អាជ្ញាធរ​៖ ប៉ូលិសរៀបចំ​បញ្ជូន​ តំណាងរាស្ត្រ​ជាប់ឆ្នោត ៤ នាក់ទៅ​តុលាការ នៅ​រសៀល​នេះពាក់ព័ន្ធ​បាតុកម្មហិង្សា

7/15/2014 0 Comments A+ a-


CNRP_cenភ្នំពេញ: ប៉ូលិស ​រៀបចំ​បញ្ជូន​តំណាងរាស្ត្រ​ជាប់ឆ្នោត ៤ នាក់ពី​ស្នងការដ្ឋាន​នគរបាល ​រាជធានី​ភ្នំពេញ ទៅ​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៥​កក្កដា​នេះ​។ តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង ៤ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​ធ្វើ​បាតុកម្មហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី​១៥​កក្កដា​។ នេះ​បើ​តាម​លោក ឃួ​ង ស្រេង អភិបាលរង រាជធានី​ភ្នំពេញ​។​
​តំណាងរាស្ត្រ​ទាំង ៤ រូបនោះ រួមមាន​៖ លោកស្រី មូរ សុខ​ហួរ លោក កែវ ភិរម្យ និង​លោក ម៉ែន សុថា​វ​រិន្ទ្រ ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​។ រីឯ​លោក ហូរ វ៉ាន់ ត្រូវបាន​ចាប់ខ្លួន នៅមុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ម៉ោង​ជាង ១ ថ្ងៃទី​១៥​កក្កដា​នេះ នៅពេល​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្តុំ ទាមទារ​ឲ្យ​ដោះលែង​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង ៣ រូប នៅមុខ​ស្នងការ​ប៉ូលិស​។
​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង ៤ រូប ដែល​ឃាត់​ខ្លួន​នោះ គឺ​ជា​មេដឹកនាំ​បាតុកម្ម​ខុសច្បាប់ ហើយ​បង្ក​ហិង្សា​លើ​សមត្ថកិច្ច​។ ប៉ូលិស​បាន​ផ្តល់​បាយទឹក​គ្រប់គ្រាន់​ដល់​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងនោះ​ ផង​ដែរ​។​
​លោក​អភិបាលរង ឃួ​ង ស្រេង បាន​បន្តថា ក្នុង​ការប៉ះទង្គិច​ដោយ​ហិង្សា ក្នុង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៥​កក្កដា​នេះ បណ្តាល​ឲ្យ​កងកម្លាំងស​ន្តិ​សុខ​ខណ្ឌដូនពេញ ៣៧ នាក់ រងរបួស ក្នុងនោះ ២២ នាក់ របួសធ្ងន់ និង ២ នាក់ ត្រូវ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​
​ចំណែក​បាតុករ​វិញ ត្រូវបាន​អង្គការ​សិទ្ធិមនុស្ស អាដហុក ប្រកាសថា មាន​ចំនួន​ជាង ១០ នាក់ បាន​រងរបួស​៕​
ប្រភពពី CEN