Boeing 777 ត្រូវបាញ់ទម្លាក់ព្រោះ តែផ្គើននឹងការព្រមាន?
ហេតុអ្វីក៏ជើងហោះហើរ MH17
នៅតែផ្គើនហោះកាត់តំបន់ជម្លោះដែលគ្មានសុវត្ថិភាព?
នេះជាសំណួរដែលពិភពលោកកំពុងស្វែងរកចម្លើយ
ខណៈដែលជើងហោះហើរក្នុងតំបន់អាស៊ីមួយចំនួនបានបង្វែរផ្លូវហោះហើរ
ពីតំបន់អសន្តិសុខខាងលើ។
សេចក្ដីរាយការណ៍ពីក្រុងសេអ៊ូលបានឱ្យដឹងថាជើងហោះហើរធំៗចំនួន២របស់កូរ៉េត្បូងគឺ Korean Air និង Asiana និងជើងហោះហើរ Qantas របស់អូស្ត្រាលី សុទ្ធតែបានបញ្ជាក់ថាពួកគេបានរៀបចំផ្លូវហោះហើរផ្សេងជៀសឆ្ងាយ ពីតំបន់ខាងលើជាច្រើនខែមកហើយ ដើម្បីបង្ការឧបទ្ទវហេតុផ្សេងៗ។
លោក Lee Hyo-min អ្នកនាំពាក្យរបស់ Asiana បានសង្កត់ធ្ងន់ថា ” ដោយក្ដីបារម្ភពីសុវត្ថិភាព យើងបានបញ្ឈប់ការហោះហើរទាំងអស់ដែលកាត់តាមប្រទេសអ៊ុយក្រែន” ។ ខណៈដែលក្រុមហ៊ុនហោះហើរយក្សរបស់កូរ៉េខាងត្បូងមួយផ្សេងទៀតគឺ Korean Air និង Qantas របស់អូស្ត្រាលី បានពង្វាងជើងហោះហើររបស់ខ្លួនចម្ងាយរហូតដល់ ២៥០ គីឡូម៉ែត្រទៅភាគខាងត្បូងអ៊ុយក្រែន ដោយផ្អែកលើហេតុផលដូចគ្នានេះ។
ហេតុនេះហើយទើបពិភពលោកបានដាក់ចម្ងល់ថាហេតុអ្វីក៏ Malaysia Airlines នេះតែចចេសនិងផ្គើនហោះឆ្លងកាត់ទាំងធ្លាប់បានដឹងហើយថាពួក ឧទ្ទាមទាំងនេះបានព្រមាននិងធ្លាប់បាញ់ទម្លាក់យន្តហោះចម្បាំងរបស់ អ៊ុយក្រែននាពេលកន្លងមកហើយក្ដី៕
ប្រភព៖ channelnewsasia
សេចក្ដីរាយការណ៍ពីក្រុងសេអ៊ូលបានឱ្យដឹងថាជើងហោះហើរធំៗចំនួន២របស់កូរ៉េត្បូងគឺ Korean Air និង Asiana និងជើងហោះហើរ Qantas របស់អូស្ត្រាលី សុទ្ធតែបានបញ្ជាក់ថាពួកគេបានរៀបចំផ្លូវហោះហើរផ្សេងជៀសឆ្ងាយ ពីតំបន់ខាងលើជាច្រើនខែមកហើយ ដើម្បីបង្ការឧបទ្ទវហេតុផ្សេងៗ។
លោក Lee Hyo-min អ្នកនាំពាក្យរបស់ Asiana បានសង្កត់ធ្ងន់ថា ” ដោយក្ដីបារម្ភពីសុវត្ថិភាព យើងបានបញ្ឈប់ការហោះហើរទាំងអស់ដែលកាត់តាមប្រទេសអ៊ុយក្រែន” ។ ខណៈដែលក្រុមហ៊ុនហោះហើរយក្សរបស់កូរ៉េខាងត្បូងមួយផ្សេងទៀតគឺ Korean Air និង Qantas របស់អូស្ត្រាលី បានពង្វាងជើងហោះហើររបស់ខ្លួនចម្ងាយរហូតដល់ ២៥០ គីឡូម៉ែត្រទៅភាគខាងត្បូងអ៊ុយក្រែន ដោយផ្អែកលើហេតុផលដូចគ្នានេះ។
ជើងហោះហើរធំៗចំនួន២របស់កូរ៉េត្បូងគឺ Korean Air និង Asiana
តាមដានព័ត៌មានទាំងអស់ជុំវិញការធ្លាក់យន្តហោះម៉ាឡេស៊ីជើងហោះហើរ MH17 ចុចត្រង់នេះ
ឆ្លើយតបទៅនឹងសោកនាដកម្មនេះក្រុមហ៊ុន Eva Airways
Corp
របស់តៃវ៉ាន់បានអះអាងថាខ្លួននឹងរៀបចំផ្លាស់ប្ដូរជើងហោះហើរឱ្យ
ឆ្ងាយពីជើងអាកាសរបស់អ៊ុយក្រែនភ្លាមៗ
បើទោះជាការផ្លាស់ប្ដូរនេះប៉ះពាល់ដល់ការហោះហើរទាំងពេលវេលានិង
ចម្ងាយទៅមកក៏ដោយ។ ហេតុនេះហើយទើបពិភពលោកបានដាក់ចម្ងល់ថាហេតុអ្វីក៏ Malaysia Airlines នេះតែចចេសនិងផ្គើនហោះឆ្លងកាត់ទាំងធ្លាប់បានដឹងហើយថាពួក ឧទ្ទាមទាំងនេះបានព្រមាននិងធ្លាប់បាញ់ទម្លាក់យន្តហោះចម្បាំងរបស់ អ៊ុយក្រែននាពេលកន្លងមកហើយក្ដី៕
យន្តហោះក្រុមហ៊ុនMalaysia Airlines ហោះហើរក្នុងស្រុកព្រឹកថ្ងៃទី ១៨ កក្កដា នេះ
ប្រែសម្រួល៖ ប៊ុនឡេងប្រភព៖ channelnewsasia