នាំខ្លួន​ស្រ្តីជន​ជាតិរុស្ស៊ីម្នាក់​ ទៅបើកញ្ចប់​គ្រឿងញៀន​ ជិត៥គីឡូ​ក្រាម​នៅ សាលា​ដំបូងរាជ​ធានីភ្នំពេញ

7/01/2014 0 Comments A+ a-


that-0002រាជ ​ធានី​ភ្នំពេញ៖ កាលពីរសៀលថ្ងៃ ៣០ ខែមិថុនា ឆ្នាំ២០១៤ មន្ត្រីអនុរក្សពន្ធនាគារ ព្រៃស បាននាំខ្លួនស្រ្តី​ជាប់​ចោទ​ឈ្មោះ ​Maximova ​Elizaveta ​អាយុ ​២៧ ​ឆ្នាំជន​ជាតិ​រុស្ស៊ី ពីមន្ទីរឃុំឃាំង ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ តាមដីកាកោះ ដើម្បី​ធ្វើ​ការ​បើក​កញ្ចប់​សា​រធាតុ​ញៀន​នៅ​ចំពោះ​មុខ​ ចៅ​ក្រម​ស៊ើប​អង្កេត​លោ​ក ឆែ​ វីរៈ ដែលបានដកហូតពីស្ត្រីរូបនេះ កាល​ពីថ្ងៃ​ទី១១ ​ខែមេសា​ ឆ្នាំ​២០១៤​នៅឯ​ព្រលាន ​យន្ត​ហោះ ​អន្តរ​ជាតិ​ភ្នំពេញ និង​បាន​ដក​ហូត​នូវ​សារ​ធាតុ​ញៀន​ប្រ​ភេទ​កូកា​អ៊ីន​រាវ​ទម្ងន់​សរុប​ជិត​ ៥គី​ឡូ​ក្រាម​ដែល​បាន​ដាក់​បង្កប់​​ក្នុង​វ៉ាលី​សម្លៀក​បំពា​ក់ ​របស់​នាង​​។
សារ​ធាតុ​ញៀន​ជាអង្គ​ធាតុរាវ​ត្រូវ​បាន​ដាក់​​ ក្នុងដប​ផ្លាស្ទិច​ចំនួន ៥​ផ្សេង​គ្នា ហើយ​មន្រ្តី​ការិ​យាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ នៃ​ក្រ​សួង​មហា​ផ្ទៃ​បាន​សហ​ការ​ជាមួយ​ចៅក្រម​ក្នុង​​ការ​ដក​យក​​សំ​ណាក​ ខ្លះ​ទៅ​ធ្វើ​តេស្ត​ឬពិ​សោធន៍​រកភាព​សុទ្ធ​ របស់វា​ ដើម្បី​វាយត​ម្លៃក្នុង​ទម្ងន់​សរុប ដាក់ជូនតុលាការ សម្រាប់ដាក់ក្នុងសំណុំរឿង និង សម្រាប់សវនាការ នាពេលខាងមុខ​។​
នគរបាលនាំខ្លួន​ស្រ្តីជន​ជាតិរុស្ស៊ីម្នាក់​ទៅបើកញ្ចប់​គ្រឿងញៀន​
នគរបាលនាំខ្លួន​ស្រ្តីជន​ជាតិរុស្ស៊ីម្នាក់​ទៅបើកញ្ចប់​គ្រឿងញៀន​
ប្រភពពី Free Press Magazine