ទៅឃ្វាលក្របី ពេលមេឃធ្លាក់ភ្លៀង ក៏ទៅជ្រកក្រោមដើមត្នោត បណ្តាលឲ្យរន្ទះបាញ់ស្លាប់

7/17/2014 0 Comments A+ a-

ពោធិ៍សាត់ ៖ ជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម ដោយសាររន្ទះបាញ់ កាល ពីវេលាម៉ោង ៣និង ២០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ ខណៈដែលជនរង គ្រោះកំពុងដើរឃ្វាលក្របី នៅឯវាលស្រែចម្ងាយពីផ្ទះប្រហែល ៥០០ម៉ែត្រទៅ ៦០០ម៉ែត្រ ហើយក៏ មានភ្លៀងធ្លាក់មក  ពេលនោះជនរងគ្រោះ ក៏បានរត់ទៅជ្រកភ្លៀង នៅក្រោមដើមត្នោត ស្រាប់តែត្រូវ រន្ទះបាញ់ បណ្តាលឲ្យរងរបួសជាទម្ងន់ ពេលក្រុមគ្រួសារបញ្ជូនមកដល់ផ្ទះ ជនរងគ្រោះ បានដាច់ខ្យល់ ស្លាប់តែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងឧប្បត្តិហេតុ រន្ទះបាញ់បណ្តាលឲ្យ ស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ ឡុក ឡុង ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅក្នុងភូមិអូររំចង់ ឃុំ បាក់ ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ចក៏បានបន្តឲ្យដឹងទៀតថា តាមការពិនិត្យកោសល្យ វិច័យរបស់សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះនោះ គឺពិតជាស្លាប់ដោយសាររន្ទះបាញ់ ពិតប្រាកដមែន ។ បន្ទាប់ពីពិនិត្យកោសល្យវិច័យរួចរាល់ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news