iPhone ជិត​មាន​​​តំណាង​​​ ​ចែកចាយស្រប់ច្បាប់ នៅប្រទេសយើងហើយ!!!

7/15/2014 0 Comments A+ a-

តាម​ប្រភព​ព័ត៌មាន​ដែល Sabay ទទួល​បាន​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​នឹង​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផលិតផល​ទូរសព្ទ iPhone ជា​ផ្លូវការ​ពី​ក្រុមហ៊ុន Apple នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
ក្រុមហ៊ុន​ដែល​អះអាង​ទទួល​បាន​សិទ្ធិ​ពី Apple ក្នុង​ការ​ចែកចាយ​ទូរសព្ទ​ម៉ាក​ល្បី iPhone បាន​ឲ្យ​ដឹង​​ថា ក្រុមហ៊ុន​នឹង​មាន​ធ្វើ​ពិធី​ដ៏​ធំ​មួយ​នៅ​ថ្ងៃ ១៨ កក្កដា​ខាង​មុខ​នេះ ដើម្បី​ប្រកាស​ពី​ការ​ទទួល​បាន​សិទ្ធិ​ចែកចាយ​នេះ។
គិត​​មក​ដល់​បច្ចុប្បន្ន​នេះ នៅ​មិនទាន់​មាន​ក្រុមហ៊ុន​ណា​មួយ ដែល​មាន​សិទ្ធិ​ស្រប​ច្បាប់​នៅ​ក្នុង​ការ​នាំ​ចូល​ទូរសព្ទ​ iPhone លក់​និង​ចែកចាយ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នោះ​ទេ ខណៈ​ដែល​ផលិតផល​ទូរសព្ទ​ iPhone ​កន្លងទៅ ដែល​មាន​​លក់​នៅ​​លើ​ទីផ្សារ ត្រូវ​បាន​នាំ​ចូល​ដោយ​បណ្តា​អ្នក​រកស៊ី​នាំ​ទូរសព្ទ​ពី​ទីផ្សារ​ងងឹត​តែ​ ប៉ុណ្ណោះ។
ដូច្នេះ​រង់ចាំ​មើល​​តើ​​មាន​​អ្វី​ប្រែប្រួល​​ ជាពិសេស​លើ​តម្លៃ​ដែល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ចោទ​ថា​មានការក្រឡុក​ពីហាង​នានា​នោះ។
អាន​អត្ថបទ៖ ក្ដៅៗ! ម្ដង​នេះ iPhone 6 មាន​រាង​ស្អាត​ដូច iPod Touch អីចឹង

សូម​បន្ត​អាន៖ Rolls-Royce លក់​​នៅ​ស្រុក​ខ្មែរ​មួយ​គ្រឿង​អាច​ដល់ ២ លាន​ដុល្លារ​។
អត្ថបទ៖ ប៊ុណ្ណារ៉ា