Google ចង់វាយលុកទីផ្សារ រថយន្តទេដឹងទើប ជួលអតីត CEO របស់ Ford?
វត្តមានរបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Alan Mulally នៅ Google បានបង្កជាមន្ទិលពីមហិច្ឆតាថ្មីរបស់ Google។ តើ Google ចង់វាតទីលើទីផ្សាររថយន្តថែមទៀតមែនទេ?
នេះគឺជាសំណួរដែលអ្នកវិភាគជាច្រើនចោទសួរ
ជុំវិញការដើរចូលរបស់លោក Alan Mulally
ទៅក្នុងប្រធានក្រុមប្រឹក្សាភិបាលរបស់ Google។
អ្វីដែលគេអាចរំពឹងទុកបាននោះបុគ្គលដ៏មានបទពិសោធន៍រូបនេះអាច
នឹងនាំយកបច្ចេកវិទ្យា Andriod
ទៅបំពាក់នៅក្នុងរថយន្តដើម្បីបើកផ្លូវឲ្យ Google
កាន់តែមានទីផ្សារទូលាយជាងមុន។
រថយន្តបំពាក់ប្រព័ន្ធ Android ជាអ្វីដែលរំពឹងថា នឹងមានក្រោយវត្តមានរបស់លោក Alan Mulally
លោក Alan ធ្លាប់ជានាយកប្រតិបត្តិក្រុមហ៊ុន Ford អស់រយៈពេល ៨
ឆ្នាំ ហើយមុននោះលោកក៏ធ្លាប់ធ្វើជានាយកប្រតិបត្តិរបស់ Boeing Commercial Airplanes និងជាអនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Boeing ជាង ៥ ឆ្នាំផងដែរ។
ចាំអ៊ុតទាំងអស់គ្នាថា Google នឹងនាំយកអ្វីថ្មីមកកាន់ទីផ្សាររថយន្តឬអត់?
ប្រែសម្រួល៖ សីហា
ប្រភព៖ techradar
ប្រភព៖ techradar