ចាប់ខ្លួនអ្នកភូមិឡពាងម្នាក់ ដែលមានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុនឃេឌីស៊ី
ក្រុមអ្នកភូមិទាំងនោះ
បានបំផ្លិចបំផ្លាញទ្រពសម្បតិ្ត ដោយវាយរបងថ្ម របស់ក្រុមហ៊ុន ឃេឌីស៊ី
(KDC)
និងបង្ករបួសស្នាមលើក្រុមកម្មកររបស់ក្រុមហ៊ុនឃេឌីស៊ី។នេះបើតាមមេ
ប៉ុស្តិ៍ឃុំតាជេស លោក ជួប ចាន់ធឿន។
ការចាប់ខ្លួនអ្នកភូមិ នៅឃុំតាជេស
ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឃេឌីស៊ី របស់លោកស្រី ជា ខេង
ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គឺធ្វើឡើង
តាមពាក្យបណ្តឹងរបស់ក្រុមកម្មករ របស់ក្រុមហ៊ុន ឃេឌីស៊ី ចំនួន ១០
នាក់។ ក្រុមកម្មករទាំងនោះ បានអះអាងថា ខ្លួនទទួលរងរបួស
ដោយសារតែការប៉ះទង្គិចរវាងក្រុមកម្មករ និងក្រុមអ្នកភូមិ
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។
ក្នុងហេតុការណ៍ប៉ះទង្គិចនោះ
ក្រុមអ្នកភូមិជាច្រើននាក់ មានភាគច្រើនជាស្ត្រី បានរងរបួស
ជាំមុខ ជាំភ្នែក និងរបួសជើង ដងខ្លួន
ដោយសារតែក្រុមកម្មកររបស់ក្រុមហ៊ុនឃេឌីស៊ី បាញ់នឹងជំពាមគ្រាប់ដែក។
ប៉ុន្តែស្រាប់តែពេលនេះ ក្រុមកម្មករ
បានដាក់ពាក្យប្តឹងទៅកាន់ប៉ូលិសខេត្តកំពង់ឆ្នាំង ប្តឹងឈ្មោះ ស្ងួន
ញឿន និងគូកន ពីបទមនុស្សឃាតគិតទុកជាមុន។ នគរបាលខេត្ត
បានសាកសួរក្រុមកម្មកររបស់ក្រុមហ៊ុនឃេឌីស៊ី រួចហើយ
និងបានចាត់ការតាមបណ្តឹងនោះ។
នេះបើតាមតំណាងកម្មករក្រុមហ៊ុនឃេឌីស៊ី ឈ្មោះ សិន ឃីម។
តំណាងកម្មករស៊ីឈ្នួលធ្វើរបងឲ្យក្រុមហ៊ុនឃេឌីស៊ី ឈ្មោះ ស៊ិន ឃីម បានឲ្យដឹងថា ក្នុងហេតុការណ៍ប៉ះទង្គិចនោះ មានកម្មករចំនួន ១០ នាក់ បានរងរបួស រួមទាំងរូបគេផ្ទាល់ ដែលរបួសដេរ ៧ ថ្នេរ ដោយសារតែអ្នកភូមិគប់កាំភ្លើងខ្យល់ ត្រូវលើចិញ្ចើម។
តំណាងកម្មករស៊ីឈ្នួលធ្វើរបងឲ្យក្រុមហ៊ុនឃេឌីស៊ី ឈ្មោះ ស៊ិន ឃីម បានឲ្យដឹងថា ក្នុងហេតុការណ៍ប៉ះទង្គិចនោះ មានកម្មករចំនួន ១០ នាក់ បានរងរបួស រួមទាំងរូបគេផ្ទាល់ ដែលរបួសដេរ ៧ ថ្នេរ ដោយសារតែអ្នកភូមិគប់កាំភ្លើងខ្យល់ ត្រូវលើចិញ្ចើម។
ួួររម្លឹកថា
ក្រុមហ៊ុនឃេឌីស៊ី បានចាប់ផ្តើមសាងសង់របងលើដីជម្លោះ នៅឃុំតាជេស
ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់តាំងពីចុងខែមិថុនា
ហើយបង្កឲ្យមានការតវ៉ាពីប្រជាពលរដ្ឋ មានជម្លោះ នៅក្នុងភូមិឡពាង
ឃុំតាជេស។ ការតវ៉ានោះ នាំឲ្យមានការប៉ះទង្គិច
ដោយក្រុមហ៊ុន ឃេឌីស៊ី បានប្រើប្រាស់អ្នកភូមិ
ដែលជាក្រុមជើងកាងប្រចាំភុមិ យកមកធ្វើជាកម្មករ
ហើយឲ្យក្រុមកម្មករនោះ តតាំងនឹងក្រុមអ្នកភូមិ
ដែលតវ៉ាប្រឆាំងក្រុមហ៊ុនទៅវិញ។
រហូតដល់ពេលនេះ
ក្រុមហ៊ុនឃេឌីស៊ី មិនទាន់ដោះស្រាយផ្តល់សំណងដល់ប្រជាពលរដ្ឋនៅភូមិឡ
ពាង យ៉ាងតិចណាស់ ១៦ គ្រួសារ ប៉ុន្តែពេលនេះ
ក្រុមហ៊ុនបែរជាសាងសង់របងលើដី ដែលក្រុមហ៊ុន អះអាងថា
ជាកម្មសិទ្ធិរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស។
ពាក់ព័ន្ធជម្លោះដីធ្លីនៅឃុំតាជេស
រវាងប្រជាពលរដ្ឋ
និងក្រុមហ៊ុនឃេឌីស៊ី ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ
វង្សវឌ្ឍានា បានចេញលិខិតចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤
ដើម្បីបង្វែរសំណុំរឿងតវ៉ា របស់ក្រុមអ្នកភូមិ
ទៅកាន់តុលាការសាលាដំបូង ខេត្តកំពង់ឆ្នាំង ពិនិត្យ និងដោះស្រាយ។
ប៉ុន្តែសម្រេចសម្រួចទៅ តុលាការខេត្តកំពង់ឆ្នាំង
បែរជាមិនចាត់ការលើបណ្តឹងរបស់ក្រុមអ្នកភូមិទេ
បែរជាចាត់ការលើបណ្តឹង របស់ក្រុមហ៊ុន ប្រឆាំងអ្នកភូមិទៅវិញ៕
អ្នកភូមិឡពាង
នគរបាលឡោមព័ទ្ធផ្ទះអ្នកភូមិឡពាង
ប្រភពពី Free Press Magazine ·