ស្ថានទូតអាមេរិក ណែនាំប្រជាពលរដ្ឋខ្លួន កុំឲ្យដើរលេងនៅឆ្នេរអូរ ឈើទាលពេលព្រលប់
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចេញផ្សាយ
នៅថ្ងៃអង្គារនេះ ឲ្យដឹងថា ថ្មីៗនេះ
មានការកើនឡើងនូវការវាយប្រហារដោយហិង្សានៅតំបន់ឆ្នេរអូរឈើទាល
នៅក្នុងខេត្តព្រះសីហនុ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា
ប្រជាពលរដ្ឋអាមេរិកមួយចំនួន ត្រូវបានវាយប្រហារ និងរបួស
គឺម្នាក់បានរងរបួសធ្ងន់ដោយសារការចាក់នឹងកាំបិត។
ស្ថានទូតអាមេរិក
ប្រកាសឲ្យប្រជាពលរដ្ឋអាមេរិកប្រុងប្រយ័ត្ននៅជុំវិញខ្លួនគ្រប់ពេល
និងជាពិសេសពេលយប់។ស្ថានទូតបន្តថា
មិនមានតំបន់ដែលមិនមានឧក្រិដ្ឋកម្មនៅកម្ពុជាទេ
និងសកម្មភាពឧក្រិដ្ឋទាំងនោះ កើនឡើងនៅពេលយប់។
ស្ថានទូត
អាមេរិកណែនាំប្រជាពលរដ្ឋខ្លួន
គួរតែជៀសវាងការទៅលេងនៅឆ្នេរអូរឈើទាលក្នុងម៉ោងពេលល្ងាច
ដោយសារតែមានសកម្មភាពក្មេងទំនើងច្រើន ការកើនឡើងនៃការញៀនថ្នាំ
និងការប្លន់ដោយហិង្សាលើជនបរទេស។
ស្ថានទូតអាមេរិក
ប្រកាសឲ្យប្រជាពលរដ្ឋអាមេរិក ដែលទៅលេងនៅឆ្នេរអូរឈើទាល
កាន់តែរបស់របរមិនមានតម្លៃនៅពេលដើរកំសាន្ត ហើយប្រសិនបើមានការប្លន់
ត្រូវប្រគល់របស់របរទាំងនោះ និងស្វែងរកជំនួយ
ដើម្បីជៀសវាងហិង្សាលើរាងកាយ និងហិង្សាដែលអាចបណ្តាលឲ្យស្លាប់៕
ប្រភពពី vodhotnews.com