«បាតដៃទីបី» ត្រូវក្រុមបាតុករគាំទ្រ បក្សសង្គ្រោះជាតិវាយ សន្លប់និងរបួសធ្ងន់
កងកម្លាំង ដែលមានគ្នាប្រមាណជា ៥០
នាក់នោះបានដើរដេញមិនឲ្យមានការជួបជុំណាមួយ
នៅតាមផ្លូវព្រះនរោត្តម ខាងត្បូងវត្តភ្នំ ចំណុចស្ពាននាគនោះទេ
និងបានបាញ់គ្រាប់បែកផ្សែង
ប្រមាណជាបួនប្រាំគ្រាប់ដើម្បីបំបែកក្រុមបាតុករ
ដែលបាននាំធ្វើឲ្យក្រុមយុវជនគណបក្សសង្គ្រោះជាតិ មានការខឹងសម្បារ
ទើបដេញវាយទៅលើក្រុមសន្តិសុខខណ្ឌដូនពេញនោះវិញ។
គណបក្សសង្គ្រោះជាតិបានប្រកាសរំសាយនៃការជួបជុំនោះ ចំណែកឯ អ្នកស្រី មូរ សុខហួរ ត្រូវបានអាជ្ញាធរនាំខ្លួន ដើម្បីធ្វើការសាកសួរ។
សូមបញ្ជាក់ថា ក្រុមសកម្មជន
នៃគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយអ្នកស្រី មូរ សុខហួរ
បានដាក់លិខិតជូនដំណឹងទៅក្រសួងមហាផ្ទៃ
ពីផែនការប្រមូលផ្តុំរបស់ខ្លួន នៅទីលានប្រជាធិបតេយ្យនៅថ្ងៃនេះ
ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យ
ដោយយកលួសបន្លាព័ន្ធជុំវិញ។
យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលក៏បានព្រមាន ប្រើហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំងណាដែលធ្វើខុសច្បាប់ផងដែរ។
សូមរង់ចាំអានព័ត៌មានពិស្តារជាបន្ត…
ប្រភពពី ភ្នំពេញប៉ុស្តិ៍