ក្រុមឧទ្ទាមធ្លាប់ព្រមាន មិនឲ្យយន្តហោះឆ្លង កាត់តំបន់ខ្លួនមុន ពេល MH17ធ្លាក់ (វីដេអូ)
មូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះ
ម៉ាឡេស៊ី MH17 នៅតែមិនទាន់រកឃើញនៅឡើយ
ប៉ុន្តែជំហានដំបូងគេបានដាក់ការសង្ស័យទៅលើកងឧទ្ទាមផ្ដាច់
ខ្លួនដែលមានទំនោរទៅរករុស្ស៊ី។
អ្វី
ដែលធ្វើឲ្យគេកាន់តែសង្ស័យជាងនេះទៅទៀត
គឺការបង្ហោះពាក្យសម្ដីព្រមានមួយចំនួននៃមេដឹកនាំក្រុម
ឧទ្ទាមផ្ដាច់ខ្លួនមួយនេះនៅមុនពេលយន្តហោះនោះត្រូវបាញ់ទម្លាក់ ។
នៅ
លើគណនីបណ្ដាញសង្គម VK.com របស់រុស្ស៊ី លោក Igor Strelkov
ដែលជារដ្ឋមន្រ្ដីការពារជាតិនៃក្រុមឧទ្ទាមមួយនេះ បានសរសេរថា៖
“យើងបានព្រមានអ្នករួចហើយថាកុំហោះកាត់តំបន់របស់យើង”។
ការនិយាយបែបនេះ គឺក្រោយពីក្រុមរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះយោធារបស់អ៊ុយក្រែននាពេលកន្លងមក។
យ៉ាង
ណាក្ដី លោក Strelkov បានលុបចោលការបង្ហោះសារព្រមាននោះភ្លាមៗ
ក្រោយពេលដឹងដំណឹងថាយន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ី
ត្រូវបាញ់ធ្លាក់ក្នុងតំបន់របស់ខ្លួន។
លោក Igor Strelkov រដ្ឋមន្រ្ដីការពារជាតិរបស់ក្រុមឧទ្ទាម
នៅ
ពេលដែលអ្នកសារព័ត៌មានរបស់គេហទំព័រ Mashable
ទូរសព្ទសាកសួរបញ្ហានេះ លោក Alexander Borodai
មេដឹកនាំក្រុមឧទ្ទាមបានបដិសេធថាក្រុមលោកមិនទាក់ទងនឹងការ
បាញ់ទម្លាក់យន្តហោះនេះទេ។ លោកបាននិយាយដោយខ្លី
មុនបិទទូរសព្ទថា៖ “ស្ដាប់ខ្ញុំ!
យើងមិនមានអាវុធដើម្បីបាញ់ទម្លាក់ប៊ូអ៊ីង 777 នោះទេ”។
គួរ
បញ្ជាក់ផងដែរថា ក្រុមឧទ្ទាមដែលមានទំនោរទៅរករុស្ស៊ីមួយនេះ
បានប៉ះទង្គិចជាមួយកងកម្លាំងអ៊ុយក្រែនជាច្រើនខែមកហើយ
ព្រមទាំងបានបាញ់ទម្លាក់យន្តហោះយោធារបស់អ៊ុយក្រែនអស់ជាច្រើន
គ្រឿងមកហើយដែរ។ ប៉ុន្តែក្រុមដដែលនេះ
បានបដិសេធថាខ្លួនមិនជាប់ទាក់ទងរឿងធ្លាក់យន្តហោះ MH17
របស់ម៉ាឡេស៊ីនោះទេ ដោយលើកហេតុផលថាមិនមានអាវុធអាចបាញ់បាន។
កាល
ពីថ្ងៃពុធកន្លងទៅ
រដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថាយោធារុស្ស៊ីបានបាញ់ទម្លាក់យន្តហោះ
ចម្បាំង។ ២ថ្ងៃមុននោះទេ
មន្រ្ដីអ៊ុយក្រែនក៏បានបញ្ជាក់ថាយន្តហោះយោធាដឹកស្បៀងរបស់ខ្លួន
ត្រូវបានបាញ់ធ្លាក់ដោយគ្រាប់រ៉ុកកែតដែលបាញ់ចេញពីដីរុស្ស៊ី៕
កងឧទ្ទាមផ្ដាច់ខ្លួន