បុរសពិការជើងម្នាក់ ដាក់បង្កៃខ្សែភ្លើង ឆក់ត្រី បែរជាឆក់ខ្លួនឯង

7/17/2014 0 Comments A+ a-


chak fish
ភ្នំពេញ៖ នៅវេលាម៉ោង ៩ៈ ០០ នាទី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៤ បុរសពិការជើងម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅពេលដាក់បង្កៃឆក់ត្រី បែរជា ឆក់ខ្លួនឯងស្លាប់ ស្ថិតនៅចំណុច បឹងផឹកទឹកលាងជើង ក្រោយភូមិឣំពិលទឹក ឃុំសំបួរមាស។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ៧ៈ៣០នាទីព្រឹក បុរសពិការជើងម្នាក់ ត្រូវខ្សែភ្លើងឆក់ ឈ្មោះ ម៉ាន់ សុខា អាយុ ៥៦ឆ្នាំ មុខរបរ កសិករ  បានចេញពីផ្ទះ ស្ពាយឣាគុយ និងសម្ភារឆក់ត្រី ចេញទៅឆក់ត្រីនៅចំណុច កងរាជអាវុធហត្ថ រហូតដល់ម៉ោង១៨.០០នាទី ពុំឃើញត្រឡប់មកផ្ទះវិញ ។ លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង៩.០០នាទី ត្រូវបានក្រុមគ្រួសារ តាមរកឃើញសពបុរសពិការ ស្លាប់នៅក្នុងទឹកកន្លែងកងរាជអាវុធហត្ថ ។
សមត្ថកិច្ចបានពិនិត្យ និងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាបានឆក់ខ្សែភ្លើងដោយខ្លួនឯង ពិតបា្រកដមែន ហើយក៏បាន ប្រគល់សពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
Photo by DAP-News
Photo by DAP-News
_______________
ផ្តល់សិទ្ទិដោយ៖dap-news