ផ្សាយផ្ទាល់៖ ព្រះរាជពិធីដង្ហែព្រះបរមអដិ្ឋ ព្រះបរមរតនកោដ្ឋ កំពុងប្រព្រឹត្តទៅយ៉ាងរលូន

7/11/2014 0 Comments A+ a-


special day
ភ្នំពេញ៖ ដូចការគ្រោងទុកប្រជាពលរដ្ឋ និងមន្រ្តីរាជការប្រមាណជាង២ម៉ឺននាក់ បានមកជួបជុំគ្នា ដោយកំពុងតែដង្ហែព្រះអដ្ឋិ ព្រះបរមរតនកោដ្ឋនៅ តាមបណ្តោយផ្លូវមួយចំនួន ជុំវិញព្រះបរមរាជវាំង នៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៤នេះ។
- ព្រះរាជពិធីដ៏មហាអធិកអធមនៃ មានការយាងចូលរួម និងចូលរូមដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហនុ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះនរោត្តម មុនីនាថ សីហនុ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំជាតិសំខាន់ៗ មន្រ្តីរាជការ គ្រូបង្រៀន សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋ។
- ថ្ងៃទី១១ ខែ កក្កដា ព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ទីតាំងនៅ ព្រះចេតិយ នៃបរិវេណព្រះវិហារព្រះ កែវមរកត សម្រាប់ ប្រារព្ធព្រះរាជពិធីបុណ្យ ទៅតាមព្រះរាជ ប្បវេណីជាតិ និងពិធីសាសនា ។ ក្នុងរយៈពេល ១ ថ្ងៃនៃការតម្កល់ ព្រះបរមអដ្ឋិ ព្រឹក ថ្ងៃ យប់ មានកម្មវិធីសាសនា កម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធ កម្មវិធីបាញ់កាំជ្រួច និងមានកម្មវិធី បាញ់កាំ ភ្លើងធំនៅពេលដង្ហែ និងបញ្ចុះព្រះបរមអដ្ឋិ។
- អ្នកស្រី វ៉ាន់ អូន ជាប្រជាពលរដ្ឋម្នាក់រស់នៅ រាជធានីភ្នំពេញ ដែលបានចូលរួមក្នុងការ ដង្ហែក្បួនព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បាននិយាយថា អ្នកស្រីនៅតែគោរពស្រឡាញ់ទៅដល់ ព្រះអង្គជាប់ជានិច្ច ទោះបីជាព្រះអង្គឃ្លាតចាកពី ផែនដីយើងនេះក៏ដោយ។ អ្នកស្រីបន្តថា ព្រះអង្គជាមនុស្សល្អ គួរឲ្យស្រឡាញ់រាប់អានជាខ្លាំង។
- ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ទឹក សង បានននិយាយក្នុងទឹកមុខ អាល័យដល់ព្រះអង្គថា ព្រះមានទឹកចិត្តសណ្តោះប្រណី ដល់កូនចៅ ហើយព្រះអង្គជាបុគ្គលដ៏អស្ចារ្យ ហើយបានស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងជូនប្រជាពលរដ្ឋខ្មែរ។
- ការដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា «ព្រះបរមរតនកោដ្ឋ» បានមកដល់វិមានឯករាជ្យហើយ នៅម៉ោងប្រមាណជា ៨និង១៩នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤នេះ ។
ក្នុងពេលក្បួនមកដល់វិមានឯករាជ្យ ព្រះសង្ឃជាង ៩០អង្គសូត្រមន្ត ដើម្បីឧទ្ទិកុសលទៅដល់ ព្រះបរមរតនកោដ្ឋ។
- ក្បួនដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា «ព្រះបរមរតនកោដ្ឋ» បានមកដល់មុខព្រះបរមរាជវាំងហើយ នៅម៉ោងប្រមាណជា ៨៖៤៤នាទី។