លោកផាន សុផាត អាចនឹងខកពីបំណង ក្នុងការចង់យកកូន ទាំងពីរទៅចិញ្ចឹម
រាជធានីភ្នំពេញ៖ លោក ផាន សុផាត ជាតារាចម្រៀង មនោ សញ្ចេតនា ស្រគត់ស្រគំមួយដួង អាចនឹងខកពីបំណង
ក្នុងការ ចង់យកកូនទាំងពីរ ដែលកំពុងរស់នៅជាមួយអ្នកនាង អ៊ុំ គន្ធា
មកបីបាច់ថែរក្សាក្នុងនាមជាឪពុកទៅចិញ្ចឹម។
យោងតាមប្រព័ន្ធទំនាក់ទំនង Facebook
របស់លោក សុស ម៉ាច ប្រធានសមាគមសិល្បករខ្មែ ជិតចប់អាណត្តិរូប នេះ បានបង្ហាញ
បន្វាប់ពីជួបសួរចិត្តកូនប្រុសទាំងពីរ របស់លោក ផាន សុផាត កាលពីល្ងាច
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ម្សិលមុិញនេះ។
ក្នុងសាររបស់លោក សុស ម៉ាច បានបព្ជាក់ថា
ក្មេងប្រុសទាំងពីរនាក់ ពួកគេបាននិយាយថា ពួកគេសុខចិត្តរស់នៅ ជាមួយ
ម្តាយនិងលោកយាយ មិនទៅនៅជាមួយប៉ាទេ ព្រោះពួកគេរស់នៅ ជាមួយម្តាយ
និងយាយតាំងពីតូចរហូតមក។ ទោះបី លោកពន្យល់យ៉ាងណា ក៏ក្មេងប្រុកទាំពីរនាក់
ឆ្លើយព្រមគ្នាថា អត់ទៅនៅជាមួយប៉ាទេ។ នេះជាការសម្រេចចិត្តរបស់ក្មេង
ប្រុសទាំងពីរ តែមិនទាន់ដឹងថា យាយ និង ម្តាយយល់ស្រប ឬជំទាស់នោះទេ។លោកសុស
ម៉ាច បន្តថា បើតាមលោក យល់ម្តាយនិងយាយ
របស់ពួកគេក៏មិនអោយក្មេងទាំងពីរទៅនៅជាមួយឪពុកដែរ។
ប្រធានសមាគមសិល្បករខ្មែរ ជិតចប់អាណិត្តរូបនេះ
បានបព្ជាក់ថា យកល្អ លោកផាន សុផាត គួរព្រមតាមចិត្ត របស់ហើយ
ហើយលោកបន្តជួយឧបត្ថម្ភតាមលទ្ធភាព របស់ខ្លួនទៅចុះ ហើយឧស្សាហ៏មកលេងកូនៗ
និងជូនកូនដើរលេងតាមពេល វេលាដែលខ្លួនទំនេ។
លោកបន្ថែមទៀតថា រូបលោកផ្ទាល់ក៏
បានបំពេញតាមបំណងកូនស្រី របស់លោកដែរ ដែលសម្រេចចិត្ត ទៅនៅជាមួយ ម្តាយនាង
ហើយពេលណានាងចង់មកនៅជាមួយលោក ម្តាយនាងក៏មិនហ៊ានជំទាស់ដែរ យើងនៅតែមានភារកិច្ច
ចិញ្ចឹមកូនដដែលបើទោះយើងបែកគ្នាក៏ដោយ។
ជាសារចុងក្រោយ លោក សុស ម៉ាច
បានសម្តែងនូវភាពរីករាយ ចំពោះមិត្ត(លោកផាន សុផាត) ដែលតែងតែឧបត្ថម្ភ
ចិញ្ចឹមក្មេងទាំងពីររូបនេះ នូវទឹកប្រាក់ប្រមាណ ៤០០,០០០រៀល
(អាហារកិច្ច) រៀងរាល់ខែផងដែរ ហើយព្រមទាំងធ្លាប់
បានទិញម៉ូតូអោយពួកគេជិះទៅរៀនទៀតផង
នេះសរបញ្ជាក់ពីទឹកចិត្តសប្បុរសអាណិតអាសូរក្នុងនាមជនរួមឈាមខ្មែរ៕
ប្រភពពី Free Press Magazine