ស៊ិន សំនៀង ឧស្សាហ៍ចេញចូលហាងស្ប៉ា របស់ប្រុសៗញឹកញាប់..សង្ស័យ…
ភ្នំពេញ៖ តារាសម្ដែងយូរឆ្នាំ
ស្រស់ស្រស់សង្ហា លោក ស៊ិន សំនៀង នៅតែអាចរក្សាកេរ្តិ៍ឈ្មោះ
ជាតារាល្បីល្បាញខ្ទរខ្ទារ ក្នុងពិភពសិល្បៈដដែល ទោះបីជាមានរឿងខ្លះ
លោកសម្ដែងបានត្រឹមតួរងក៏ដោយ ក៏នៅតែមានអ្នកគាំទ្រ ពីទេពកោសល្យរបស់ ស៊ិន
សំនៀង ជាហូរហែ ។ ថ្មីៗនេះមានប្រភពមួយទម្លាយថា តារាសម្ដែង ល្បីឈ្មោះរាប់ឆ្នាំ លោក ស៊ិន សំនៀង កំពុងតែជាប់បន្ទិលសង្ស័យ មានចំណងស្នេហា ភេទដូចគ្នា ។
កាលពីឆ្នាំ ២០១៣ លោក ស៊ិន សំនៀង
ក៏បានទទួលពានពីកម្មវិធី អប្សរាAward ក្នុងនាមជាតារាសម្ដែងមួយរូប
មានឈ្មោះល្បីរន្ទីខ្លាំង តែបើក្រឡេកមើលពីជីវភាពតារាសម្ដែងរូបនេះវិញ
ហាក់មិនសូវលេចធ្លោ ទាល់តែសោះ លោកនៅតែគ្មានរថយន្ត ប្រើប្រាស់ផ្ទាល់ខ្លួនដដែល
ផ្ទុយពីតារាសម្ដែងដទៃ ជិះរថយន្តតម្លៃរាប់ម៉ឺនដុល្លារ ។ ស៊ិន សំនៀង
ជាតារាសម្ដែងម្នាក់ស៊យធំ ក្នុងពិភពសិល្បៈ ព្រោះលោកត្រូវឡានបុករងរបួស និង
ក្រោយមកត្រូវចោរគាស់ ផ្ទះយកអស់ជិត១ម៉ឺនដុល្លារ និងត្រូវមានគេបន្លំ
លេងហ្វេសប៊ុករបស់លោកទៀតផង ។
ថ្មីៗនេះ ស៊ិន សំនៀង ក៏បានអញ្ជើញ
ជាតារាកិត្តិយស ក្នុងកម្មវិធី “ពេញចិត្តអត់” ហើយត្រូវបានអ្នកនាង កាតុ
បាញ់បោះ ពាក្យសម្ដីថា កាលនៅប្រទេសរុស្ស៊ីជាមួយគ្នា តែកាលហ្នឹង
អ្នកនាងមិនបានដឹងថា លោកសំនៀង ជាតារាទេ តែអ្នកនាងឮសំឡេងញឹកញក់ណាស់ ។ អ្នកនាង
កាតុ គិតថាលោកជាភេទទីបី ប៉ុន្តែតាមពិត ជាប្រុសសុទ្ធ ។ តែពាក្យសម្ដីអ្នកនាង
កាតុ ហាក់បង្កប់ន័យជាច្រើន នាំឲ្យទស្សនិកជន មានមន្ទិលសង្ស័យ ចំពោះ
តារាសម្ដែងរូបនេះ ។
ប្រភពដ៏កក់ក្ដៅមួយ បាននិយាយថា លោក ស៊ិន សំនៀង
ជាញឹកញាប់ គេតែងតែឃើញលោកចេញចូល កន្លែងស្ប៉ាមួយកន្លែង ដែលកន្លែងនោះ
សម្បូរតែពួកប្រុសៗប៉ុណ្ណោះ ។ ជាកន្លែងដែលពួកភេទទីបី ប្រមូលផ្ដុំគ្នា
មានទីតាំងស្ថិតនៅផ្លូវលូទឹកស្អុយ ខាងក្រោយ អតីតផ្សារទំនើបវៀតណាម ។
យ៉ាងហោចណាស់ក៏ពីរទៅបីដងដែរ ដែលលោកបានចូលទៅកន្លែងនោះ ។ គេពិនិត្យឃើញថា ស៊ិន
សំនៀង បានព្យាយាមបិទបាំង វត្តមានរបស់ខ្លួន តាមរយៈការពាក់ម៉ាស
តែមនុស្សល្បីដូចជាលោក មិនងាយលាក់ជិតនោះទេ ព្រោះអ្នកណាៗ ក៏ស្គាល់ដែរ ។
លោក ស៊ិន សំនៀង មិនទាន់អាច សុំការបំភ្លឺបានទេ
នៅពេលនេះ ។ គេហទំព័រ LookingTODAY នឹងព្យាយាមស្វែងរកការបំភ្លឺ នៅពេលក្រោយ
ពាក់ព័ន្ធរឿងថា លោកជាមនុស្សមានចំណង់ចំណូលចិត្ត
និងចេញចូលកន្លែងស្ប៉ានោះជាញឹកញាប់៕