តារាភេទទី៣ ថៃនាងNong Poy បង្ហាញខ្លួនជាមួយនឹង រថយន្តតម្លៃជាង ៤ សែន ដុល្លារ
ទំព័រ Baidu កាលពីម្សិលមិញនេះ បានបង្ហោះរូបភាព តារាភេទទី ៣ របស់ថៃ ដែលកំពុងបោះសំលេង លើវិស័យសិល្បៈនៅហុងកុង និងចិន ពីក្រោយសម្រស់របស់នាង ជាមួយនឹងរថយន្តដ៏ទំនើប តម្លៃ រាប់សែនដុល្លារ។
ជាមួយនឹងរូបភាពនាង Nong Poy ដែលទំព័រខាងលើ បង្ហោះនោះ គឺនាងមានវត្តមាននៅតាមផ្លូវជាមួយនឹង រថយន្តប្រភេទស្ព័រ Lamborghini Aventador LP700-4 ដែលមានតម្លៃ $ 400,000 ដុល្លារ ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាង សរសើរមិនដាច់ពីមាត់ ។
ស្រីស្រស់ភេទទី ៣ រូបនេះ ជាតារាដែលជោគជ័យបំផុតនៅថៃ បន្ទាប់ពីនាងបង្ហាញវត្តមានក្នុងរឿង “The White Storm” ជាមួយនឹងតារាចិន និងហុងកុង ។
បើទោះបីជានាងមានប្រាក់ចំណូលច្រើនក្តី តែតារាភេទទី ៣ រូបនេះ ខុសគេ មិនដែលចូលចិត្តបង្ហោះរបស់ទំនើបលើទំព័រខ្លួនឡើយ តែផ្ទុយទៅវិញចូលចិត្តបង្ហោះរូបភាពសាមញ្ញៗ ខុសពីតារាដ៏ទៃ ៕