សកម្មជនគណបក្ស សង្រ្គោះជាតិ ជាង១០០នាក់ ទៅពន្ធនាគារព្រៃស ទាមទារឲ្យដោះលែង បេក្ខជនជាប់ឆ្នោត ទាំង៥រូប
ភ្នំពេញ ៖សកម្មជន
ជាង១០០នាក់ របស់គណបក្ស សង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា
ឆ្នាំ២០១៤នេះ បាននាំគ្នាទៅ ពន្ធនាគារព្រៃស ក្នុងគោលបំណងស្នើឲ្យដោះលែង
បេក្ខជនជាប់ឆ្នោត ទាំង៥រូប និងជំនួយការម្នាក់ ដែលត្រូវបានតុលាការ
បញ្ជូនទៅកាលពីថ្ងៃម្សិលមិញ។
លោក ឡូង រី បេក្ខជនជាប់ឆ្នោតគណបក្សសង្រ្គោះជាតិ
បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នេះ ថា សកម្មជនជាង១០០នាក់
ដែលលើកគ្នាទៅនោះ គ្មានថ្នាក់លើណាបញ្ជាឲ្យពួកគាត់ទៅនោះទេ
ប៉ុន្តែជាទឹកចិត្តស្រឡាញ់របស់ពួកគាត់ចំពោះតំណាងងរាស្រ្តទាំង៥រូបនោះ។
លោកបន្តថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ
នឹងជួបប្រជុំពិភាក្សា គ្នាអំពីអ្នកបេក្ខជនជាប់ ឆ្នោតតំណាង រាស្រ្ត
ដែលឃុំខ្លួននៅពន្ធនាគារព្រៃស។
នៅព្រឹកថ្ងៃនេះដែរ ចៅក្រមសាលាដំបូង បានទៅសួរនាំបេក្ខជនជាប់ឆ្នោតទាំង៥រូប បន្តទៀត។
ដើម្បីការពារការសណ្តាប់ធ្នាប់
កុំឲ្យមានបញ្ហាអ្វីកើតឡើង អាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញ
បានដាក់ពង្រាយកំលាំងជាច្រើននៅជុំវិញពន្ធនាគារព្រៃស។
ព្រះរាជអាជ្ញា និងចៅក្រម តុលាការសាលា
ដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ៣ បទល្មើស លើតំណាងរាស្ត្រ
ជាប់ឆ្នោត ៥ រូប របស់គណបក្ស សង្គ្រោះជាតិរួមមាន ទី១-បទដឹកនាំកុប្បកម្ម
ទី២-ញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សា និងបទល្មើសទី៣-បទផ្តើមគំនិតបង្កអំពើ
ហិង្សាដោយ ចេតនាមានស្ថាន ទំងន់ទោស។
បេក្ខជនបេក្ខជនជាប់ឆ្នោតជាប់ឆ្នោត
របស់គណបក្សសង្គ្រោះជាតិ ៥នាក់ រួមមាន លោកស្រី មូរ សុខហួរ លោក ម៉ែន
សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក កែវ ភារម្យ លោក រៀល ខេមរិន្ទ និងជំនួយការ
របស់លោក ស្រីមួរ សុខហួរ គឺលោក អឿ ណារិទ្ធ បានម្នាក់ទៀតផងដែរ ។
ព្រមជាមួយគ្នានេះ ដែរ សាលាដំបូងរាជធានី ភ្នំពេញ
បានសម្រេចចោទប្រកាន់បេក្ខជនជាប់ ឆ្នោត២រូប បន្ថែម ទៀត គឺ លោកឡុង រី និង
លោក នុត រំដួល ប៉ុន្តែពុំទាន់ទទួលបានដីកាកោះហៅ នៅឡើយ នោះទេ។
សូមបញ្ជាក់ថា នៅក្នុងការប៉ះទង្គិចគ្នា
នៅក្បែរទីលានប្រជាធិបតេយ្យ បានធ្វើឱ្យកង សន្ដិសុខសណ្ដាប់
ធ្នាប់របស់សាលាខណ្ឌដូនពេញ ៣៩នាក់ រងរបួសក្នុងនោះ២២នាក់រងរបួសធ្ងន់
ដែល៣នាក់កំពុង ជួយ សង្គ្រោះបន្ទាន់ ដោយសារតែក្រុមបាតុករ
ដែលអាជ្ញាធររាជធានីភ្នំពេញហៅថា ក្រុមអនាធិបតេយ្យ វាយ នឹងដំបង ជំពាមកៅស៊ូ
និងដុំថ្មជាដើម ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news