កំពូល​តារា​ហូលីវូដ​​ ទាំង​១០​រូបដែល​មាន​សាច់ ដុំ​ធំ​ៗសង្ហា​ជាង​គេ

7/17/2014 0 Comments A+ a-

និយាយ​ពី​តារា​ប្រុស​របស់​ហូលីវូដ គឺ​ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​មាន​​រាង​មាំ​ និង​សាច់ដុំ​ធំ​ៗ​យ៉ាង​សង្ហា។ ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​តារា​​ជួរ​មុខ​របស់​ហូលីវូដ​​ចំនួន ១០​រូប ដែល​មាន​សាច់ដុំ​ធំ​ៗ​សង្ហា​ជាង​គេ​។ ចង់​ដឹង​ថា​ពួក​គេ​ជា​នរណា ហើយ​មាន​សាច់ដុំ​ធំ​​យ៉ាង​ណា​ដែរ ទស្សនា​ទាំង​អស់​គ្នា​តែ​ម្ដង៖​
១០.Kellan Lutz

តារា ​សម្ដែង​និង​ម៉ូដែល​វ័យ ២៩​ឆ្នាំ​រូប​នេះ បាន​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​នៅ​ពេល​បាន​សម្ដែង​ជា​តួ Emmet Cullen ក្នុង​ខ្សែ​ភាពយន្ត “Twilight”។ រូបរាង​សាច់​ដុំ​របស់​គេ (Kellan Lutz workout) បាន​ក្លាយ​ជា​ប្រធាន​បទ​ដែល​គេ​រក​មើល​ច្រើន​បំផុត​តាម​រយៈ Google។ Kellan Lutz ធ្លាប់​ជា​តួ​ឯក​សម្រាប់​ទស្សនាវដ្ដី​ល្បី​ៗ​ដូចជា Men’s Health, និង Men’s Fitness ជា​ដើម។
៩. Chris Evans

តួ ​ឯក​ប្រុស “Captain America” Chris Evan មិន​ដែល​មាន​អារម្មណ៍​ខ្មាស​អៀន​អ្វី​ឡើយ​ក្នុង​ការ​បង្ហាញ​​សាច់ដុំ​របស់​ គេ​នៅ​មុខ​កាមេរ៉ា។ ​ហេតុផល​នេះ​ហើយ​ដែល​អ្នក​គាំទ្រ​របស់​គេ​ស្រឡាញ់​ចូលចិត្ត​គេ​រហូត​មក។ មិន​ខុស​ពី Kellen Lutz ឡើយ ឈ្មោះ​របស់​បុរស​សង្ហា​រូប​នេះ ក៏​ជា​ប្រធាន​បទ​ពេញ​និយម​តាម Google ដូច​គ្នា។
៨. Hugh Jackman

តារា ​សម្ដែង​អូស្ត្រាលី ដែល​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង “XMEN” ឯណេះ​វិញ​ក៏​មាន​សាច់​ដុំ​រឹងមាំ​មិន​ធម្មតា​ដែរ បើ​ទោះ​ជា​គេ​មាន​វ័យ ៤៥​ឆ្នាំ​ហើយ​ក៏​ដោយ។ បន្ទាប់​ពី​គេ​ទទួល​បាន​តំណែង​តួ​ឯក​ក្នុង​រឿង​នេះ ទំព័រ​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា គេ​មាន​រូបរាង​សម​នឹង​តួ​អង្គ ​ទោះ​ជា​គេ​ដោះ​អាវ​ច្រើន​ឈុត​ប៉ុណ្ណា​ក៏​គ្មាន​អ្នក​ណា​ធុញ​ទ្រាន់​ដែរ។
៧.Mark Wahlberg

ចាប់ ​តាំង​ពី​ទសវត្ស ៩០​មក តារា​សម្ដែង ចម្រៀង និង​ម៉ូដែល Mark Wahlberg តែង​ទទួល​បាន​ការ​សរសើរ​ជានិច្ច​ចំពោះ​សាច់ដុំ​ដ៏​ស្រស់​ស្អាត​របស់​គេ។ បើ​ទោះ​ជា​មាន​វ័យ ៤៣​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​តួ​ឯក “Transformer 4” រូប​នេះ​នៅ​តែ​មាន​រាង​មាំ​សង្ហា​មិន​ចាញ់​តារា​ក្មេង​ៗ​ឡើយ។
៦. Tom Hardy

តារា ​សម្ដែង​អង់គ្លេស វ័យ ៣៦​ឆ្នាំ​រូប​នេះ តែង​មាន​ឈុត​ដោះ​អាវ​បង្ហាញ​សាច់ដុំ​ ស្ទើរ​តែ​គ្រប់​រឿង​ដែល​គេ​សម្ដែង ដូច​ជា​ក្នុង​រឿង “Warrior” ដែល​គេ​សម្ដែង​ជា​តួ​អ្នក​ប្រដាល់​ MMA។ ភាពយន្ត​ល្បី​ផ្សេង​ៗ​ទៀត​របស់​គេ​មាន​ដូច​ជា “The Dark Night Rises”, “Inception”, …។
៥. Terry Crews

