ក្មេងទំនើង២ក្រុមប្រយុទ្ធគ្នា ក្នុងពេលសិស្សកំពុងប្រឡង សមត្ថកិច្ចឃាត់ខ្លួន៥នាក់
សិស្សសាលាទំនើងទាំង៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ១-ចៅ បុរិទ្ធ អាយុ១៨ឆ្នាំ, ២- សុខ ជិន ប្រុស អាយុ១៩ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន អតីតសិស្សសាលាបឹងត្របែករៀនថ្នាក់ទី១១, ៣- ហេង អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំចាក់អង្រែលើ ចំណែកក្រុមក្មេងស្ទាវ២នាក់ទៀតដែលអះអាងថា ជាជនរងគ្រោះ មានឈ្មោះ ១-មាស សុភត្រា ភេទប្រុស អាយុ១៧ឆ្នាំ, ២-យាន់ ទី អាយុ២១ឆ្នាំ ទាំងពីរនាក់ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់ អង្រែ ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមកាឱ្យដឹងពីសមត្ថកិច្ចដែលឃាត់ក្មេងទំនើងទាំង ៥នាក់នៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងខាងលើក្រុមក្មេង២នាក់ឈ្មោះ មាស សុភត្រា និងឈ្មោះ យ៉ាន់ ទី ដែលអះអាងថាជាជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា រូបគេពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ីគីឡេត ពាក់ស្លាកលេខភំ្នពេញ 1CI-7720 បានជិះឌុបគ្នាចូលទៅស៊ីបង្អែមនៅក្នុងសាលា ខណៈនោះស្រាប់តែមានក្មេងមួយក្រុមទៀតដែលមានឈ្មោះ សាល បាននាំបក្ខពួក គូកន ប្រមានជាង១០នាក់ប្រដាប់ដោយកាំបិតបុង័តោ ដំបង និងដុំថ្ម បានមកធ្វើសកម្មភាពដេញកាប់គ្នាយ៉ាងប្រសាច ខណៈដែលសិស្សកំពុងប្រឡងប្រឡង ។ បន្ទាប់ពីក្មេងទាំងពីរក្រុមប្រយុទ្ធគ្នា ហើយវាយកំទេចម៉ូតូខូចខាតមួយគ្រឿងរួចមក សមត្ថកិច្ច បានចុះទៅឃាត់ខ្លួនបានក្មេង៥នាក់យកមកសាកសួរ តែក្មេងទាំងពីរក្រុមនេះសុទ្ធតែអះអាងថា ជាជនរងគ្រោះ ចំណែកអ្នកដៃដល់បន្ទាប់ពីធ្វើសកម្មភាព ហើយបានរត់គេចខ្លួនបាត់អស់ ។
បច្ចុប្បន្ន លោកអធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌ បានហៅអាណាព្យាបាល ឲ្យមកធ្វើកិច្ចសន្យា និងទទួលខុសត្រូវសំណង តែលោក អធិការរងមិនបានបញ្ជាក់ថា ក្មេងទាំង៥នាក់ត្រូវដោះលែងឬបញ្ជូនទៅតុលាការនោះទេ ៕
ប្រភពពី នគរវត្ត