អ្នកនាំពាក្យ ស្ថានទូតវៀតណាម កែតម្រូវពាក្យ សំដីរបស់ខ្លួន

7/17/2014 0 Comments A+ a-

ភ្នំពេញ៖ អ្នកនាំពាក្យស្ថាន ទូតវៀតណាម អះអាងថា ទឹកដីកម្ពុជាក្រោម ជាអតីតរបស់កម្ពុជា ត្រូវបានគ្រប់គ្រង ដោយវៀតណាម តាំងពីយូរយា ណាស់មកហើយ។
កាលពីមុន អ្នកនាំពាក្យស្ថានទូត វៀតណាមប្រចាំនៅកម្ពុជា លោក ត្រឹង វ៉ានថុង បានអះអាងថា ទឹកដីកម្ពុជា ក្រោម ជារបស់វៀតណាម ជាយូរលង់ណាស់មកហើយ។
តាមប្រវត្តិសាស្រ្តរបស់កម្ពុជា បានបង្ហាញថា ក្នុងសម័យអាណានិគម បារាំងបានកាត់ទឹកដីកម្ពុជាក្រោម ចំនួន២១ ខេត្ត ក្រុង ដែលមានផ្ទៃដីទំហំជាង ៦៨ពាន់គីឡូម៉ែត្រក្រឡា (៦៨.៩៦៥) ទៅឲ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់
វៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការឯកភាព យល់ព្រមពី ពលរដ្ឋខ្មែរក្រោមឡើយ។ គិតត្រឹម ឆ្នាំ២០១៤នេះ គឺមានរយៈពេល ៦៥ឆ្នាំគត់ ដែលខ្មែរកម្ពុជាក្រោមជាង ១០លាននាក់ ជាម្ចាស់ទឹកដី ម្ចាស់ស្រុក បានរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម៕
______________
ផ្តល់សិទ្ទិដោយ៖dap-news.com