ស្រឡាញ់គ្នា មួយឆ្នាំ ដឹកដៃចូលផ្ទះ សំណាក់ ម្ដាយអូនប្ដឹង សមត្ថកិច្ច ចាប់ដាក់គុក

7/01/2014 0 Comments A+ a-


love another
ភ្នំពេញ ៖ យុវជនវ័យ ក្មេងម្នាក់ត្រូវបាន ឪពុក-ម្ដាយ ខាងស្រីប្ដឹង សមត្ថកិច្ចឱ្យចាប់ខ្លួន ក្រោយពីដឹងថា យុវជនរូបនេះ នាំកូនស្រី របស់ពួកគេចូលដេក ក្នុងផ្ទះសំណាក់ ដោយ ចោទប្រកាន់ថា ជាករណីចាប់ រំលោភប៉ុន្ដែ រឿងរ៉ាវទាំងនេះ អាចផ្ដើមចេញពី ការត្រូវ គ្នារវាង ពួកគេទាំងពីរនាក់ ក្រោយពីទំនាក់ ទំនង និងស្រឡាញ់ គ្នាអស់រយៈពេលមួយឆ្នាំ មកនោះ ។
យុវជនសង្ស័យ ដែលត្រូវខូចអនាគត ខណៈកំពុងសិក្សា ត្រូវបានកម្លាំង នគរបាល ការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ឃាត់ខ្លួនកាល ពីវេលាម៉ោង ៣រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ក្រោយពីឪពុកម្ដាយ និងសាច់ញាតិ ក្មេងស្រី រងគ្រោះ បាននាំជននេះ មកឱ្យសមត្ថកិច្ច។
នាយការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ លោក កែវ ធា បានឱ្យដឹងថា យុវជនសង្ស័យ ឈ្មោះ ធៀង សុភាព ហៅគោ អាយុ១៧ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ ផ្ទះលេខ២៥អា ផ្លូវជាតិ លេខ២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរជាសិស្ស ដោយឡែក ក្មេងស្រីរង គ្រោះឈ្មោះ ម.ស. ន អាយុ១៤ឆ្នាំ មុខរបរ ជាសិស្ស ស្នាក់នៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
លោក កែវ ធា បានបន្ដថា ជនសង្ស័យ និងជនរងគ្រោះបាន ស្គាល់គ្នា ប្រហែលមួយ ឆ្នាំមកហើយ លុះដល់ថ្ងៃមួយ ពួកគេទាំងពីរនាក់ បានដឹកដៃគ្នា ចូលទៅផ្ទះសំណាក់៣៦២ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
បើតាម លោក កែវ ធា នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ ធៀង សុភាព បានសារ ភាពនូវទង្វើ របស់ខ្លួន ហើយគួបផ្សំ និងចម្លើយ របស់ក្មេងស្រី រងគ្រោះនោះ ជននេះ ពិតជា បានប្រព្រឹត្ដល្មើស យ៉ាងជាក់ស្ដែង ។
បច្ចុប្បន្ន យុវជនសង្ស័យ រូបនេះ ត្រូវបាន ឃុំខ្លួន ជាបណ្ដោះអាសន្ន នៅការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការ ទៅតាមផ្លូវច្បាប់ ។
យ៉ាងណាក៏ដោយ ការដឹកដៃគ្នាចូល ផ្ទះសំណាក់ ហើយដេករួមភេទ ជាមួយគ្នានោះ បណ្ដាលមកពីពួកគេ ទាំងពីរនាក់ត្រូវគ្នា និង មានការឯកភាព ទាំងសងខាង មិនមែនជា ករណីចាប់ រំលោភនោះទេ ដូច្នេះ ទាំងសមត្ថ កិច្ចនិងមន្ដ្រី តុលាការ គួរពិនិត្យមើលករណីនេះ ហើយបែងចែកឱ្យ ដាច់ពីគ្នាពីករណីចាប់ រំលោភ និងការរួមភេទ ជាមួយគ្នា ដោយមាន ការឯកភាពទាំងសង បើមិនដូច្នេះទេខាង បុរស និងរងគ្រោះយ៉ាងធ្ងន់ធ្ងរ៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news.com