ឡាន​ដឹក​ស៊ីម៉ង់​តិ៍​របស់​ ក្រុមហ៊ុនហុង​រិ​ទ្ធ ក្រឡាប់​ធ្លាក់​ផ្លូវ គៀប​តៃកុង​ស្លាប់​ក្នុង​កាប៊ីន​

7/16/2014 0 Comments A+ a-


Wat-150722ខេត្ត ​ព្រះសីហនុ ៖ រថ​យន្ត​​ដឹក​​ស៊ី​ម៉ង់​តិ៍ មួយ​គ្រឿង របស់​​ក្រុម​ហ៊ុន ហុង​​រិ​ទ្ធ បាន​​ក្រ​ឡាប់​​ធ្លាក់​​ផ្លូវ ប​ណ្តា​ល​​ឲ្យ​​អ្នក​បើក​រថ​យន្ត ស្លាប់​​ដោយ​​គៀប​​ជាប់​ ​នៅ​ក្នុង​​កា​ប៊ីន មើល​ទៅ​​គួរ​​ឲ្យ​​រន្ធត់​​បំ​ផុត កាល​​ពី​វេ​លា​​ម៉ោង ៤​​រសៀល​​ថ្ងៃ​ទី​​១៥ ខែ​កក្ក​ដា ឆ្នាំ២០១៤ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​ទី​១១ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។​
​សាក្សី​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ខាងលើនេះ ទំនងជា​រថយន្ត​បើក​លឿន ហើយ​មកដល់​ផ្លូវ​កោង បួង​ចង្កូត​មិនទាន់ ក៏​ក្រឡាប់​តែម្តង បណ្តាល​ឲ្យ​អ្នកបើករថយន្ត គៀប​ជាប់​នៅក្នុង​កាប៊ីន ស្លាប់​គួរ​ឲ្យ​រន្ធត់​បំផុត​។ អ្នកបើកបរ​មានឈ្មោះ ច​យ អាយុ​ប្រហែល ២៦​ឆ្នាំ មាន​ស្រុកកំណើត នៅ​ថ្នល់ទទឹង ក្នុង​ខេត្តកំពង់ស្ពឺ មុខរបរ​បើកបរ​រថ​យន្ត ដឹក​ស៊ីម៉ងត៍​ឲ្យ​ក្រុមហ៊ុន ហុង រិ​ទ្ធ នៅ​ភ្នំពេញ​៕
Wat 150720Wat 150722Wat 150721
ប្រភពពី វត្តភ្នំ