ក្មេងស្រីមួយចំនួនចេះ យកខ្លួនបម្រើផ្លូវភេទ ចាញ់បោកម៉ែយ៉ែម ឬជាកស្មគ្រ័ចិត្ត?
រំឭកកាលពី ៩ ទៅ ១០ ឆ្នាំ មុន ពោលគឺស្ថិតនៅក្នុងអំឡុងឆ្នាំ ២០០៣ ឬ ២០០៤ កត្តាបម្រើផ្លូវភេទ ឬ លក់ខ្លួន គឺនៅតែ
ជាស្នូល ធ្វើឲ្យរដ្ឋាភិបាល និងអាជ្ញាធរគ្រប់គ្រងតំបន់វិលមុខ
ស្របពេលដែលឈ្មួញរកស៊ីផ្លូវភេទ ឬទិញព្រហ្មចារីយ៍ ឃិបឃិត
ជាមួយនឹងអ្នកមានអំណាច ។
ព្រហ្មចារីយ៍ ក្មេងស្រី ដែលជាសិស្សសាលា ភាគច្រើន ត្រូវបានលក់ក្នុងខ្ទង់ពាន់ដុល្លារ ដោយចាប់ពី ៣០០០ ទៅ ៥០០០ ពានដុល្លារ ដោយក្នុងនោះ សាមីខ្លួន ទទួលបានតែ ២០០០ ទៅ ៣០០០ ដុល្លារ ឬទាបជាងនេះ។ក្មេងស្រី មួយចំនួនឈានដល់ការលក់ខ្លួនដោយសារតែ ចាញ់បោកមិត្តភក្តិ ដោយការអូសទាញ តាមរយៈការដើរលេង រហូតដល់អស់របស់របរនិងឈានដល់លក់ខ្លួន ដើម្បីតែ ថវិការ និង របស់របរទំនើប ។ ករណីឈានដល់ការលក់ខ្លួននេះដែរ ជាដំបូង ផ្តើមចេញពីម៉ែយ៉ែម ដោយដាក់មនុស្សជំនិតរបស់ខ្លួន ឲ្យបន្លំ ចូលទៅសិក្សា និង គ្រប់រូបភាព ធ្វើយ៉ាងណា ដើម្បីឲ្យក្មេងស្រី ដែលជាគោលដៅខ្លួន ព្រមលក់ខ្លួន ទៅឲ្យអ្នកមានលុយ និងអំណាច ។
តែទោះជាយ៉ាងណា នោះវាគឺជារឿង ចាស់តែប៉ុណ្ណោះ តែរឿងថ្មី មានមតិជាច្រើនយល់ឃើញថា “កុំមកនិយាយថា ក្មេងស្រីទាំងនោះ ចាញ់បោកគេ ខ្លួនឯងនោះទេ ដែលទៅរកម៉ែយ៉ែម ដើម្បីលក់ខ្លួន ឬ ប្រកាសលក់ខ្លួនដោយខ្លួនឯង តាមរយៈអនឡាញក៏ថាបានដែរ ហើយភាគច្រើន ក្នុង ១០ នាក់ មានតែ ម្នាក់ទេ អាចនឹងចាញ់បោកគេ ហើយ ៩ នាក់ទៀត ស្ម័គ្រចិត្តតែម្តង “។
បុគ្គលិកស្រីម្នាក់ នៅហាង ម៉ាកាលីន ដែលជាហាងលក់គ្រឿងសំអាង នៅផ្លូវហ្សាដេហ្គោល ម្តុំភោជនីយដ្ឋាន ថ្មដា បានឲ្យដឹងថា “ចំណុចថាក្មេងស្រីលក់ខ្លួន ដោយសារចាញ់បោកម៉ែយ៉ែម នាងមិនសូវជាគាំទ្រនោះទេ ហេតុអ្វីបានជានាងហាននិយាយបែបនេះ? ដោយសារតែសង្គមឥឡូវ ជាសង្គមទំនើប ស្នេហាក៏ទំនើប ហើយត្រូវការរបស់របរទំនើប ហើយអ្វីទាំងអស់នេះ ផ្តើមចេញពីលុយ ដូច្នេះ ក្មេងស្រីមួយចំនួនធំ និងលក់ព្រហ្មចារីយ៍ ឬ លក់ខ្លួន ទៅឲ្យអ្នកមានលុយ ដើម្បីតែវា បើមិនជឿទេ សាកស៊ើបសួរខ្លួនឯងទៅដឹងហើយ “។
លោក ភី សុភណ្ឌ បុគ្គលិក បម្រើការងារ នៅក្រុមហ៊ុន បារី ដាវីដូហ្វ បានប្រាប់ឲ្យដឹងផងដែរថា “លោកធ្លាប់ឭដែរ លើករណីខាងលើថាក្មេងស្រីសាលាភាគច្រើន ប្រកបរបរលក់ខ្លួន ដោយសារតែការភ្លើតភ្លើននិងសង្គម សម័យអ៊ីនធឺណេត ។ លោកធ្លាប់ឭ អ្នកដែលបានដេករួមរ័កជាមួយនឹង នារី ដែលត្រូវបានគេស្គាល់ថា ជាសិស្សសាលា បាននិយាយគ្នាថា ” ចំណាយតែ ១០០ ទៅ ២០០ បានរួមរ័កជាមួយនឹងសិស្សសាលា ស្អាត ជាងតារា និងតួកុនទៀត ទោះបី ១ ទឹកក្តី។ ក្រុមដែលធ្លាប់បានដេកជាមួយនឹង សិស្សស្រីនោះ បាននិយាយគ្នាបន្តថា ភាគច្រើន សិស្សទាំងនោះ ដំបូងឡើយលក់ខ្លួន ព្រោះតែចង់បាន ម៉ូតូ និង របស់ទំនើប ខណៈដែលម៉ែឪមិនទិញឲ្យ ក៏ឈានដល់ការលក់ខ្លួនតែម្តងដោយព្យាយាមទាក់ទងទៅម៉ែយ៉ែម ហើយ អ្នកនាំសារផ្លូវភេទនេះទាក់ទងទៅអ្នកមានលុយ ឬអំណាច ដែលត្រូវការក្មេងស្រី មានព្រហ្មចារីយ៍ ហើយក្មេងស្រីនោះអាចទទួលបានម៉ូតូទំនើបមួយគ្រឿង ខណៈម៉ែយ៉ែម កេងចំណេញលើនេះកបក្តោង ” ។
សូមបញ្ជាក់ផងដែរថា កម្ពុជាមានច្បាប់លើ ករណីជួញដូរផ្លូវភេទ ច្បាប់នេះ ហាក់ស្ថិតក្នុងកម្រិតស្រាលនៅឡើយ ខណៈរបរជួញដូរ និង ប្រកបផ្លូវភេទ នៅបើកចំហរ តាមបណ្តាហាង ធំៗមួយចំនួន នេះមិនរាប់បញ្ចូលលើហាងម៉ាស្សាតូចៗ ស្របពេលដែលអាជ្ញាធរទទួលបានសំណូកពី ម្ចាស់ហាងទាំងនោះ៕