ថៃ​បិទ​ច្រករបៀងចំនួន ៨​កន្លែងជាថ្មីទៀតហើយ

7/08/2014 0 Comments A+ a-


M08-07-14-e-full​ ​ព្រំដែន​កម្ពុជា​-​ថៃ៖ ស្ថានភាព​ទូទៅ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅ​ ​​ម៉ោង​៦​ព្រឹកនាថ្ងៃទី០​៨ ខែកក្កដា ​ឆ្នាំ​២០១៤​​ ​នេះ ​ទាហាន​ឈុត​ខ្មៅ​ថៃ ​និង​​ទាហាន​បារ៉ា​ ដែល​ស្ថិត​នៅ​ជួរមុខ​ជាមួយ​នឹង​ទាហាន​កម្ពុជា​​​ បាន​ធ្វើ​សកម្មភាព​បិទ​ច្រក​របៀង​ចំនួន ​៨​កន្លែងជាថ្មី គឺ​​ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី ឯ​ខាង​កម្ពុជា​មិនដឹង​ពី​ មូលហេតុ​អ្វី​នោះ​ទេ។
​ប្រភព​ពី​ព្រំដែន​អោយដឹង​បន្ត​ថា ច្រក​ របៀងទាំង៨នោះ ​ស្ថិតក្នុង​ស្រុក​ចំនួន ​២​គឺ​ស្រុក​ស្វាយចេក និង​ស្រុក​អូរជ្រៅ ​ខេត្ត​បន្ទាយមានជ័យ ដែល​ឈម​នឹង​ស្រុក​គោក​ឃ្យូ​ង ខេត្ត​ស្រះកែវ ​ប្រទេស​ថៃ។ច្រក​នោះ​រួម​មាន ​ច្រក​របៀង​អូរបីជាន់​, ច្រក​បឹង​ស្រ​គូ, ច្រក​ជោគជ័យ, ច្រក​រឹទ្ធិ​សែន, ច្រក​ទំនប់​ដាច់, ច្រក​សិលា​ខ្មែរ, ក្នុងស្រុក​អូរជ្រៅ។ដោយឡែក​ច្រករបៀង​ចម្កា​រគ តំបន់​១ តំបន់​៥ និង​ច្រក​ថ្នល់បំបែក​ក្នុង​ស្រុក​ស្វាយចេក​ ក៏បាន​បិទ​ព្រម​គ្នា​ក្នុង​ម៉ោង​តែមួយ​ដែរ។
លោក​អធិការ​ស្រុក​អូរជ្រៅ​បាន​ឲ្យ​ដឹង​ថា ពិតជា​មានការ​​បិទ​ច្រក​ក្នុង​តំបន់ ​របស់​លោក​ពិតប្រាកដ​មែន ​តែ​ការ​បិទ​ពី​សំណាក់​ទាហាន​ថៃ​នោះ គឺ​​ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី ឯ​ខាង​កម្ពុជា​មិនដឹង​ពី​មូលហេតុ​អ្វី​នោះ​ទេ ហើយ​​នេះ​ជា​សិទ្ធិ​របស់​ទាហាន​ថៃ។ ដោយឡែក​ខាង​កងទ័ព​ជួរមុខ​ និង​នគរបាល ​របស់​យើង​នៅតែ​រក្សា​​​​ចំណងមិត្តភាព​​រវាង​កងទ័ព​ទាំងពីរ​​​ឲ្យ​នៅ​​ល្អ​ ដដែល។
លោក​សំ ​ជិត ​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ផ្នែក​ព្រំដែន​កម្ពុជា​ -ថៃ ក៏បាន​​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ខាង​ថៃ​ពិតជា​ធ្វើ​សកម្មភាព​បិទ​ច្រករបៀង​តាម​ខ្សែ​​បន្ទាត់​ព្រំដែន​មែន​គឺ ​តាំង​ពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៤​រហូតមកដល់​ថ្ងៃនេះ (៨ កក្កដា)​ មែន។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាងគេ​​ គឺ​ពលរដ្ឋ ​របស់​យើង​ដែល​ធ្លាប់​ទៅ​ធ្វើ​ការ​ព្រឹក​វិល​ល្ងាច​ ​មាន​ការ​លំបាក​ចេញចូល​ទៅមក​ក្នុង​ការ​ប្រកបមុខរបរ​របស់​ពួកគាត់​ខ្លាំង​ ណាស់​ ដោយសារ​តែ​ការ​បិទ​ច្រក​របស់​ក្រុម​ទាហាន​ថៃ​ខាងលើ​នោះ៕
M08-07-14-e-full              ថៃ​បិទ​ច្រករបៀងចំនួន ៨​នៅ​ខាង​ជើង​ខេត្ត​បន្ទាយមានជ័យ​ជាថ្មី
ថៃ​បិទ​ច្រករបៀងចំនួន ៨​នៅ​ខាង​ជើង​ខេត្ត​បន្ទាយមានជ័យ​ជាថ្មី 
ប្រភពពី Free Press Magazine