នគរបាលខណ្ឌមាន ជ័យម្នាក់ដេកស្លាប់ លើប៉ៅអ៊ីក្នុងអធិការដ្ឋាន សង្ស័យគាំងបេះដូង
មន្រ្តីនគរបាលខណ្ឌច្បារអំពៅមួយរូប បានឲ្យដឹងថា
នៅវេលាម៉ោងប្រមាណជា១០ និង៥០នាទី លោកបានឡើងទៅបន្ទប់ របស់លោក ស៊ុំ មុន្នី
ដែលស្ថិតនៅជាន់ទី១ ហើយប្រទះឃើញ លោក ស៊ុំ មុន្នី ដេកនៅលើកៅអីផ្អែកក្បាល
ទៅនឹងបង្អួច ស្លៀក ខោខ្លី មានពាក់វែនតា ហើយដំបូង ឡើយគេនឹងស្មានថា លោក ស៊ុំ
មុន្នី ដេក ក៏ទៅអង្រួន ក៏ស្រាប់តែគេឃើញខ្លួន ប្រាណ របស់គាត់បានរឹងអស់ទៅហើយ
ដែលគេអាចនិយាយបានថា លោកអាចស្លាប់តាំងពី៨ព្រឹកថ្ងៃទី១៥ ខែកក្កដា មកម្ល៉េះ ។
មន្រ្តីនគរបាលរូបនោះបាននិយាយបន្តថា លោក ស៊ុំ
មុន្នី គឺជាមន្ត្រី នគរបាល ទទួលការងារជាអ្នកពិនិត្យសាកសព និងពិនិត្យ
ចំណុចកើត ហេតុណាមួយដែលកើតឡើង ។
លោក ស៊ុំ មុន្នី ជាប្រធានផ្នែក កោសល្យវិច័យ
ខណ្ឌមានជ័យ តែដោយសារអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យមិនទាន់រៀប រយ
ទើបលោកនៅធ្វើការកន្លែងចាស់សិន ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news.com