហេតុ ប្រជាពលរដ្ឋនៅ ចំណុចដីស្រែ ភូមិស្រែក្នុង សង្កាត់កន្ទោក
បានរាយការណ៍មកពី ករណីចោរលួចគោរបស់ ពួកគាត់ ពេលនោះ កម្លាំងនគរបាលមូលដ្ឋាន
ដោយមានការណែនាំពីអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកន្លែងកើតហេតុ ភ្លាមៗ
ហើយឃាត់ខ្លួនជនសង្ស័យរូបនេះបាន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលខាងលើ បានបន្ដថា
ជនសង្ស័យដែលត្រូវចាប់ខ្លួននេះ ឈ្មោះឡេះ សុវណ្ណារ៉ា អាយុ៣៤ឆ្នាំ ជនជាតិ
ខ្មែរឥស្លាម មានមុខរបរជាអ្នករកស៊ីកាប់គោ មានស្រុកកំណើតនៅភូមិស្វាយមីង
ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។
ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ
ត្រូវបានបញ្ជូនទៅសួរនាំ និងឃុំខ្លួនជាបណ្ដោះ
អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ
ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។
________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday
ផ្តល់សិទ្ធិដោយ៖ Lookingtoday