ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ ដោយសារ រថយន្តបុកពីក្រោយ
បាត់ដំបងៈ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ
ដោយសាររថយន្តបុកពីក្រោយ ខណៈស្រ្តីរងគ្រោះ បានជិះម៉ូតូបត់ ឆ្វេងដៃ
ចូលមន្ទីរពេទ្យស្រុកថ្មគោល កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៧ ខែកក្កដា
ឆ្នាំ២០១៤ នៅ ចំណុចមុខមន្ទីរពេទ្យស្រុក ស្ថិតក្នុងភូមិកសិកម្ម ឃុំតាពូង
ស្រុកថ្មគោល ចំណែកភាគីបើកបរ រថយន្ត បានរត់គេចខ្លួនបាត់ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង
៨ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅ ចំណុចមុខមន្ទីរពេទ្យ
ប្រតិបត្តិស្រុក ស្ថិតក្នុងភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល
មានករណីគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្តធុនដឹកទំនិញទម្ងន់ ៥ តោន១គ្រឿង
ពាក់ស្លាកលេខបាត់ដំបង 3A-0094 បើកបរ ពីទិសបន្ទាយមានជ័យ មកបាត់ដំបង
បើកស្របទិសគ្នាជាមួយម៉ូតូម៉ាក វីវ៉ាពណ៌ក្រហម ១គ្រឿង ពាក់ ស្លាកលេខ
បាត់ដំបង1E-1671 ជិះម្នាក់ឯង លុះមកដល់កន្លែងកើតហេតុ ម៉ូតូស្រ្តីរងគ្រោះ
បានបត់ឆ្វេង បម្រុងចូលមន្ទីរពេទ្យ
ដើម្បីបើកថ្នាំឲ្យប្តីនៅផ្ទះដោយមិនបានមើលក្រោយ ស្រាប់តែរថយន្តបង្ក មកពី
ក្រោយបានបុកមួយទំហឹង បណ្តាលឲ្យជនរងគ្រោះ
បែកក្បាលចេញខួរស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស
សារឹម ភេទស្រី អាយុជាង ៤០ឆ្នាំ ដែលមានប្តី ឈ្មោះ ម៉ម វុទ្ធី ហៅ ណុប អាយុ
៤៦ឆ្នាំ មានទីលំនៅភូមិ-ឃុំជ្រោយស្តៅ ស្រុកថ្មគោល ។ ចំណែក
រថយន្តអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ
ឃើញមានមនុស្សស្លាប់បានរត់គេច ខ្លួនបាត់ ទុករថយន្តចោល
ត្រូវសមត្ថកិច្ចអូសយកមករក្សាទុក នៅអធិការដ្ឋាន ស្រុករង់ចាំធ្វើការដោះ
ស្រាយតាមច្បាប់នៅពេលក្រោយ ។ ចំពោះសពជនរងគ្រោះ សមត្ថកិច្ចបានជួយដឹកយកទៅផ្ទះ
ប្រគល់ ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