នេះបាន​គេ​ហៅថា តារា​ចម្រៀង​ជើងចាស់! (Video Inside)

7/01/2014 0 Comments A+ a-


old singerកំពង់ស្ពឺ៖ ជាវីដេអូប្លែកភ្នែកមួយ ដែលត្រូវបានគេថតតាំងពីឆ្នាំ ២០១២មកម៉្លេះ បង្ហាញពី លោកយាយជាច្រើននាក់ ឡើងច្រៀងលើឆាក នាឱកាសអបអបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចំណែកអ្នកឈរទស្សនាសុទ្ធតែជាយុវវ័យទៅវិញ។
តាមរយៈវីដេអូនេះ បានបញ្ជាក់ថា កម្មវិធីកម្សាន្តនេះ ត្រូវបានធ្វើឡើង នៅក្នុងភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានដាក់ឈ្មោះកម្មវិធីនេះថា «ប្រឡងសិល្បៈចម្រៀង និងលេងល្បែងប្រជាប្រិយ»។
កុំបង្អង់យូរ សូមប្រិយមិត្តទស្សនាវីដេអូ នៃការកម្សាន្តសប្បាយនេះ ទាំងអស់គ្នា ៖