២ ចំណុចជាបញ្ហាធ្វើឲ្យ ពែកមី ព្រួយបារម្ភមុនចេញទៅអាមេរិក!
នៅប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តារាកំប្លែង នាយ ពែកមី និង អ្នកនាង
ខ្ញុង ត្រូវឡើងយន្តហោះបោះពួយទៅកាន់ទឹកដីអាមេរិកហើយ
ដោយនាំយកទៅនូវបទចម្រៀងជាច្រើនបទ អមដោយទេពកោសល្យកំប្លែង
របស់ពូកគេ សម្រាប់ប្រជាពលរដ្ឋខ្មែរនៅទីនោះ បានទស្សនាដោយផ្ទាល់។

តាម រយៈទេពកោសល្យអ្នកទាំងពីរ នាយ ពែកមី ធ្លាប់បានបង្ហាញសុទិដ្ឋិនិយមថា ដំណើររបស់ពូកគេ ប្រាកដជាទទួលបានជោគជ័យមិនខានឡើយ ស្របពេលដែលការសម្ដែងលើកនេះ ក៏ជាការស្នើឡើងពីបងប្អូនខ្មែរយើងរស់នៅទីនោះ ធ្លាប់មានភក្ដីភាពគាំទ្ររូបគេស្រាប់។
“ការត្រៀមលក្ខណៈជា ស្រេចបាច់ហ្នឹងហើយ ជាការជោគជ័យលើការសម្ដែងរាល់លើករបស់ខ្ញុំ”។ ការសម្ដែងលើទឹកដីមហាអំណាចសេដ្ឋកិច្ច និង យោធាខាងលើ អ្នកទាំងពីរក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដោយហាត់សមឲ្យស៊ីចង្វាក់គ្នា តាំងពីនៅប្រទេសកម្ពុជាម្ល៉េះ។
ទោះ បីជាយ៉ាងណា នៅមានហេតុផលចំនួន ២ សំខាន់ ដែលធ្វើឲ្យតារារូបនេះ ហាក់កំពុងស្ថិតនៅក្នុងការព្រួយបារម្ភនៅឡើយ។ រូបនាយហាក់មានអារម្មណ៍ក្រែងចិត្តចំពោះមេកោយនៅ CTN ផង និង ក្រែងចិត្តចំពោះអ្នកធានាអះអាងពីអាមេរិកផង ដែលសុទ្ធសឹងតែពាក់ព័ន្ធរឿងផលប្រយោជន៍ទាំងអស់។
“អឺ!…ការពិតទៅ ក្នុងនាមជាប្រធានក្រុមអញ្ចឹង យើងមិនអាចទៅចោលក្រុមយូរពេកបានទេ អាចប៉ះពាល់ដល់អង្គភាពទៀតផង”។ ទោះបីជាមានការអនុញ្ញាតយ៉ាងណាក្ដី ក្នុងនាមជាបុគ្គលិកម្នាក់ ក៏មានការក្រែងចិត្តខ្លះដែរ ចំពោះមេកោយរបស់ខ្លួន ព្រោះមិនមែនគ្រាន់តែជាអ្នកកំប្លែង ដែលគ្រាន់តែកំប្លែងចប់ហើយទៅវិញនោះទេ។ ដំណើររបស់គេច្បាស់ណាស់ នឹងមានផលប៉ះពាល់ដល់ប្រយោជន៍អង្គភាព។

ក្រៅ ពីនេះ សូម្បីភាគីអាមេរិកដែលធានាអះអាងឲ្យអ្នកទាំងពីរបានទៅសម្ដែងនោះ ក៏មានផលប៉ះពាល់ខ្លះដែរ ដោយពូកគេមិនអាចស្វែងរកឃើញនូវប្រាក់ចំណេញនោះឡើយ ដោយយោងទៅ លើរយៈពេលនៃការសម្ដែងនោះ។
“ពូកខ្ញុំទៅម៉ាខែប៉ុណ្ណឹង ដាច់ខាតមិនចំណេញទេ ព្រោះស៊ីថ្លៃដែរ”។ ពែកមី បានបន្ថែមដោយយោងសំដីអ្នករៀបចំកម្មវិធីថា តារាខ្មែរទៅសម្ដែងនៅទីនោះចាប់ពី៣ខែឡើងទៅ ទើបអ្នករៀបចំកម្មវិធីអាចចំណេញបាន។ ប៉ុន្តែបើទៅរយៈកាលខ្លីនោះ បានត្រឹមរួចខ្លួន ឬចំណេញតិចតួចប៉ុណ្ណោះ។ ជាក់ស្ដែងដំណើររបស់លោកជាដើម មិនទាន់ប្រាកដថា អ្នករៀបចំកម្មវិធីអាចទទួលបានប្រាក់ចំណេញ ឬយ៉ាងណានោះទេ ដោយគ្រាន់តែចំណាយលើប្រាក់ខែរបស់ពូកគេ ក្នុងម្នាក់ ១ ម៉ឺន ដុល្លារ ទៅហើយនោះ។ នេះមិនគិតពីការចំណាយលើការធ្វើដំណើរផ្សេងទៀតផង។
ទោះបីជា មានការអះអាងបែបនេះ ក៏ដោយ ប៉ុន្តែបើយោងតាមខិត្តប័ណ្ណផ្សព្វផ្សាយ ដែលបានធ្លាយចេញកាលពីពេលថ្មីនេះថា តម្លៃសំបុត្រចូលរួមទស្សនាការសម្ដែងរបស់ នាយ ពែកមី និង អ្នកនាង ខ្ញុង មានតម្លៃចន្លោះពី ៤៥ ដុល្លារ ទៅ ៥០ ដុល្លារ ឯណោះ។ តម្លៃនេះ ស្មើនឹងតម្លៃសំបុត្រចូលរួមទស្សនាការសម្ដែងរបស់តារាចម្រៀងល្បី លោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត ដែរ៕