លោកខៀវសុភ័គ ទាត់ចោលគ្រប់ ការចោទប្រកាន់របស់ លោក កឹម សុខា
ភ្នំពេញ៖ ភ្លាមៗក្រោយការចោទ
ប្រកាន់ពីប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលថាអំពើហិង្សានៅលើទីលានប្រជាធិបតេយ្យ គឺជាការរៀបចំទុក របស់ សមត្ថកិច្ចគណ បក្សប្រជាជនកម្ពុជា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃដដែលនេះ បានទាត់ចោល ចំពោះការ ចោទប្រកាន់ទាំងនោះ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃពុធ
ទី១៦ ខែកក្កដា ឆ្នាំ២០១៤នេះ លោក ខៀវ សុភ័គ បាន ច្រានចោលការលើកឡើងរបស់លោក
កឹម សុខា ថា «អ្វីដែលគាត់ (កឹម សុខា) និយាយនេះ គ្រាន់តែចង់គេចវៀង
ពីការទទួលខុសត្រូវរបស់កូនចៅគាត់ ដែលបានដឹកនាំបាតុកម្មខុសច្បាប់បង្កឲ្យ
មានអំពើហិង្សាតែប៉ុណ្ណោះ»។
បើតាមលោក ខៀវ សុភ័គ ទីលានប្រជាធិបតេយ្យ
មានសង្ឃឹមបើកឲ្យ ដំណើរការវិញដរាបណា គណបក្សសង្គ្រោះ ជាតិ
ឈប់មានបំណងដឹកនាំបាតុកម្ម
ក្នុងរូបភាពផ្ដួលរលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតស្របច្បាប់។
លោកក៏បានអំពាវនាវទៅគណបក្សសង្គ្រោះជាតិ សុំកុំនាំកម្ពុជាវិល ទៅរកសម័យកលយុគ។
លោក កឹម សុខា
នៅក្នុងសន្និសីទព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែកក្កដានេះ
បានហៅអំពើហិង្សាកាលពីម្សិលមិញថា ជាការរៀបចំទុករបស់សមត្ថកិច្ចកម្ពុជា
ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយក៏ជារឿងដដែលៗ ដែលតែង
តែកើតមានលើគណបក្សសង្គ្រោះជាតិ។
នៅក្នុងសន្និសីទនៅព្រឹកថ្ងៃទី១៦ ខែកក្កដា
ឆ្នាំ២០១៤នេះ លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី នឹងសរ សេរលិខិតទៅលោក ស
ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដោះលែងបេក្ខជនតំណងរាស្រ្តជាប់ឆ្នោតទាំង
៥រូប របស់ គណបក្សសង្គ្រោះជាតិ និងស្នើឲ្យបើកទីលានប្រជាធិបតេយ្យ។
បេក្ខជនជាប់ឆ្នោតទាំង៥នោះ រួមមាន ទី១- លោក កែវ
ភារម្យ, ទី២- លោកស្រី មូរ សុខហួរ, ទី៣- លោក ម៉ែន ថា វរិទ្ធ, ទី៤- លោក ហូរ
វ៉ាន់ និងទី៥- លោក រៀល ខេមរិន្ទ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news.com