ជិះ​ម៉ូតូ​បុក​ក្មេងប្រុស ដែល​អង្គុយលេង​លើ​ចិញ្ចើមផ្លូវ ប៉ើង​ខ្ទាត​ជាច្រើន​ម៉ែត្រ សន្លប់ ២​នាក់​

7/01/2014 0 Comments A+ a-


Wat-30068​ ខេត្តកំពង់ឆ្នាំង ៖ បុរស​​ម្នាក់​​បាន​​ជិះ​​ម៉ូតូ ទៅ​បុក​​ក្មេង​ប្រុស​​ម្នាក់ ដែល​​កំ​ពុង​​អង្គុយ​លេង តាម​​ចិ​ញ្ចើម​ផ្លូវ​​ប​ណ្តាល​​ឲ្យ​​ប៉ើង ជា​ច្រើន​​ម៉ែត្រ ហើយ​​អ្នក​បើក​​ម៉ូតូ បាន​​ផ្លោង​ហោះ​​បុក​ដី សន្លប់​​ស្តូក​ស្តឹង កាល​ពី​​វេ​លា​​ម៉ោង ៦​​ល្ងាច​​ថ្ងៃ​ទី​​២៩ ខែ​មិថុ​នា ឆ្នាំ​​២០​១៤នៅ​ចំណុច​ផ្លូវ​កោង ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​
​ជនរងគ្រោះ​ជា​អ្នកបើក​ម៉ូតូ មានឈ្មោះ រាជ សុគា ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង និង​ក្មេងប្រុស​រងគ្រោះ ឈ្មោះ យ៉ាន់ សុ​ភ័​ក្រ អាយុ ៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។ នៅ​មុនពេល​កើតហេតុ បុរស​ឈ្មោះ រាជ សុគា បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E-0051 ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន ក្នុងស្ថានភាព​ស្រវឹង​។​
​ពេលទៅដល់​ចំណុចកើតហេតុ ដែលជា​ផ្លូវ​កោង ក៏បាន​ជ្រុល​ទៅបុក ក្មេងប្រុស​ម្នាក់​ដែល​កំពុងតែ​លេង នៅក្បែ​ចិញ្ចើមផ្លូវ បណ្តាលអោយ​ប៉ើង​ខ្ទាត របួសធ្ងន់ ហើយ​អ្នកបើក​ម៉ូតូ បាន​ដួល​បោក​ទៅ​បង្គោល ស្លាក​យីហោ​ហាង​ស៊ុប បណ្តាល​ឲ្យ​រងរបួស សន្លប់​ស្តូកស្តឹង​តែម្តង ។​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង ២​នាក់ ត្រូវបាន​ដឹក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្ត កំពង់ឆ្នាំង​៕
Wat 30069Wat 300610Wat 30068
ប្រភពពី វត្តភ្នំ