លោក កឹមសុខា កោះហៅតំណាងរាស្រ្ត នៅក្រៅប្រទេស ឲ្យវិលចូលស្រុកវិញ
ភ្នំពេញ៖ លោក
កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានចេញលិខិតយ៉ាង ប្រញាប់ប្រញាល់
មួយ កោះអញ្ជើញតំណាងរាស្រ្តរបស់ខ្លួន ដែលកំពុងបំពេញការងារ នៅក្រៅប្រទេស
ឲ្យរួសរាន់ ចូលក្នុងប្រទេសវិញជាបន្ទាន់ ។
ក្នុងលិខិតចុះហត្ថលេខាដោយលោក កឹម សុខា ផ្ទាល់
បានបញ្ជាក់ទៀតថា បេក្ខជនជាប់ជាតំណាងរាស្រ្តរបស់ CNRP ទាំងអស់
ដែលនៅក្រៅប្រទេស ជាលក្ខណៈឯកជនក្ដី ជាលក្ខណៈបំពេញបេសកកម្មក្ដី
ត្រូវបញ្ចប់បេសកកម្ម ហើយវិលត្រឡប់ចូលក្នុងប្រទេសវិញ ជាបន្ទាន់
ខណៈស្ថានការណ៍នយោបាយ បច្ចុប្បន្នកំពុងតែឡើងកម្ដៅ ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news