បក្ស​សង្គ្រោះ​ជាតិ​ចោទ​ កង​សន្តិសុខ​ក្រុង​ជា ​អ្នក​បង្ក​ហិង្សា​លើ​បាតុករ

7/16/2014 0 Comments A+ a-


image (5)
ប្រធាន ​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បាន​ធ្វើ​សន្និសីទ​កាសែតស្ដីពី​បាតុកម្ម​​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ​ម្សិលមិញ នាស្នាក់​ការ​កណ្ដាល​របស់​ខ្លួន​នៅ​សង្កាត់​ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា។
លោក កឹម សុខា បាន​ចោទ​ប្រកាន់​កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ​ជា​អ្នក​បង្ក​ហិង្សា​លើ​បាតុករ​អហិង្សា ហើយ​មាន​ចាក់​ផ្សាយ​វីដេអូ​ប៉ះ​ទង្គិច​គ្នា​ដល់​អ្នកសារព័ត៌មាន។
ស្រប ​ពេល​នេះ​ដែរ ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​​ប្រកាស​ធ្វើ​សន្និសីទ​កាសែត​ដែល​មាន​ប្រធាន ​បទ​ដូច​គ្នា ដែល​ធ្វើ​ឡើង​នៅ​វិមាន​មិត្ត​ភាព​អាគារ នៅ​វេលា​ម៉ោង ​១១​ព្រឹក។
សូម​រង់​ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ
ប្រភពពី វិទ្យុអាស៊ីសេរី