iOne និង Smart ប៉ះគ្នារឿងសិទ្ធិនាំចូល iPhone មកលក់លើទីផ្សារកម្ពុជា
ក្រុមហ៊ុន iOne បានអះអាងថា បានទទួលសិទ្ធិស្របច្បាប់ពី Apple ក្នុងការនាំចូលទូរសព្ទដ៏ល្បីនិងពេញនិយម iPhone សម្រាប់លក់និងចែកចាយនៅលើទីផ្សារប្រទេសកម្ពុជា។ យ៉ាងណា ក្រៅពីក្រុមហ៊ុន iOne ក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុន Smart ក៏បានអះអាងដូចគ្នាពីការទទួលបានសិទ្ធិក្នុងការលក់ទូរសព្ទដ៏ពេញនិយមនេះ សម្រាប់លក់លើទីផ្សារប្រទេសកម្ពុជា។
លោក
អ៊ុក សេរីវុឌ្ឍតំណាងក្រុមហ៊ុន iOne បានឲ្យដឹងថា
លោកក៏មិនទាន់ដឹងច្បាស់ដែរថា ក្រុមហ៊ុន Smart
ទទួលបានសិទ្ធិកម្រិតណា ក្នុងការលក់ទូរសព្ទ iPhone
សម្រាប់ទីផ្សារប្រទេសកម្ពុជា។
ប៉ុន្តែខាងក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធិស្របច្បាប់ពីក្រុមហ៊ុន
Apple ក្នុងការលក់ទូរសព្ទ iPhone សម្រាប់ទីផ្សារប្រទេសកម្ពុជា។
“អាច ថាខាងគេទទួលសិទ្ធិលក់ជាលក្ខណៈសេវាកម្ម បានន័យថាគេលក់ដោយភ្ជាប់មកជាមួយការប្រើកញ្ចប់សេវាកម្មទូរសព្ទ របស់គេ។ ប៉ុន្តែខាងខ្ញុំលក់លើ Devices ទាំងមូល ជាមួយការផ្តល់ការធានារ៉ាប់រង និងសេវាកម្មជួសជុល ដែលមានការទទួលស្គាល់ពី Apple។ យ៉ាងណា រឿងនេះខ្ញុំមិនទាន់ច្បាស់ទាំងស្រុងនោះទេ ពីលក្ខណ្ឌដែលពួកគេអះអាងថាក៏ទទួលបានសិទ្ធិលក់ iPhone ពី Apple ដែរនោះ”។
កាលពីព្រឹកមិញនេះ ក្រុមហ៊ុន iOne បានសម្ពោធយ៉ាងឧឡារិកពីការទទួលបានសិទ្ធិក្នុងការលក់និងចែកចាយ ទូរសព្ទ iPhone នៅទីផ្សារប្រទេសកម្ពុជា។ ការសម្ពោធនោះមានការចូលរួមយ៉ាងច្រើនកុះករពីប្រិយមិត្តនិងអ្នក គាំទ្រផលិតផល Apple។
លោកសេរីវុឌ្ឍបានបញ្ជាក់ថា មូលហេតុដែល iOne ត្រូវបាន Apple ផ្តល់ទំនុកចិត្តសម្រាប់ការទទួលបានសិទ្ធិលក់ទូរសព្ទ ដ៏ល្បីនេះ ដោយសារក្រុមហ៊ុនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចជាមាន Store ដែលរចនាឡើងស្របតាមបទដ្ឋានរបស់ក្រុមហ៊ុន Apple, បុគ្គលិកដែលមានជំនាញយ៉ាងច្បាស់លាស់ រួមទាំងជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីដែលមានការទទួលស្គាល់ ពីអតិថិជន។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន iOne បានទទួលសិទ្ធិពីក្រុមហ៊ុន Apple ក្នុងការលក់និងចែកចាយផលិតផលមួយចំនួនរបស់ Apple នៅលើទីផ្សារប្រទេសកម្ពុជាក្នុងនោះមានដូចជា ឧបករណ៍ iPad ឧបករណ៍ចាក់ភ្លេង iPod ម៉ាស៊ីនកុំព្យូទ័រយួរដៃ Macbook និងលើតុ iMac ម៉ាក Apple ជាដើម។
យ៉ាង ណា នៅមិនទាន់មានការឆ្លើយតបយ៉ាងណានោះទេពីក្រុមហ៊ុន Smart បើទោះបីក្រុមហ៊ុនមួយនេះក៏បានអះអាងពីការទទួលបានសិទ្ធិ ក្នុងការលក់ iPhone នៅលើទីផ្សារប្រទេសកម្ពុជាដែរនោះ។ Sabay រង់ចាំការឆ្លើយតបពីក្រុមហ៊ុន Smart ដើម្បីស្រាយបំភ្លឺជុំវិញបញ្ហានេះ។
អត្ថបទ៖ ប៊ុណ្ណារ៉ា