តារា​សម្ដែង​អាមេរិក​ Terry Crews ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​ខ្សែ​ភាពយន្ត​ “White Chicks” និង “Expendables” ។ ត្បិត​តែ​គេ​មាន​សាច់ដុំ​មើល​ទៅ​ដូច​ជា​អ្នក​ប្រដាល់ ប៉ុន្តែ​ការ​ពិត​តារា​រូប​នេះ គឺ​ជា​កីឡាករ​បាល់​ទាត់​អាជីព​តាំង​ពី​ឆ្នាំ​១៩៩៧​ម្ល៉េះ សម្រាប់​ក្រុម​ល្បី​ៗ​ដូច​ជា Los Angeles Rams, Washington Redskins, និង San Diego Chargers។ ក្រោយ​ពី​ចូល​និវត្តន៍ ទើប​តារា​វ័យ ៤៥​ឆ្នាំ​រូប​នេះ ចាប់​ផ្ដើម​ប្រឡូក​ខ្លាំង​ក្នុង​អាជីព​សម្ដែង។
៤. Lou Ferrigno

ចំណែក ​តួ​អង្គ​ក្នុង​រឿង “The Hulk” នេះ​វិញ​ ក៏​មិន​អាច​រំលង​បាន​ដែរ​ក្នុង​បញ្ជី​តារា​សាច់ដុំ​នេះ។ ក្រៅ​ពី​អាជីព​សម្ដែង តារា​វ័យ ៦២​ឆ្នាំ​រូប​នេះ ក៏​ជា​អ្នក​គ្រូ​បង្ហាត់​កាយសម្ព័ន្ធ​ដ៏​ស្ទាត់​ជំនាញ​ម្នាក់​ដែរ។ គេ​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៤ នៅ​ពេល​ចូល​ប្រឡង​ក្នុង​កម្មវិធី “បុរស​ខ្លាំង​បំផុត​ក្នុង​ពិភពលោក” កាល​ពី​ឆ្នាំ​១៩៧៧។
៣. Sylvester Stallone

គ្មាន ​អ្វី​គួរ​ឲ្យ​ឆ្ងល់​ឡើយ​ដែល Sylvester Stallone គឺ​ជា​វីរ​សិល្បករ​របស់​ហូលីវូដ ជា​ពិសេស​បើ​មើល​លើ​សាច់ដុំ​របស់​គេ។Stallone ត្រូវ​បាន​គេ​ស្គាល់​ច្រើន​បំផុត​តាម​រយៈ​ភាពយន្ត “Rambo” និង “Rocky”។ ក្រៅ​ពី​នេះ នៅ​មាន​ភាពយន្ត​ល្បី​ៗ​ជា​ច្រើន​ទៀត​ដូច​ជា “Look Up”, “Stop!” និង​“The Expendables”។​
២. Arnold Schwarzenegger

ក្រៅ ​ពី​ធ្លាប់​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ និង​ជា​អភិបាល​រដ្ឋ California តារា​វ័យ​៦៦​ឆ្នាំ Arnold ក៏​ធ្លាប់​ជា​គ្រូ​បង្ហាត់​កាយសម្ព័ន្ធ​ម្នាក់​ដែរ តាំង​ពី​នៅ​វ័យ​ជំទង់។ Arnold បាន​ចូល​រួម​ការ​ប្រកួត​សាច់ដុំ​តាំង​ពី​នៅ​ក្មេង ដោយ​បាន​ទទួល​ជយលាភី​ក្នុង​កម្មវិធី “Mr. Olympia” ចំនួន ៧​លើក (លើក​ទី​១​នៅ​ពេល គេ​មាន​អាយុ ២៣​ឆ្នាំ ដែល​បាន​បំបែក​កំណត់​ត្រា​ជា​ម្ចាស់​ពាន​រង្វាន់​វ័យ​ក្មេង​បំផុត​នៅ​កាល​ នោះ)។ Arnold បាន​ចាប់​ផ្ដើម​អាជីព​ជា​តារា​សម្ដែង​ក្នុង​ឆ្នាំ​១៩៧០ ដោយ​រឿង​ល្បី​ៗ​របស់​គេ​មាន​ដូច​ជា “Hercules in New York”, “Conan the Barbarian”, និង “The Terminator”។​
១. Dwayne Johnson

Dwayne Johnson ឬ The Rock ពិត​ជា​កំពូល​តារា​សាច់ដុំ​របស់​ហូលីវូដ មិន​អាច​ប្រកែក​បាន ហើយ​​កេរ្តិ៍ឈ្មោះ​មួយ​ផ្នែក​ធំ​របស់​គេ គឺ​បាន​មក​ពី​អាជីព​ជា​កីឡាកាស ដែល​គេ​សម្ដែង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​គេ​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ល្បី​ៗ​របស់​ហូលីវូដ ដូច​ជា “Fast & Furious” និង “Hercules” ៕
ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ បរទេស